ការរុះរើអគាររបស់ប្រជាជនជប៉ុនពីលើចុះក្រោមគ្មានសម្លេងរំខាន ធូលី និងរំញ័រឡើយ
ទន្ទឹមនឹងការអភិវឌ្ឍរបស់ទីក្រុងក្នុងនោះត្រូវនិយាយពីអគារខ្ពស់កប់ពពក អាផាតមិន ការិយាល័យ ឬសណ្ឋាគារលំដាប់ខ្ពស់។
ការសាងសង់អគារខ្ពស់ៗមានភាពស្មុគស្មាញណាស់ទៅហើយ ប៉ុន្តែចំពោះការរុះរើកាន់តែមានភាពស្មុគស្មាញ។ ក្នុងខ្សែភាពយន្តអ្នកតែងតែមើលឃើញគេប្រើគ្រឿងផ្ទុះ ឬរថយន្តស្ទូចដើម្បីវាយបំផ្លាញ ប៉ុន្តែនៅប្រទេសជប៉ុនការរុះរើត្រូវបានធ្វើឡើងដោយស្ងៀមស្ងាត់។
ពេលខ្លះរចនាប័ទ្មការងាររបស់ប្រជាជនជប៉ុនមើលទៅមិនសមហេតុផលដូចនេះ។ ជាទូទៅអ្នកមិនអាចរំខានអ្នកដទៃទេ ក្នុងកំឡុងពេលសាងសង់ពួកគេត្រូវដាក់ផ្ទាំងបាំងការពារជុំវិញការដ្ឋានដើម្បីការពារធូលី និងសម្លេងរំខាន។
ការសាងសង់ដោយគ្មានសម្លេងអាចធ្វើទៅបាន ប៉ុន្តែតើការរុះរើធ្វើយ៉ាងណាមិនមានសម្លេងរំខាន?
តោះចូរយើងស្វែងយល់ពីរបៀបដែលជនជាតិជប៉ុនរុះរើសណ្ឋាគារ Prince Hotel Akasaka ។
សណ្ឋាគារ Prince Hotel Akasaka បើកសម្ភោធនៅឆ្នាំ ១៩៨២ មានរាងប្លែកពីគេ។ បន្ទប់ទាំងអស់ស្ថិតនៅជ្រុង ប្រសិនបើបន្ទប់ស្ថិតនៅជ្រុងណាមួយ ចំនួនបង្អួចនឹងកើនឡើង ដូច្នេះចំពោះបរិយាកាសបន្ទប់មើលទៅភ្លឺ។
នៅសម័យនោះគូស្នេហ៍នាំគ្នាចូលសណ្ឋាគារក្នុងឳកាសបុណ្យណូអែលគឺល្អបំផុត។ ហើយនៅពេលដែលចូលបានម្តងអ្នកនឹងចង់ទិញបន្ទប់នៅទីនោះភ្លាម។
អង្គភាពដែលទទួលខុសត្រូវលើគម្រោងនេះគឺសាជីវកម្ម Taisei ការរុះរើត្រូវបានធ្វើឡើងដោយប្រព័ន្ធថ្មី។ ប្រព័ន្ធនេះមិនធ្វើអោយនៅជុំវិញប៉ះពាល់ដោយធូលី សម្លេងរំខាន និងរំញ័រឡើយ។
សូមក្រឡេកមើលដំណើរការរុះរើតាមរយៈរូបភាពខាងក្រោម។
ជាដំបូងម៉ាសុីនស្ទូចត្រូវបានតំឡើងនៅលើដំបូលអាគារ ចំណែកអគារទាំងមូលមានផ្ទាំងបាំងការពារ។
មួយរយៈពេលក្រោយមក តើអ្នកឃើញទេថាអគារនេះកាន់តែទាបទៅៗ។
ដោយប្រើវិធីនេះអគារត្រូវបានបង្រួមតូចរហូតដល់ការរុះរើត្រូវបានបញ្ចប់។
នេះជារបៀបធ្វើរបស់ពួកគេ។
ជាដំបូងពិដានអាគារត្រូវបានញែកចេញ ហើយលើកឡើង ជាន់ទីមួយផ្នែកខាងលើត្រូវបានរុះរើ។ ក្រោយមកទម្លាក់ពិដានដែលលើកឡើងចុះ បន្ទាប់មកទៀតរុះរើជាន់បន្ទាប់ នោះហើយជាមូលហេតុដែលអ្នកឃើញអាគារកាន់តែទាបទៅៗ។
ប្រសិនបើអ្នកចង់មើលរូបភាពអោយកាន់តែច្បាស់ជាងនេះ អ្នកអាចមើលវីដេអូខាងក្រោម។
នៅបណ្តាប្រទេសផ្សេងទៀត ខ្ញុំគិតថាមនុស្សជាច្រើនទម្លាប់នឹងសម្លេងរំខាននៅការដ្ឋានសំណង់ ប្រហែលជាអ្នកសាងសង់ក៏គិតថាវាគ្រាន់តែជាសំលេងរំខានបណ្តោះអាសន្ន ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភឡើយ។ ទោះជាយ៉ាងណានោះមិនមែនជារចនាប័ទ្មការងាររបស់ប្រជាជនជប៉ុននោះទេ។
ប្រទេសដែលចម្លែក ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ណាស់មែនទេ?
Kengo Abe