វិធានការទប់ស្កាត់ជំងឺរាតត្បាតនៃសាលាជប៉ុនបន្ទាប់ពីសិស្សចូលរៀនវិញ

ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា និងជប៉ុនកំពុងថយចុះបន្តិចម្តងៗ ខណៈនោះសាលារៀនជប៉ុនបានចាប់ផ្តើមចូលរៀនវិញបន្ទាប់ពីឈប់សម្រាករដូវក្តៅ។ នេះជាវិធានការបង្ការជំងឺរាតត្បាតនៃសាលារៀនមួយនៅប្រទេស​ជប៉ុន​។ រូបភាព​នេះ​ត្រូវបានបង្ហោះដោយគណនី Twitter ឈ្មោះ @semi_gottani នៅថ្ងៃទី ១៥ ខែកញ្ញា។

“នេះជាទិដ្ឋភាពពីកន្លែងអង្គុយរបស់ខ្ញុំ ស្ទើរតែមិនមើលឃើញក្តារខៀនទាល់តែសោះ” ។
ចំពោះ​មនុស្សមួយចំនួនរបាំងទាំងនេះហាក់ដូចជាធម្មតា ដោយសារជំងឺរាតត្បាតភោជនីយដ្ឋាន ហាងភាគច្រើនបន្ថែមរបាំងដើម្បីការពារតំណក់ទឹក។ ប៉ុន្តែការអនុវត្តចំពោះថ្នាក់រៀនធ្វើអោយមើលមិនឃើញ។

សិស្សក្នុងរូបថតនេះកំពុងអង្គុយតុខាងក្រោយ ហើយមើលឃើញតែជុំវិញក្តារខៀនប៉ុណ្ណោះ។ នៅជុំវិញមានតែរបាំងប្លាស្ទិក តុនីមួយៗមើលទៅដូចជាបន្ទប់តូចមួយធ្វើអោយមានអារម្មណ៍ធុញថប់។

មានមតិជាច្រើនយល់ស្របនឹងការខលំបាករបស់ប្អូនៗខាងក្រោមនេះ។

  • គ្មានន័យទេ
  • តើទៅរៀនដើម្បីអ្វី?
  • ដំណើរទស្សនកិច្ចសិក្សាទាំងអស់ត្រូវបានពន្យារពេល រីឯថ្នាក់រៀនមើលទៅដូចនេះ។ អាណិតពួកក្មេងៗណាស់។

យោងតាមម្ចាស់បង្ហោះរបាំងប្លាស្ទិកត្រូវបានបំពាក់នៅថ្ងៃទី ១៥ សិស្សអាចបំពាក់ឬយកចេញ។ នៅពេលគ្រូថ្នាក់ភាសាអង់គ្លេសឬភាសាជាតិបង្ហាញសញ្ញា សិស្សនឹងនាំគ្នាដាក់របាំងឡើងជាពិសេសពេលអានឬបញ្ចេញមតិ។ ហើយរបាំងនេះក៏ត្រូវបានបំពាក់នៅពេលអាហារថ្ងៃត្រង់ផងដែរ។

យោងតាមការយល់ឃើញផ្ទាល់ខ្លួនរបស់គណនី @semi_gottani សិស្សរូបនេះឃើញថារបាំងធ្វើអោយមានការទើសទាល់ និងមិនចាំបាច់។ តើអ្នកយល់យ៉ាងណាចំពោះវិធានការទប់ស្កាត់ជំងឺរាតត្បាតបែបនេះ?

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: