ស្មារតីរបស់អ្នកចំបាប់ស៊ូម៉ូដៃម្ខាង និងសមិទ្ធផលគួរអោយកោតសរសើរ

អ្នកចំបាប់ Sumo Terunofuji ដែលទើបតែយកឈ្នះការប្រកួត Yokozuma នៅរដូវស្លឹកឈើជ្រុះនេះ។ ការឆ្ពោះទៅ​រក​ចំណុច​ខ្ពស់បំផុតនៃពិភព​ស៊ូម៉ូបន្ទាប់ពីចេញ Jonidan ចំណាត់ថ្នាក់ទី ៥ របស់អ្នកចំបាប់ Terunofuji ធ្វើឱ្យអ្នកគាំទ្រមានមោទនភាពយ៉ាងខ្លាំង។ អ្នកចំបាប់ម្នាក់ទៀតដែលបានបំផុសគំនិតដល់ Terunofuji ក៏ទទួលបានការទទួលស្គាល់បន្តិចម្តងៗដែរ។

គាត់ឈ្មោះថា Yoshiki Fuse អាយុ ៤៧ ឆ្នាំបានចូលរួមកីឡានេះប្រហែល ៣០ មកហើយ។ អ្នកចំបាប់ Terunofuji និយាយ​ពី Fuse ថា “ក្នុងឯកសារភាពយន្តចាស់ ខ្ញុំមើលឃើញបុរសស៊ូម៉ូដោយប្រើដៃម្ខាងម្នាក់។ ដោយឃើញគាត់ប្រកួតអស់ពីសមត្ថភាពធ្វើឱ្យខ្ញុំក៏ព្យាយាមឱ្យអស់ពីសមត្ថភាពផងដែរ” ។

ក្រៅពីរបួសជង្គង់ទាំងពីរដែលបណ្តាលអោយលទ្ធផលរបស់គាត់ធ្លាក់ចុះ អ្នកចំបាប់ Terunofuj ក៏មានជំងឺទឹក​នោម​ផ្អែមប្រភេទទី ២ និងជំងឺរលាកថ្លើម ហើយត្រូវប្រឈមនឹងការបាត់បង់អាជីពជាអ្នកចំបាប់ក៏ដូចជាជីវិតរបស់ខ្លួន។ ដោយសារឯកសារភាពយន្តនិយាយពី Fuse ដែលផ្តល់ភាពក្លាហានដល់គាត់។

Yoshiki Fuse កើតនៅខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន ហើយធំដឹងក្តីនៅ Hokkaido ។ កាលរៀនថ្នាក់ទី ២ គាត់ដាច់ដៃខាងស្តាំដោយសារជាប់ក្នុងម៉ាស៊ីនកាត់។

បន្ទាប់ពីគ្រោះថ្នាក់កើតឡើងគាត់នៅម្នាក់ឯង ហើយដកខ្លួនចេញពីក្រុមមិត្តភក្តិ តាមយោបល់របស់ឪពុកគាត់ចាប់ផ្តើមរៀន Judo ។

នៅពេលនោះវត្តមានកីឡាសម្រាប់ជនពិការមិនមានអ្នកស្គាល់ច្រើនដូចសព្វថ្ងៃនេះទេ។ កាលនោះ Fuse មានអារម្មណ៍​ធូរក្នុងចិត្តពេលប្រកួតជាមួយអ្នកដែលមានរាងកាយមាំមួន។ ព្រោះតែជាក្មេងម្នាក់មាឌធំ គាត់យកឈ្នះកាន់តែច្រើន។ Judo ក្លាយជាកីឡាដែលផ្តល់ឱ្យគាត់នូវទំនុកចិត្ត។

នៅឆ្នាំទី ៣ នៃអនុវិទ្យាល័យ Fuse មានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និងទម្ងន់ ១១០ គីឡូក្រាម មាឌធំគឺជាលក្ខខណ្ឌដ៏ល្អសម្រាប់ចូលរួមកីឡាស៊ូម៉ូ។ បន្ទាប់ពីចូលរៀនវិទ្យាល័យកសិកម្ម Hokkaido Ohno ដែលជាសាលាស៊ូម៉ូខ្លាំងបំផុតនៅ​ភាគខាងជើងប្រទេសជប៉ុន គាត់បានយកឈ្នះការប្រកួត​ហុកកៃដូក្នុងឆ្នាំ ១៩៩១ ពេលកំពុងនៅរៀនឆ្នាំទី ២ ហើយជាប់ចំណាត់ថ្នាក់លេខ ៨ នៅសន្និសីទកីឡាអន្តរជាតិឆ្នាំបន្ទាប់។

Fuse ក៏ទទួលបានជោគជ័យក្នុងនាមជាសមាជិកក្រុមស៊ូម៉ូនៃសាកលវិទ្យាល័យ Takushoku ដែរ។ ក្រោយមកគាត់បាន​​ក្លាយ​ជាគ្រូបង្រៀននៅវិទ្យាល័យ Daiichi នៃសាកលវិទ្យាល័យ Takushoku នៅទីក្រុងតូក្យូ។ គាត់បង្កើតក្លឹបសម្រាប់បណ្តុះបណ្តាលសិស្ស ហើយបន្តការប្រកួតនៅលើសង្វៀន។

Fuse បាននិយាយថា “ស៊ូម៉ូគឺជាកីឡាអស់មួយជីវិត ខ្ញុំចង់មានន័យថានរណាក៏អាចប្រកួតបានដែរ។ រហូតដល់រាងកាយឈប់ដំណើរការ” ។

នៅពេលមើលកីឡាប៉ារ៉ាឡាំពិកទីក្រុង Fuse បានចែករំលែកដែរថា “រាល់ពេលដែលខ្ញុំមើលប៉ារ៉ាឡាំពិក ខ្ញុំមើលឃើញ​​ពី​សក្តានុពលរបស់មនុស្សដូចជាយើងអាចធ្វើបានរឿងនេះ រឿងនោះ” ។

“ក្នុងករណីរបស់ខ្ញុំ ខ្ញុំស្ទើរតែភ្លេចថាខ្លួនពិការ ព្រោះមនុស្សនៅជុំវិញចាត់ទុកខ្ញុំដូចមនុស្សធម្មតា។ មិនចាំបាច់​បែង​ចែក​រវាង​ជនពិការ និងមនុស្សធម្មតាពេលលេងកីឡានោះទេ។ ខ្ញុំជាមនុស្សតែម្នាក់កត់” ។

សង្ឃឹមថារឿងរ៉ាវរបស់ចំបាប់ស៊ូម៉ូនេះនឹងបំផុសគំនិតសម្រាប់អ្នក។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: