តាមពិសោធន៍របស់ជប៉ុនបង្ហាញអោយឃើញថាបញ្ហាជ្រុះសក់បណ្តាលមកពីទទួលលីពីតច្រើន

ធាត់ជាមូលហេតុនៃជំងឺផ្សេងៗជាច្រើន រំខានដល់សកម្មភាពក្នុងជីវិតប្រចាំថ្ងៃ ហើយថែមទាំងអាចបណ្តាលឱ្យស្លាប់​ទៀត​ផង។

មនុស្សធាត់ងាយនឹងកើតជំងឺទូទៅដូចជា៖ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម មហារីកជាដើម។ ទោះជាយ៉ាងណានៅ​តែ​មិន​ទាន់ច្បាស់ថាតើមូលហេតុ​អ្វីធ្វើអោយស្ថានភាពសរីរាង្គក្នុងរាងកាយកាន់តែអាក្រក់ទៅៗនោះទេ ហើយបាត់​បង់​មុខ​ងារ​ជាក់​លាក់​ដោយ​សារតែធាត់ជ្រុលរ៉ាំរ៉ៃ។

ចំពោះមនុស្សដែលមានសុខភាពល្អកោសិកាឫសសក់ (HFSC) ជាទូទៅប្តូរថ្មីដោយខ្លួនឯងតាមរយៈវដ្តលូតលាស់នីមួយៗ។ នេះក៏ជាវិធីដែលធ្វើអោយ​សក់​របស់​អ្នកបន្តដុះមកវិញ និងវែងជាងមុន។ ប៉ុន្តែនៅពេលយើងមានអាយុកាន់តែច្រើនកោសិកាដើមចាប់ផ្តើមចុះខ្សោយ ហើយលែងបង្កើតឡើងវិញដោយខ្លួនឯង។ ការចុះថយបរិមាណ HFSC ធ្វើឱ្យសក់ចាប់ផ្តើមស្តើងហើយជ្រុះបន្តិចម្តងៗ។

រូបភាព https://www.eurekalert.org/

នៅក្នុងការពិសោធន៍សត្វកណ្តុរនាពេលថ្មីៗនេះ អ្នកជំនាញសាកលវិទ្យាល័យធ្មេញតូក្យូបានធ្វើការប្រៀប​ធៀប​ហ្សែន​ក្នុង HFSC រវាងសត្វកណ្តុរដែលសុីចំណីសម្បូរទៅដោយលីពីត និងកណ្តុរដែលចិញ្ចឹមដោយរបបចំណីស្តង់ដារ។

ពួកគេរកឃើញបន្ទាប់ពីត្រូវបានធ្វើអោយសកម្ម ដូច្នេះ HFSC ចំពោះក្រុមកណ្តុរដែលសុីចំណីសម្បូរលីពីតខ្ពស់​បម្លែង​ទៅជាកោសិកាស្បែក ជាកោសិកាក្រពេញបញ្ចេញជាតិខ្លាញ់ក្នុងស្បែក។ ពួកវាជ្រុះរោមលឿនជាងមុន ឫស​រោម​តូច​ជាង​មុន ជាមួយនឹងការកាត់បន្ថយបរិមាណ HFSC ។

ជាទូទៅ HFSC ផ្លាស់ប្តូរឫសសក់ដោយខ្លួនឯង នេះជាផ្នែកមួយនៃដំណើរការដែលអនុញ្ញាតឱ្យសក់របស់យើងបន្ត​លូត​លាស់​ឡើង​វិញ។ នៅពេលមនុស្សចាស់ទៅ HFSC មិនអាចបំពេញបន្ថែមខ្លួនឯងដែលបណ្តាលឱ្យបរិមាណ HFSC ទាប ហើយលទ្ធផលធ្វើអោយសក់ស្តើង។

ថ្វីត្បិតតែមនុស្សធាត់មានហានិភ័យជ្រុះសក់អរម៉ូន androgen ខ្ពស់ជាង ប៉ុន្តែតើធាត់ធ្វើអោយបង្កើនល្បឿនសក់​ស្តើង​ដែរ​ទេ? យន្តការម៉ូលេគុល និងរបៀបធ្វើសកម្មភាពភាគច្រើនមិនច្បាស់នៅឡើយទេ។ ក្រុម TMDU បានធ្វើការពិសោធន៍​ដើម្បីដោះស្រាយបញ្ហាទាំងនោះ និងកំណត់យន្តការមួយចំនួនទៀត។

“នៅពេលដែលត្រូវចិញ្ចឹមដោយរបបចំណីសម្បូរលីពីតខ្ពស់ក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា បរិមាណ HFSC របស់កណ្តុរបង្កើនស្ថានភាពតានតឹងអុកស៊ីតកម្ម និងភាពខុសគ្នារវាងស្រទាប់ក្រៅនៃស្បែក” ។

ក្រុមអ្នកស្រាវជ្រាវបានអោយដឹងថាស្ថានភាពធាត់បញ្ជូនរោគសញ្ញារលាក់មួយចំនួនចូលទៅក្នុងរាងកាយ ដែលរារាំង​ការ​បង្កើតឫសសក់ ហើយជាចុងក្រោយបណ្តាលអោយបាត់បង់ឫសរោមនៅលើសត្វកណ្តុរ។

ការស្រាវជ្រាវនេះផ្គត់ផ្គង់ចំណេះដឹងថ្មីៗដែលគួរឱ្យចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរកោសិកា និងភាពមិនប្រក្រតីនៃជាលិកាអាចកើតឡើងដោយសាររបបអាហារសម្បូរលីពីតឬធាត់ជ្រុលព្រោះហ្សែន។ លើសពីនេះការស្រាវជ្រាវអាចការ​ពារ និងព្យាបាលសក់ស្តើងនាពេលអនាគតក៏ដូចជាបង្កើនការយល់ដឹងចំពោះជំងឺធាត់។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: