គម្រោងនៃក្រុមហ៊ុនជប៉ុនចំណាយថវិកាជាតិអស់ ១/៦ សម្រាប់កសាងកន្លែងជិះស្គីសិប្បនិម្មិត
រហូតមកដល់ពេលនេះស្ថានភាពជប៉ុនបានពន្យាពេលជាយូរមកហើយ។ មុននោះជប៉ុនជាប្រទេសសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោក។ ប្រសិនបើស្វែងយល់អំពីភាពអស្ចារ្យនៃប្រទេសជប៉ុន ប្រាកដជាមានរឿងជាច្រើនដែលធ្វើអោយអ្នកលាន់មាត់និយាយថា “គំនិតរបស់ពួកគេពិតជាអស្ចារ្យណាស់” ។
ឧទាហរណ៍នេះជាគម្រោងអាថ៌កំបាំងដែលត្រូវបានសាង់សង់នៅឆ្នាំ ១៩៩៣ តើអ្នកអាចទាយបានទេថានេះជាគម្រោងប្រភេទអ្វី?
រូបភាព https://dime.jp/genre/1221800/
គម្រោងនេះមានឈ្មោះថា SSAWS ពេលសម្លឹងមើលរថយន្តតូចៗក្នុងរូបភាពអ្នកប្រាកដជាអាចស្រមៃគិតទំហំធំប៉ុណ្ណា។ ឈ្មោះ SSAWS ជាអក្សរកាត់នៃពាក្យ Spring Summer Autumn Winter in Snow (និទាឃរដូវ រដូវស្លឹកឈើជ្រុះ រដូវរងាក្នុងព្រិល) ។
SSAWS ជាកន្លែងដែលអាចជិះស្គីពេញមួយឆ្នាំ។
កាលខ្ញុំអាយុ ២០ ឆ្នាំខ្ញុំនៅតែចាំថាជិះស្គីគឺជាការនិយមដែលគម្លាតរយៈពេលនោះប្រហែល ៥ ឆ្នាំ។
កាលនោះអ្នកអាចនឹងប្រទះឃើញបុរសទាន់សម័យម្នាក់ទៅរមណីយដ្ឋានជិះស្គីប្រើឡានផ្ទាល់ខ្លួន ដោយសម្លៀកបំពាក់ទាន់សម័យ និងក្តារស្គីដ៏ស្រស់ស្អាត។ ខ្ញុំកាលនោះក៏លេងខ្លួនណាស់ដែរ ខ្ញុំនៅចាំថាខ្លួនចំណាយជិត ២០ ម៉ឺនយ៉េនសម្រាប់ឈុតជិះស្គី។ ក្តារស្គីរបស់ខ្ញុំមានពណ៌ផ្កាឈូក neon មើលទៅទាក់ទាញភ្នែកណាស់។
ទោះជាយ៉ាងណាបញ្ហាគឺថារមណីយដ្ឋានជិះស្គីច្រើនសាងសង់នៅតំបន់ជនបទ ព្រោះនៅកណ្តាលទីក្រុងមិនមានព្រិលច្រើន ហើយក៏មិនមានភ្នំឬទីតាំងធំទូលាយសម្រាប់សាងសង់រមណីយដ្ឋានជិះស្គីឡើយ។ ខ្ញុំចូលចិត្តជិះស្គី ប៉ុន្តែខ្ញុំមិនចង់ទៅតំបន់ជិះស្គីដាច់ស្រយាលនោះទេ។
ម្យ៉ាងវិញទៀតជិះស្គីបានតែក្នុងរដូវរងារប៉ុណ្ណោះ។
ដោយសារអំណាចទឹកប្រាក់គម្រោង SSAWS ត្រូវបានបង្កើតឡើងដែលប្រឆាំងនឹងច្បាប់ធម្មជាតិទាំងអស់។
រូបភាព moneypost.jp
កាលពីមុនក៏មានកន្លែងជិះស្គីក្នុងផ្ទះដែរ ប៉ុន្តែកន្លែងទាំងនោះមិនខ្ពស់ លឿន រីឯចម្ងាយមិនឆ្ងាយ ដូច្នេះមិនគួរឱ្យចាប់អារម្មណ៍ទាល់តែសោះ។ ទោះជាយ៉ាងណាកម្ពស់នៅ SSAWS គឺ ១០០ ម៉ែត្រដែលស្មើនឹងកម្ពស់ជាន់ទី ៣០ នៃអាគារអាផាតមិន បណ្តោយនៃជម្រាលគឺ ៤៩០ ម៉ែត្រ និងទទឹង ១០០ ម៉ែត្រ។
ចំណាយលើការសាងសង់កន្លែងដ៏ធំនេះចំនួន ៤៥ ពាន់លានយ៉េន ចំពោះថវិកាជាតិកាលឆ្នាំនោះការចំណាយសម្រាប់គម្រោងនេះប្រហែល ២៧៧,៣ ពាន់លានយ៉េន ពោលគឺស្មើនឹង ១ ភាគ ៦ នៃថវិកាជាតិ។
គួរបញ្ជាក់ជាថ្មីម្តងទៀតអាគារនេះចំណាយថវិកា ១/៦ នៃថវិកាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ២ នៅលើពិភពលោក។ ម្យ៉ាងវិញទៀតនេះវាគឺជាកម្មសិទ្ធិឯកជន។
ក្រុមហ៊ុនអចលនទ្រព្យជប៉ុនដ៏ធំដែលនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះគឺ Mitsui Fudosan ជាក្រុមហ៊ុនដែលបានកសាងគម្រោង SSAWS ។ មិនដឹងថាពិតឬអត់មានពាក្យចចាមអារាមថា SSAWS កើតចេញពីប្រយោគខាងក្រោម៖
“យើងឮថាមានម៉ាសុីនមួយប្រភេទអាចធ្វើអោយទឹកកកទៅជាព្រិល ដូច្នេះយើងបង្កើតគំនិតកសាងរមណីយដ្ឋានជិះស្គី” ។
ដូច្នេះពួកគេបានចំណាយប្រាក់ចំនួន ៤៥ ពាន់លានយ៉េនចំពោះគម្រោងមួយដែលស្តាប់ទៅដូចជាកំពុងពិភាក្សាពេលស្រវឹងអញ្ចឹងដែរ។
នៅពេល SSAWS ទើបតែធ្វើហើយ ខ្ញុំក៏ធ្លាប់ទៅដល់ដែរ។ ផ្នែកខាងក្នុងមានសីតុណ្ហភាពប្រហែល -៤ ដឺក្រេទោះនៅរដូវក្តៅក៏មានព្រិលសិប្បនិម្មិតធ្លាក់មកដែរ។ ព្រិលរលាយទៅជាទឹកកកនឹងធ្វើអោយភ្ញៀវពិបាកជិះស្គី រអិលដួល ដូច្នេះពួកគេមានកន្លែងបង្ហូរទឹកពិសេសដើម្បីការពារហេតុការណ៍នេះ។
ចំពោះម៉ាស៊ីនព្រិលសិប្បនិម្មិតត្រូវចំណាយប្រហែល ១០ ម៉ឺនទៅ ២០ ម៉ឺនយ៉េនដើម្បីបង្កើតជាគំនរព្រិលក្រាស់ ២០ សង់ទីម៉ែត្រលើផ្ទៃដី ១០០ ម៉ែត្រការ៉េ។
សំបុត្រចូលទស្សនាមានតម្លៃ ៥៩០០ យ៉េនដែលអនុញ្ញាតឱ្យអ្នកលេងប្រហែល ២ ម៉ោង។ តម្លៃរៀងថ្លៃ ប៉ុន្តែបើប្រៀបទៅនឹងថ្លៃធ្វើដំណើរ និងដើរលេងនៅតំបន់ជនបទមានតម្លៃថោកជាង។ ទោះជាយ៉ាងណាបញ្ហាកកស្ទះចរាចរណ៍ខ្លាំងណាស់ ដូច្នេះមិនអាចទៅដល់ទីនេះដោយរថយន្តបានទេ។
ជាការពិត SSAWS មិនអាចធំហើយចោតដូចតំបន់ជិះស្គីធម្មជាតិទេ។ បន្ទាប់ពីជិះស្គីមួយសន្ទុះខ្ញុំមានអារម្មណ៍ថាអស់កម្លាំងយ៉ាងខ្លាំង។
ថ្លៃភ្លើង និងជួលទីតាំងខ្ពស់ខ្លាំងណាស់ មូលហេតុប្រហែលជាពួកគេចំណាយប្រាក់ច្រើនទៅលើការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍។
SSAWS បិទទ្វារនៅឆ្នាំ ២០០២ បន្ទាប់មកត្រូវបានរុះរើ។ ចំណាយទៅលើការរុះរើប្រហែល ៤ ពាន់លានយ៉េន ក្រុមហ៊ុន Mitsui Fudosan បានកត់ត្រាចំនួនខាតបង់ ៣៥៥ ពាន់លានយ៉េនសម្រាប់អាជីវកម្មនេះ។ ក្រុមហ៊ុននៅតែអាចបន្តខណៈដែលការខាតបង់លើសថវិកាជាតិ ពិតជាគួរឱ្យសរសើរមែន។
គេនិយាយថាបន្ទាប់ពីការរុះរើកន្លែងនេះត្រូវបានបញ្ជូនទៅមជ្ឈឹមបូព៌ា។
នៅទីបំផុតគំនិតនេះនៅតែមិនអាចបន្តបានយូរ។
កាលពីសាមសិបឆ្នាំមុន ជប៉ុនធ្លាប់មានគំនិតប្លែកៗជាច្រើនដូចនេះ មិនដឹងថានៅពេលអនាគត តើនឹងមានគម្រោងអ្វីដែលធ្វើឱ្យយើងកោតសរសើរ?
Kengo Abe