រោងចក្រផលិតស្រាដែលមានរសជាតិពិសេសនៅក្រោមបាតសមុទ្រ

យោងទៅតាមរឿងព្រេងដែលមានជាយូរមកហើយ ធុងស្រាចាសៗជាច្រើនត្រូវគេយកចេញពីកប៉ាល់លិចក្រោម​បាត​សមុទ្រ។ ពេលបើកធុងស្រាទាំងនោះមានរសជាតិឆ្ងាញ់ពិសេស រសជាតិពិសេសរបស់ស្រាបានមកពីសមុទ្រ។

របកគំហើញនេះនាំទៅដល់ការអភិវឌ្ឍវិធីសាស្រ្តបិតស្រាដ៏កម្រពិសេស ដែលក្រុមហ៊ុនផលិតស្រាជាច្រើននៅលើពិភព​លោកកំពុងធ្វើការស្រាវជ្រាវ ក្នុងនោះរួមទាំងរោងចក្រស្រា Utsukushi Umi no ដែលមានមូលដ្ឋាននៅទីក្រុង Shizuoka ។

ទ្រឹស្តីបង្ហាញថាបិតស្រារយៈពេលយូរក្រោមបាតសមុទ្រធ្វើអោយស្រាឆាប់ចាសជាងបើប្រៀបនឹងស្រាដែលបិតនៅ​លើ​ដី ដោយសារតែរលកសមុទ្រ និងសារធាតុរ៉ែក្នុងទឹកសមុទ្រ។ លើសពីនេះរសជាតិក៏មានភាពខុសប្លែកពីស្រាដែល​បិត​នៅ​លើ​ដី​គោក​ផងដែរ។ រសជាតិល្វីងរបស់ស្រាត្រូវបានកាត់បន្ថយព្រោះតែទឹកសមុទ្រ។

ដោយសង្ឃឹមថានឹងណែនាំប្រភេទស្រាបិតក្រោមបាតសមុទ្រនេះជូនសាធារណៈជន រោងចក្រស្រា Utsukushi Umi no បានផលិតក្រោមជម្រៅ ១៥ ម៉ែត្រ ក្រោមបាតសមុទ្រ Nakagi ក្នុងឧទ្យានភូគព្ភសាស្រ្តឧបទ្វីប Izu ទីក្រុង Minamiizu ។ ទីតាំងនេះទទួលបានអត្ថថប្រយោជន៍យ៉ាងច្រើនពីលំហូរ Kuroshi ជាជម្រករបស់ផ្កាថ្មចម្រុះពណ៌ក្រោម​បាត​សមុទ្រ ហើយក៏ជាកន្លែងសម្រាប់ត្រីផ្លាស់ទីលំនៅក្នុងរដូវក្តៅផងដែរ។

ក្រៅពីបិតស្រាក្នុងរោចក្រ Utsukushi Umi no Winery ក៏បានបន្ថែមកញ្ចប់សេវាកម្មចំនួន ២ ទៀតសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ស្វែងយល់ដំណើរការផលិតស្រាបៀរក្រោមសមុទ្រឬចង់ចូលរួមក្នុងដំណើរការផលិតស្រាដោយ​ផ្ទាល់។

ភ្ញៀវអាចយកដបស្រាដែលខ្លួនចូលចិត្តទៅកាន់ Utsukushi Umi no Winery ក្រោមជម្រៅ ១៥ ម៉ែត្រ។ ស្រានឹងត្រូវបានបិតក្នុងសីតុណ្ហភាពទឹកជាមធ្យមប្រហែល ១៨ អង្សាសេរយៈពេលកន្លះឆ្នាំ។ ដើម្បីធានាថាទឹកសមុទ្រមិនហៀរចូល​ក្នុងដប អ្នកមុជទឹកដែលមានបទពិសោធន៍ម្នាក់នឹង​យក​ដប​នោះ​ទៅ​ក្រោមបាតសមុទ្រដោយប្រុងប្រយ័ត្ន។

នៅពេលរយៈពេលបិតស្រាបញ្ចប់ ដបស្រានឹងត្រូវគេយកចេញហើយដាក់ក្នុងប្រអប់។ ជាចុងក្រោយអ្នកអាចទៅ​ដល់​កន្លែង​ដើម្បី​យកស្រាឬចំណាយប្រាក់បន្ថែមសម្រាប់ការដឹកជញ្ជូនដល់ផ្ទះ។

កញ្ចប់សេវាកម្មដំបូងបង្អស់អនុញ្ញាតឱ្យអ្នកជិះទូក និងជ្រមុជទឹកជាមួយអ្នកមុជទឹកជំនាញដើម្បីមើលពីរបៀបផលិត​ស្រានៅ Utsukushi Umi no Winery ក្នុងតម្លៃ ១៣.២០០ យ៉េន។

ចំពោះសេវាកម្មបន្ទាប់អ្នកនឹងទទួលបានបទពិសោធន៍ជ្រមុជទឹកតែម្នាក់ឯងចុះទៅរោងចក្រ Utsukushi Umi no Winery សម្រាប់អ្នកដែលចូលចិត្តផ្សងព្រេង។ កញ្ចប់សេវាកម្មនេះផ្តល់ជូនឧបករណ៍មុជទឹក អតិថិជនអាចកម្មង់​ឬយកដបស្រានៅក្នុងរោងចក្រក្រោមបាតសមុទ្រ។ ទោះជាយ៉ាងណាមានតែអ្នកដែលមានវិញ្ញាបនប័ត្រមុជទឹក​ប៉ុណ្ណោះទើបអាចចូលរួម។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: