នៅទីបំផុតព្រះនាងជប៉ុនបានកំណត់ថ្ងៃរៀបអភសេកផ្លូវការនាចុងខែតុលានេះ
យោងតាមសេចក្តីប្រកាសផ្លូវការពីទីភ្នាក់ងារគ្រួសាររាជវង្សជប៉ុន កូនស្រីច្បងនៃគ្រួសាររាជវង្ស Akishinomiya ព្រះនាម Mako នឹងរៀបអភិសេកជាមួយ Kei Komuro ដែលមិនមែនជាសមាជិកគ្រួសាររាជវង្សនៅថ្ងៃទី ២៦ ខែតុលា។ បន្ទាប់មកអ្នកទាំងពីរនឹងចូលរួមសន្និសីទកាសែត។
ម៉្យាងវិញទៀតអ្នកទាំងពីរនឹងមិនរៀបចំពិធីមង្គលការតាមលក្ខណៈប្រពៃណីឡើយ ហើយបដិសេធមិនទទួលប្រាក់ចំណងដៃ (ជាង ១ លានដុល្លារ) បើទោះបីជាចំនួនទឹកប្រាក់នេះសម្រាប់ព្រះនាងបន្តភាពថ្លៃថ្នូរក្រោយពេលក្លាយជាប្រជាជនសាមញ្ញ។ ក្រោយសង្គ្រាមនេះជាករណីដែលមិនធ្លាប់មានពីមុនមកនៃសមាជិកស្រីគ្រួសាររាជវង្ស។
ក្រោមសម្ពាធនៃមតិសាធារណៈដែលទាក់ទងនឹងករណីជម្លោះ ៤ លានយ៉េនរវាងម្តាយរបស់ Komuro និងអតីតស្វាមី ក្នុងនោះរួមទាំងថ្លៃសិក្សារបស់ Komuro ចំណែកព្រះនាង Mako រងរបួសផ្លូវចិត្តដែលបណ្តាលអោយព្រះនាងត្រូវគេធ្វើរោគវិនិច្ឆ័យថាកើត PTSD ស្មុគស្មាញ។
ក្រោយពេលត្រឡប់មកប្រទេសវិញបន្ទាប់ពីទៅធ្វើការនៅអាមេរិក Komuro បានផ្លាស់ប្តូរមុខមាត់ទាំងស្រុងដោយទុកសក់វែងចងពីក្រោយ ចំណុចនេះធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ថាការផ្លាស់ប្តូររបស់ Komuro ខ្វះការគោរព។
តាមការស្ទង់មតិរបស់គេហទំព័រព័ត៌មាន AERA ក្នុងរយៈពេលមួយសប្តាហ៍តាមរយៈអុីនធឺណេតមានរហូតដល់ ៩១% (មនុស្ស ១៨៧៧ នាក់) បានឆ្លើយថាពួកគេមិនសប្បាយចិត្តចំពោះអាពាហ៍ពិពាហ៍របស់ព្រះនាង (អ្នកឆ្លើយសរុបចំនួន ២០៥១ នាក់) ។
ព្រះនាង Mako ជាចៅស្រីរបស់ព្រះចៅអធិរាជ Naruhito ហើយជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ Fumihito ។ រីឯ Kei Komuro មកពីគ្រួសារធម្មតា បច្ចុប្បន្នធ្វើការជាមេធាវីនៃក្រុមហ៊ុនមួយនៅអាមេរិក។ អ្នកទាំងពីរជួប និងស្រលាញ់គ្នាតាំងពីកាលនៅរៀនសាកលវិទ្យាល័យ នៅឆ្នាំ ២០១៧ បន្ទាប់ពីសន្និសីទកាសែតភ្ជាប់ពាក្យ ដោយសារតែមានជម្លោះរឿងទ្រព្យសម្បត្តិនៃគ្រួសារ Kei Komuro បានធ្វើអោយពិធីមង្គលការត្រូវពន្យារពេលច្រើនដងមកទល់ពេលនេះ។
នៅទីបំផុត តើអ្នកទាំងពីរអាចរៀបចំអាពាហ៍ពិពាហ៍នៅថ្ងៃទី ២៦ ខែតុលានេះបានទេ?
Chee