ក្រោយរយៈពេល ៣៧ ឆ្នាំនារីជនជាតិជប៉ុនម្នាក់រកឃើញដបដែលខ្លួនបោះទៅក្នុងសមុទ្រ

កាលពីពេលថ្មីៗនេះក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់បានប្រទះឃើញដបកែវអណ្តែតលើឆ្នេរសមុទ្រ Hawaii ។ សំបុត្រក្នុង​ដប​កែវ​នេះសរសេរនៅឆ្នាំ ១៩៨៤។ តាមពិតសិស្សវិទ្យាល័យជប៉ុនម្នាក់បានបោះដបកែវនេះទៅក្នុងសមុទ្រកាលពី ៣៧ ឆ្នាំ​មុន នាង និងក្លឹបរបស់ខ្លួនបានធ្វើការពិសោធន៍មួយ។

រូបភាព wallpaperup

ឈ្មោះនៃការពិសោធន៍គឺ “ការស្ទង់មតិចរន្តមហាសមុទ្រ” នៅពេលនោះសិស្សបានទម្លាក់ដបកែវចូលទៅក្នុងចរន្ត Kuroshio ។

ខ្លឹមសារសំបុត្រក្នុងដបកត់ត្រាកាលបរិច្ឆេទនៅខែកក្កដាឆ្នាំ ១៩៨៤ ជាមួយនឹងសំណើអ្នកដែលរកឃើញ​ដប សូមទំនាក់ទំនងមកកាន់វិទ្យាល័យ Choshi ។ ខ្លឹមសារត្រូវបានសរសេរជាភាសាជប៉ុន អង់គ្លេស និង​ព័រទុយហ្កាល់។

រូបភាព kasane-movie

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ្នកដែលបានរកឃើញជាក្មេងស្រីម្នាក់ឈ្មោះ Abbey Graham អាយុ ៩ ឆ្នាំ ប្អូនមើលឃើញដបកែវពេលកំពុងដើរលេងនៅលើឆ្នេរសមុទ្រក្បែរ Hilo ជាមួយគ្រួសារ។

រូបភាព news.yahoo

ក្រោយរយៈពេល ៣៧ ឆ្នាំដបកែវបានរសាត់ប្រហែល ៧០០០ គីឡូម៉ែត្រ។

យោងតាមព័ត៌មានពីសាលា Chosi បានអោយដឹងថាក្នុងការពិសោធន៍ “ការស្ទង់មតិចរន្តមហាសមុទ្រ” មាន​ដប​កែវ​ចំនួន ៤៥០ ដបត្រូវបានទម្លាក់ចូលទៅក្នុងសមុទ្រក្នុងឆ្នាំ ១៩៨៤ ហើយទម្លាក់បន្ថែម ៣០០ ដបទៀតក្នុងឆ្នាំ ១៩៨៥ ។ ក្នុងចំណោមនោះមាន ៥១ ដបត្រូវបានរកឃើញ ហើយនេះជាដបតែ​មួយគត់ដែលត្រូវបានរកឃើញក្រោយ​ឆ្នាំ ២០០២ ។

ដបផ្សេងទៀតរសាត់ទៅ ១៧ កន្លែងរួមមានខេត្ត Okinawa, Akita និង Kyoto ព្រមទាំងឆ្នេរសមុទ្រ Washington, Canada, Philippines និងកោះ Marshall នៅកណ្តាលប៉ាស៊ីហ្វិក។

ក្លឹបដែលរៀបចំការពិសោធន៍នេះបានឈប់ដំណើរការនៅឆ្នាំ ២០០៧ ដោយសារគម្រោងនេះមិនបានបំពេញតាមលក្ខណៈ​ខណ្ឌការពារបរិស្ថាន។

Mayumi Kanda ដែលជាអតីតសិស្សសាលា ហើយក៏ជាសមាជិកក្លឹបពេលនោះបាននិយាយថានាងមានការភ្ញាក់ផ្អើលដែលរកឃើញដបកែវឆ្នាំនោះ។ នាងនិយាយថារឿងនេះធ្វើអោយនាងនឹកឃើញអនុស្សាវរីយ៍កាលនៅរៀនវិទ្យា​ល័យ។

ពិតជាពិសេសខ្លាំងណាស់ ប្រសិនបើអ្នកអាចផ្ញើសំបុត្រអោយខ្លួនឯង តើអ្នកនឹងសរសេរអ្វី?

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: