របៀបបញ្ជាទិញតាមទូរស័ព្ទ

អក្សរ MTJ គឺជាពាក្យសរសេរកាត់របស់ Meccha Tsukau Japanese (ភាសាជប៉ុនទូទៅ) ដែលជា Series មេរៀនភាសា​ជប៉ុន​ថ្មីរបស់ JAPO ។ តួអង្គដែលបង្ហាញខ្លួនក្នុងនាមជាគ្រូបង្រៀនសុទ្ធតែជាជនជាតិជប៉ុន ហើយប្រកបមុខ​​​របរ​វិជ្ជាជីវៈផ្សេងៗគ្នា។ តាមរយៈវីដេអូក្នុង Series នេះ JAPO សង្ឃឹមនឹងនាំមកនូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍​អំ​ពី​​ភា​សា​​​​ជប៉ុន ដោយហេតុនេះអាចជួយអោយអ្នកចូលចិត្តរៀន និងនិយាយភាសាជប៉ុនកាន់តែច្រើន។

មេរៀនថ្ងៃនេះនិយាយអំពី “របៀបបញ្ជាទិញតាមទូរស័ព្ទ”។

ដោយសារលក្ខណៈងាយស្រួលនៃកម្មវិធីដឹកជញ្ជូនដល់ផ្ទះដូចជា Grab ឬ Now ជាដើម។ នៅជប៉ុនស្ថានភាពជំងឺ​កូវីដ ១៩ ធ្ងន់ធ្ងរ ប្រជាជនក៏ទម្លាប់នឹងសេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន Uber Eats ដែរ។ ទន្ទឹម​នឹង​នេះការហៅទូរស័ព្ទទៅកាន់ភោជនីយដ្ឋានដើម្បីបញ្ជាទិញក៏ជាទម្រង់ដើមដែលប្រជាជនជប៉ុនភាគច្រើននៅតែប្រើរហូតមក​ដល់​សព្វ​ថ្ងៃ ជាពិសេសហាង Pizza ។

ប្រសិនបើអ្នកមិនធ្លាប់បញ្ជាទិញតាមទូរស័ព្ទ តោះមកជួបជាមួយកញ្ញា Takeuchi Yuki  សាកល្បងហៅទៅកាន់​ហាង Pizza ដឹកដល់ផ្ទះ។ ប្រហែលជាអ្នកអាចអនុវត្តពេលកំពុងរស់នៅប្រទេសជប៉ុន។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: