ហេតុ​អ្វីបានជាសាធារណជនអន្តរជាតិយកចិត្តទុកដាក់ចំពោះបញ្ហានាយក​រដ្ឋមន្ត្រីជប៉ុនបន្ទាប់ទៅកាន់ទីសក្ការបូជា Yasukuni ?

ការបោះឆ្នោតរកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនបានឈានទៅដល់ទីបញ្ចប់។ ទោះជាយ៉ាងណាជនបរទេសក្រៅពីតាម​ដាន​លទ្ធផល ពួកគេក៏យកចិត្តទុកដាក់ចំពោះបញ្ហាមួយទៀតគឺ៖

“នៅពេលក្លាយជានាយករដ្ឋមន្រ្តី តើម្នាក់នោះនឹងទៅទីសក្ការបូជា Yasukuni ដែរទេ?”

សំណួរនេះមិនត្រឹមតែត្រូវបានលើកឡើងក្នុងការបោះឆ្នោតលើកនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេសួរជាច្រើន​ដង​មក​ហើយ។ នៅជប៉ុនមានប្រមាណ ៨៥,០០០ ប្រាសាទទីសក្ការបូជា ប៉ុន្តែមានតែទីសក្ការបូជា Yasukuni ដែលគេរំលឹក​ច្រើន​ជាង​គេ។

តើអ្នកដឹងទេថាប្រាសាទទីសក្ការបូជានេះមានអ្វីពិសេសទេ?

ប្រាសាទទីសក្ការបូជា Yasukuni ស្ថិតនៅសង្កាត់ Chiyoda ទីក្រុងតូក្យូមិនមែនសំណង់បុរាណនោះទេ។ ប្រាសាទនេះ​បើកសម្ភោធនៅឆ្នាំ ១៨៦៩ ជាកន្លែងល្បីសម្រាប់មើលផ្កាសាគូរ៉ានៅនិទាឃរដូវ។

តាំងពីសម័យសាមូរ៉ៃរហូតមកដល់សព្វថ្ងៃជប៉ុនជួបប្រទះការផ្លាស់ប្តូរជាច្រើន។ ក្រោមការដឹកនាំរបស់អធិរាជ Meiji ដែលជាអធិរាជរបស់ជប៉ុននៅសម័យនោះ ទីសក្ការបូជា Yasukuni ត្រូវបានសាងសង់ឡើងដើម្បីគោរពដល់ទាហានដែលបានលះបង់សម្រាប់ប្រទេសជាតិ។

ដោយគិតដូចនេះ ហេតុអ្វីបានជាការទៅដល់ទីសក្ការបូជាគឺជារឿងសំខាន់? មូលហេតុគឺថាមនុស្សមួយចំនួនដែល​កប់​នៅ​ទី​នោះត្រូវគេចាត់ទុកជាឧក្រិដ្ឋ​ជនសង្គ្រាម។

សញ្ញាសម្គាល់ផ្កាស្បៃរឿងលើក្រណាត់សក្នុងរូបភាពប្រាសាទជានិមិត្តសញ្ញាជាតិរបស់អធិរាជ។ នៅពីក្រោយក្រណាត់​គឺ​សាល​ធំជាកន្លែងគោរពបូជាវិញ្ញានក្ខ័ន្ធទាហានដែលបានលះបង់ដើម្បីប្រទេស។ បច្ចុប្បន្ននេះមានមនុស្សចំនួន ២,៤៦៦,០០០ នាក់ត្រូវបានគោរពបូជានៅឯប្រាសាទ។ 

ទោះជាយ៉ាងណាក្នុងចំណោមនោះមានមនុស្សចំនួន ១៤ នាក់ក្នុងបញ្ជីបានផ្តួចផ្តើមសង្គ្រាម ហើយត្រូវទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរ។ ម្នាក់ក្នុងចំណោមនោះគឺនាយករដ្ឋមន្រ្តី Hideki Tojo

រូបភាព https://www.bbc.com/japanese/57479306

ក្រោមព្រឹត្តិការណ៍នាយករដ្ឋមន្រ្តី ប្រមុខជប៉ុនទៅទីសក្ការបូជា Yasukuni តាមមតិយោបល់អន្តរជាតិចាត់ទុកជាទង្វើបង្ហាញថាជប៉ុននឹងវិលត្រឡប់ទៅ​រក “របបយោធានិយម” វិញ។ ជាពិសេសប្រទេសចិន និងកូរ៉េជាប្រទេសទាំង​ពីរដែលប្រឆាំងយ៉ាងខ្លាំងបំផុត។ ដោយសារតែពាក់ព័ន្ធ ប៉ះពាល់ដល់ទំនាក់ទំនងនយោបាយ – ការទូត ពិតណាស់​ការដែលនាយករដ្ឋមន្ត្រី – ប្រមុខជប៉ុនបន្ទាប់ទៅទីសក្ការបូជា Yasukuni គឺទទួលការចាប់អារម្មណ៍ណាស់។

គម្លាតរវាងឧក្រិដ្ឋជន និងវីរបុរសសង្គ្រាមមិនឆ្ងាយប៉ុន្មានទេ។ មិនថាជាវីរបុរសឬឧក្រិដ្ឋជន នៅក្នុងសមរភូមិអ្នកនៅតែត្រូវសម្លាប់មនុស្សច្រើន។ ប្រសិនបើអ្នកឈ្នះ អ្នកគឺជាវីរបុរស តែបើចាញ់អ្នកគឺជាឧក្រិដ្ឋជន។

តុលាការយោធាអន្តរជាតិតំបន់ចុងបូព៌ា (ដែលគេហៅថាតុលាការទីក្រុងតូក្យូ) គឺជាតុលាការដែលកាត់ទោសឧក្រិដ្ឋជន​សង្គ្រាមលោកលើកទី ២ ។ សវនាការជំនុំជម្រះនេះត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តដែលកំពុងឈរជើងនៅប្រទេសជប៉ុន តាមពិតគ្រាន់តែជាទ្រង់ទ្រាយ។ ពួកគេបាន​ផ្តន្ទាទោសជនល្មើសដោយគ្មានការពិចារណា។

តាមទស្សនៈរបស់ប្រទេសជនរងគ្រោះ សត្រូវទាំងនេះគឺជាឧក្រិដ្ឋជន។

ទោះជាយ៉ាងណាជប៉ុននឹងត្រូវត្រួតត្រាប្រសិនបើមិនចូលរួមសង្គ្រាម។ ប្រសិនបើគិតថាគោលបំណងនៃការប្រយុទ្ធរបស់ជប៉ុនគឺដើម្បីបញ្ចប់ការគ្រប់គ្រងអាណានិគមលោកខាងលិចនៅលើពិភពលោក ខ្ញុំមិនគិតថាយើងអាចសន្និដ្ឋាន​បានយ៉ាងងាយថាអ្នកដែលត្រូវជំនុំជម្រះជាតំណាងអំពើអាក្រក់ឡើយ។

ជាការពិតសម្លាប់មនុស្ស យាយី ជ្រៀតជ្រែកប្រទេសដទៃទៀតគឺខុស។ ប៉ុន្តែអ្វីដែលគួរតែស្អប់ខ្ពើមគឺជាទង្វើបង្កសង្គ្រាម មិនមែនជាបុគ្គលនោះឡើយ។ ទោះជាបុគ្គលម្នាក់ពូកែប៉ុណ្ណាក៏មិនអាចប្រយុទ្ធម្នាក់ឯងបានដែរ។ ខ្ញុំគិត​ថា​ប្រសិន​បើយើងមិនពិចារណាចំពោះបរិបទ ប៉ុន្តែចោទប្រកាន់ចំពោះបុគ្គល នោះសង្គ្រាមអាចនឹងកើតឡើងម្តងទៀត។

ដោយផ្ទាល់ខ្ញុំគិតថាការបង្ហាញការដឹងគុណចំពោះអ្នកដែលបានតស៊ូដើម្បីប្រទេសជប៉ុនជារឿងត្រឹមត្រូវ ការទៅកាន់​ទីសក្ការ​បូជា Yasukuni មិនមាន​ន័យ​ថាស្តាររបបយោធានិយមវិញទេ។ ប្រហែលជាមនុស្សមួយចំនួនមិនគិតដូច្នេះ ប៉ុន្តែពួកគេក៏មិនគួររិះគន់អ្នកដទៃគោរពបូជាចំពោះមនុស្សស្លាប់ដែរ។

និយាយអីញ្ចឹងនៅខាងក្នុងទីសក្ការបូជា Yasukuni សារមន្ទីរមួយមានឈ្មោះថា Yushukan ។

នៅក្នុងរូបភាពខាងលើជាអាវុធដែលគេប្រើក្នុងសង្គ្រាម ប៉ុន្តែទន្ទឹមនឹងនេះសារមន្ទីរក៏រក្សាទុកសំបុត្រមួយច្បាប់នៃសមាជិកក្រុមស្ម័គ្រស្លាប់ Kamikaze ដែរ។ សំបុត្រមួយច្បាប់របស់ទាហានវ័យក្មេងម្នាក់ផ្ញើជូនឪពុកម្តាយគាត់មុន​ពេលឡើងយន្តហោះបុកសម្លាប់សត្រូវ។ នៅទីនោះពោរពេញទៅដោយអារម្មណ៍កាន់ទុក្ខកូនប្រុសដែលបានស្លាប់ អាណិត​កូនប្រុសដែលបានលះបង់ សូម្បីតែសាកសពក៏រកមិនឃើញដែរ។ ការតាំងពិព័រណ៍នៅទីសក្ការបូជា Yasukuni ជាកន្លែងដែលពោរពេញទៅដោយអារម្មណ៍បែបនេះ។

ដូចដែលបានរៀបរាប់ខាងលើ ខ្ញុំមិនគិតថាទីសក្ការបូជា Yasukuni ជានិមិត្តរូបនៃការស្តាររបបយោធានិយមនោះទេ ប៉ុន្តែជាកន្លែងដែលពោរពេញទៅដោយស្មារតីស្នេហាជាតិ និងស្មារតីប្រឆាំងសង្គ្រាមរបស់ជនជប៉ុនសម័យបច្ចុប្បន្ន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: