លេខទូរស័ព្ទសង្គ្រោះបន្ទាន់សំខាន់ៗនៅជប៉ុនសម្រាប់គ្រាមានអាសន្ន

ទោះបីប្រទេសជប៉ុនជា “ប្រទេសមានសុវត្ថិភាព” ប៉ុន្តែគ្រោះថ្នាក់ដោយចៃដន្យ ជំងឺ ចោរលួចជារឿងដែលមិនអាចដឹងមុន។ មនុស្សគ្រប់គ្នាតែងតែមានបញ្ហាមិនថាអ្នកស្រុកឬភ្ញៀវទេសចរណ៍ឡើយ។ ចងចាំលេខទូរស័ព្ទសង្គ្រោះបន្ទាន់​​នឹង​មានប្រយោជន៍ប្រសិនបើអ្នកមានគម្រោងទៅលេងប្រទេសជប៉ុន។

ដូច្នេះតើលេខទូរស័ព្ទសង្គ្រោះបន្ទាន់នៅជប៉ុនមានលេខអ្វីខ្លះ?

១១០

រូបភាព https://toyokeizai.net/articles/-/425321?page=2

នៅប្រទេសជប៉ុនលេខទូរស័ព្ទសង្គ្រោះបន្ទាន់មាន ៣ ខ្ទង់។ លេខ ១១០ ជាលេខរបស់ប៉ូលីស។ ក្នុងករណីមានឧបទ្ទវហេតុ​ឬបញ្ហា សូមហៅទៅកាន់​លេខ​​នេះ អ្នកនឹងត្រូវបានភ្ជាប់ទៅលេខស្ថានីយប៉ូលីសដែលនៅជិតបំផុត។ ប៉ុន្តែ​លេខ​នេះសម្រាប់តែអ្នកដែលចេះភាសាជប៉ុនប៉ុណ្ណោះ ដូច្នេះសូមរក្សាចិត្តស្ងប់ពេលហៅទូរស័ព្ទ។

ជាដំបូងអ្នកនឹងទទួលបានសំណួរថាតើនេះជាឧបទ្ទវហេតុឬគ្រោះថ្នាក់។ បន្ទាប់ពីបានកំណត់ទីតាំងច្បាស់លាស់ បុគ្គលិកនឹងទៅដល់កន្លែងភ្លាមៗបើចាំ​បាច់។ ប្រសិនបើអ្នកនិយាយភាសាជប៉ុនមិនបានល្អ ដំណើរការនេះប្រហែល​ជា​ចំណាយពេលយូរបន្តិច។

១១៩

រូបភាព https://www.tokyo-np.co.jp/article/125340

នេះជាលេខសម្រាប់ហៅទៅកាន់មជ្ឈមណ្ឌលគ្រោះថ្នាក់បន្ទាន់។ លេខនេះប្រើនៅពេលអ្នកត្រូវការហៅរថយន្តពន្លត់អគ្គិភ័យឬរថយន្តសង្គ្រោះបន្ទាន់នៃនាយកដ្ឋានពន្លត់អគ្គីភ័យ។ បុគ្គលិកពន្លត់អគ្គីភ័យក៏ត្រូវបានបណ្តុះបណ្តាលដើម្បីជួយសង្គ្រោះជីវិតមនុស្សដែរ ដូច្នេះប្រសិនបើអ្នកត្រូវការជំនួយ សូមទំនាក់ទំនងមកលេខនេះ។

នៅបណ្តាប្រទេសជាច្រើនរថយន្តសង្គ្រោះបន្ទាន់គិតថ្លៃ ប៉ុន្តែសេវាកម្មនេះឥតគិតថ្លៃនៅក្នុងប្រទេសជប៉ុន។ ពួក​គេ​ទៅដល់កន្លែងកើតហេតុយ៉ាងលឿនដោយមិននឹកស្មានដល់។ សូមចងចាំថារក្សាភាពស្ងៀមស្ងាត់ ហើយនិយាយអោយបានច្បាស់ រៀបរាប់ស្ថានភាពជំងឺធ្ងន់ធ្ងរកម្រិតណា ប្រភេទថ្នាំអ្វីដែលត្រូវប្រើជាប្រចាំ ពីមុនមកធ្លាប់ជួបបញ្ហា​នេះ​ទេ​ជា​ដើម។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់នឹងប្រញាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យ។

ដោយសារតែសេវាកម្មនេះមិនគិតថ្លៃ ដូច្នេះសូមជៀសវាងការហៅពេលដែលមិនចាំបាច់។

*** របៀបប្រើទូរស័ព្ទសាធារណៈ

អ្នកអាចធ្វើការហៅដោយប្រើទូរស័ព្ទសាធារណៈ ទូរស័ព្ទលើតុ និងទូរស័ព្ទដៃ។ ចូរចងចាំថាអ្នកអាចហៅទូរស័ព្ទដោយ​ឥត​គិតថ្លៃ ដូច្នេះមិនត្រូវការប្រាក់កាក់ទេ។ នៅលើប្រអប់ទូរស័ព្ទពណ៌ខៀវមានប៊ូតុងពណ៌ក្រហមមួយ។

គ្រាន់តែលើកទូរស័ព្ទរួចចុចប៊ូតុងនេះ បន្ទាប់មកហៅទៅលេខ ១១០ ឬ ១១៩ ។ ភ្លាមៗនោះអ្នកនឹងត្រូវបានភ្ជាប់ទៅ​ដោយមិនគិតថ្លៃ។

ខាងក្រោមនេះជាទូរស័ព្ទសង្គ្រោះបន្ទាន់ដែលតំឡើងនៅលើផ្លូវហាយវេ។

ប្រហែលជា ១ គីឡូម៉ែត្រ និង ២០០ ម៉ែត្រសម្រាប់ផ្លូវរូងក្រោមដីនឹងមានមួយ។ ប្រសិនបើអ្នកជួបគ្រោះថ្នាក់នៅលើផ្លូវហាយវេ អ្នកគួរតែប្រើទូរស័ព្ទនេះជាជាងទូរស័ព្ទធម្មតា។ ព្រោះទូរស័ព្ទធម្មតាអាចពិបាកនឹងកំណត់ទីតាំងរបស់អ្នក។ ប្រើទូរស័ព្ទប្រភេទនេះទីតាំងរបស់អ្នកនឹងត្រូវបានកំណត់លឿនជាង។

១១៨ លេខសង្គ្រោះបន្ទាន់ថ្មី

នេះជាលេខសង្រ្គោះបន្ទាន់របស់ប៉ូលីសដែនសមុទ្រជប៉ុន ប្រើសម្រាប់ហៅក្នុងករណីមានគ្រោះថ្នាក់នៅសមុទ្រ។

ទោះបីជាលេខខាងក្រោមនេះមិនរាប់បញ្ចូលជាលេខគ្រាអាសន្ន ប៉ុន្តែក៏មានលេខ ៣ ខ្ទង់សម្រាប់ដោះស្រាយបញ្ហាមួយ​ចំនួនដែលអ្នកប្រហែលជាត្រូវការ៖

១០៤ ត្រូវការបញ្ជីឈ្មោះប្រទេស

លេខនេះជួយអ្នករកមើលលេខទូរស័ព្ទហាង

១១៣ ពិនិត្យមើលកំហុសបច្ចេកទេស

លេខនេះនឹងពិនិត្យមើលបណ្តាញរបស់អ្នកមានបញ្ហាអ្វីទេ សម្រាប់តែលេខទូរស័ព្ទជាក់លាក់ប៉ុណ្ណោះ។

១១៤ ពិនិត្យមើលលេខរវល់

ប្រសិនបើអ្នកទូរស័ព្ទ ហើយភាគីម្ខាងទៀតតែងតែនិយាយថារវល់ អ្នកអាចទូរស័ព្ទចូលលេខនេះដើម្បីពិនិត្យមើល។

១១៧ ជូនដំណឹងពេលវេលា

១៧៧ ព្យាករណ៍​អាកាសធាតុ

ទាំងនេះជាលេខទូរស័ព្ទសង្គ្រោះបន្ទាន់ និងមានប្រយោជន៍នៅក្នុងប្រទេសជប៉ុន។ សូមកត់សម្គាល់ប្រើនៅពេលអ្នក​ពិតជាមានតម្រូវការ ដើម្បីជៀសវាងបង្កបញ្ហាដល់អ្នកដែលនៅជុំវិញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: