បុរសជនជាតិជប៉ុនម្នាក់ត្រូវគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញា “បញ្ហារន្ធគូថ” បន្ទាប់ពីជាសះស្បើយពីកូវីដ ១៩

ដោយផ្អែកលើរបាយការណ៍ថ្មីមួយដែលត្រូវបានប្រកាសនៅលើគេហទំព័រជំងឺឆ្លង BMC បុរសជនជាតិជប៉ុនម្នាក់អាយុ ៧៧ ឆ្នាំមានអាការៈមិនស្រួលរន្ធគូថជាច្រើនសប្តាហ៍បន្ទាប់ពីជាសះស្បើយពីកូវីដ ១៩ ។ វេជ្ជបណ្ឌិតនៅមន្ទីរ​ពេទ្យសាកលវិទ្យាល័យតូក្យូបានធ្វើរោគវិនិច្ឆ័យថាគាត់មានរោគសញ្ញា “Restless Anal Syndrome” (អាចប្រែ​ថា រោគសញ្ញាបញ្ហារន្ធគូថ) ។

រូបភាព worldofbuzz

ស្ថានភាពនេះជាការប្រែប្រួលខុសធម្មតានៃរោគសញ្ញា “Restless Anal Syndrome” (រោគសញ្ញាមិនស្រួល) ដែលជារឿយៗកើតឡើងនៅពោះ ផ្លោកនោម និងមាត់ ប៉ុន្តែនេះលើកទីមួយដែលរោគសញ្ញាត្រូវគេរកឃើញនៅរន្ធគូថ។ គាត់តែងតែមានអារម្មណ៍ចង់បត់ជើងធំទោះមិនមានតម្រូវក៏ដោយ។

នៅពេលល្ងាចរោគសញ្ញាកាន់តែអាក្រក់ទៅៗ ប៉ុន្តែដោយសារធ្វើលំហាត់ប្រាណគាត់មានអារម្មណ៍ធូរបន្តិចបន្តួច ទាំង​នេះជាអាការៈទូទៅនៃរោគសញ្ញាមិនស្រួល។ តាមការពិនិត្យបន្ថែមដោយឆ្លុះអេកូបង្ហាញថាមិនមានបញ្ហាអ្វីចំពោះរន្ធគូថឡើយ លើកលែងតែបញ្ហាឬសដូងបាតខ្លះ។ គ្មានភាពមិនប្រក្រតីនៃខួរក្បាល បញ្ហាប្លោក​នោម​ឬលិង្គឡើងរឹងនោះទេ។ អ្នកជំងឺគ្រាន់តែមានអារម្មណ៍ថប់បារម្ភ គេងមិនលក់ និងមិនស្រួល។

ស្ថានភាពនេះកើតឡើងបន្ទាប់ពីអ្នកជំងឺបានជាសះស្បើយពីបញ្ហាដកដង្ហើម។ វេជ្ជបណ្ឌិតគិតថានេះអាចជារោគសញ្ញា​បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ ១៩ ។ គាត់ត្រូវបានព្យាបាលដោយប្រភេទថ្នាំប្រកាច់មួយដែលមានឈ្មោះថា Clonazepam ហើយបំបាត់​អាការៈ​មិនស្រួល។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: