ដោយសារមើល Anime និយាយពីអ្នកពន្លត់អគ្គីភ័យយុវជនជប៉ុនជួយសង្គ្រោះជីវិត និងផ្ទះរបស់ជីដូនអាយុ ៧០ ឆ្នាំ
យុវជនម្នាក់ឈ្មោះ Harumasa Kawazu អាយុ ១៨ ឆ្នាំបានបញ្ជាក់ថាការមើល Anime មិនមែនជាការខ្ជះខ្ជាយពេលវេលាដូចអ្នកគិតនោះទេ។ ដោយពឹងលើបទពិសោធន៍មើល Anime យុវជនបានសង្គ្រោះលោកយាយម្នាក់ ហើយការពារករណីអគ្គិភ័យកើតឡើង។
ហេតុការណ៍នេះបានកើតឡើងមុនពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៥ ខែសីហាពេលដែល Harumasa Kawazu កំពុងដើរទៅកាន់ហាងលក់ទំនិញមួយជិតផ្ទះនៅសង្កាត់ Uehonmachi ទីក្រុង Kagoshima ខេត្ត Kagoshima ដើម្បីទិញអាហារសម្រន់។ តាមផ្លូវយុវជនមើលឃើញអណ្តាតភ្លើងកំពុងឆាបឆេះនៅច្រកចូលខាងមុខផ្ទះជាន់ទីពីរ។ យុវជនយកទូរស័ព្ទហៅលេខ ១១៩ ដែលជាលេខសង្គ្រោះបន្ទាន់នៅជប៉ុន។
រូបភាព http://anige-news.blog.jp/archives/10901614.html
Harumasa Kawazu មិនអង្គុយនៅស្ងៀមរង់ចាំយរថយន្តពន្លត់អគ្គិភ័យមកដល់នោះទេ គាត់គិតថាត្រូវកំណត់ស្ថានភាពអ្នកនៅក្នុងផ្ទះឈើដែលកំពុងឆេះ ដូច្នេះក៏បានចុចកណ្តឹងទ្វារ។ ដោយមិនទទួលបានការឆ្លើយតប Harumasa Kawazu ចាប់ផ្តើមវាយទម្លាយទ្វារ។
សកម្មភាពនេះទាក់ទាញចំណាប់របស់អារម្មណ៍របស់លោកយាយអាយុ ៧០ ឆ្នាំដែលកំពុងរស់នៅម្នាក់ឯងក្នុងផ្ទះ។ លោកយាយកំពុងតែត្រៀមខ្លួនចូលគេង ហើយមិនដឹងថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះទេ។
ដោយបានយុវជន Harumasa Kawazu រំលឹក លោកយាយអាចពន្លត់ភ្លើងមុនពេលវារាលដាល។
ដើម្បីសរសើរដល់ភាពក្លាហានរបស់ Harumasa Kawazu នៅថ្ងៃទី ២៩ ខែកញ្ញា យុវជនទទួលបានបនប័ត្រសរសើរពីនាយកដ្ឋានពន្លត់អគ្គីភ័យកណ្តាលនៃទីក្រុង Kagoshima ។ ក្នុងពិធីនោះ Harumasa Kawazu និយាយថា “ខ្ញុំធ្លាប់មើលរឿងគំនូរជីវចលនិយាយពីអ្នកពន្លត់អគ្គីភ័យ ដូច្នេះអាចធ្វើចិត្តស្ងប់ក្នុងស្ថានភាពភ្លើងឆេះ” ។
រូបភាព Yahoo News
ទង្វើរបស់ Harumasa Kawazu ទទួលបានការសរសើរជាច្រើនពីសំណាកអ្នកប្រើ Twitter ។
- ប្រហែលជាខ្ញុំកាន់តែចាស់ទៅហើយ ប៉ុន្តែនៅពេលខ្ញុំឮថាយុវជនជួយសង្គ្រោះជីវិតឬការពារនរណាម្នាក់ពីមនុស្សអាក្រក់ រឿងនោះធ្វើអោយខ្ញុំស្រក់ទឹកភ្នែក។
- គាត់ប្រាកដជាសប្បាយចិត្តដែលបង្ហាញថារឿងគំនូរជីវចល Anime មានឥទ្ធិពលវិជ្ជមានយ៉ាងណាមកលើជីវិតសព្វថ្ងៃ។
- តើគាត់មើលរឿង Anime អ្វី?
- ខ្ញុំទាយថា Fire Force (កងកម្លាំងពន្លត់អគ្គិភ័យ)
- ជាការពិតហៅទូរស័ព្ទទៅកាន់នាយកដ្ឋានពន្លត់អគ្គីភ័យពេលប្រទះឃើញអគ្គិភ័យ ហើយជូនដំណឹងដល់អ្នករស់នៅក្នុងអាគារដែលកំពុងឆេះមិនមែនជាទង្វើអស្ចារ្យអ្វីឡើយ នរណាក៏អាចគិតឃើញដែរ។ ប៉ុន្តែអ្វីដែលគួរអោយសរសើរនោះគឺស្មារតីធ្វើសកម្មភាពភ្លាមៗរបស់យុវជនរូបនេះ ការយល់ដឹងអំពីគ្រោះថ្នាក់នៃអគ្គិភ័យ និងកម្លាំងជម្រុញឱ្យជួយសង្គ្រោះជីវិតមនុស្សមុនពេលយឺតពេល។
AD