វ៉ាក់សាំងកូវីដប្រភេទបាញ់ច្រមុះនឹងដាក់អោយដំណើរការសាកល្បងនៅប្រទេសជប៉ុន

ក្រុមហ៊ុនឱសថ Shionogi ចាប់ផ្តើមការសាកល្បងវ៉ាក់សាំងកូវីដ ១៩ ប្រភេទបាញ់ច្រមុះនៅឆ្នាំ ២០២២ ។ ព័ត៌​មាន​នេះ​ចេញ​ផ្សាយកាលថ្ងៃទី ២៨ ខែកញ្ញា។

តាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែកក្កដា ក្រុមហ៊ុន Shionogi និង HanaVax សហការគ្នាផលិតវ៉ាក់សាំងប្រភេទបាញ់តាមច្រមុះ។ ក្រុមហ៊ុន Shionogi មានសិទ្ធិផ្តាច់មុខក្នុងការអភិវឌ្ឍ និងចែកចាយផលិតផលនៅលើទីផ្សារ។ បច្ចេកវិទ្យាវ៉ាក់សាំងមានផ្ទុកសារធាតុ polysaccharide បញ្ជូនវ៉ាក់សាំងចូលក្នុងខ្លួនតាមច្រមុះ បង្កើត​ភាពស៊ាំនៅក្នុងប្រព័ន្ធដង្ហើម។

ក្រុមហ៊ុន Shionogi ក៏បានប្រកាសបន្ថែមថាខ្លួនកំពុងស្ថិតក្នុងដំណើរការវាយតម្លៃប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង​​ទាំង​ក្នុង និងក្រៅប្រទេស គោល​បំណង​ធ្វើ​ការពិសោធន៍ព្យាបាលដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងការ​ពារ​កូវីដ ១៩ ប្រភេទចាក់ដោយឡែក ប្រើសម្រាប់បង្កើនកម្រិតថ្នាំ ដែលរំពឹងថានឹងធ្វើពាណិជ្ជកម្មជាផ្លូវការមុនខែមីនាឆ្នាំ ២០២២ ។

ទន្ទឹមនឹងនេះដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលចំពោះថ្នាំបង្ការវីរុសរបស់ Shionogi សម្រាប់អ្នកជំងឺកូវីដ ១៩ ដែលមិនមានឬមានរោគសញ្ញាស្រាលត្រូវបានចាប់ផ្តើមនៅជប៉ុន។ តម្រូវការវិធីសាស្រ្តព្យាបាលជំងឺ​កូវីដ ១៩ តាមផ្លូវមាត់មានកម្រិតខ្ពស់។

ប្រភេទថ្នាំនេះរារាំងសកម្មភាពរបស់ Enzym ចំបាច់សម្រាប់វីរុសលូតលាស់ ហើយប្រើក្នុងដំណាក់កាលដំបូងបន្ទាប់​ពី​ឆ្លង ដើម្បីជួយធ្វើឱ្យរោគសញ្ញាក្អក ក្តៅខ្លួន ។ល។ ប្រសើរឡើងវិញ ការពារហានិភ័យនៃការវិវត្តជំងឺកាន់តែធ្ងន់ទៅ​ៗ។ អ្នកជំងឺលេបថ្នាំម្តងក្នុងមួយថ្ងៃដោយបន្តរយៈពេល ៥ ថ្ងៃ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: