ការវិលត្រឡប់មកវិញនៃចំបាប់មនុស្សតឿ

នៅឆ្នាំ ១៩៨០ កីឡាចំបាប់អាជីពចាប់ផ្តើមពេញនិយមនៅជប៉ុន។ កាលនោះខ្ញុំគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ អ្នកចំបាប់មានច្រើន ក្នុងចំណោមនោះកុមារចូលចិត្តអ្នកចំបាប់របាំងមុខខ្លាជាងគេ។

“សត្រូវធំ” របស់អ្នកចំបាប់របាំងមុខខ្លាគឺ Dynamite Kid ។ ឥឡូវនេះពេលមើលការប្រកួតឡើងវិញ ខ្ញុំនៅតែមានអារម្មណ៍រំភើបយ៉ាងខ្លាំង។

នៅក្នុងការប្រកួតអាជីពតែងតែមានការប្រកួតចំបាប់មនុស្សតឿ។ នេះជាការប្រកួតចំបាប់សម្រាប់អ្នកដែលមាន​កម្ពស់​ទាបដោយសារមានជំងឺតឿ។

រូបភាព https://www.fnn.jp/articles/CX/241295

ដោយសារតែរូបរាងទោះបីជាពួកគេប្រកួតយ៉ាងជំនាញក៏មើលទៅគួរអោយអស់សំណើចណាស់ដែរ។ ការប្រកួតរបស់​ពួក​គេនឹងធ្វើឡើងមុនការប្រកួតចំបាប់ផ្លូវការ ឬគេហៅថាការប្រកួតបើកឆាក។ តាំងពីពេលនោះមកការប្រកួត​បែប​នេះកាន់តែពេញនិយម។

មិនយូរប៉ុន្មនការប្រកួតទាំងនេះត្រូវបានបញ្ឈប់ មតិចម្រូងចម្រាសជាច្រើនកើតឡើងព្រោះមនុស្សជាច្រើនចាត់ទុកថានេះជាការធ្វើបាប និងរើស​អើង​ជន​ពិការ។ ពិតជាមិនសមហេតុ​ផលទេដែលយកពួកគេមកលេងសើច ប៉ុន្តែអ្នកចំបាប់ក្នុងកម្មវិធីសុទ្ធតែស្ម័គ្រចិត្ត។ ហើយក៏មានអ្នកទស្សនាជាច្រើនចង់មើល ប៉ុន្តែដោយមូលហេតុ​ខាងលើកម្មវិធីបាត់បង់បន្តិចម្តងៗ ។ ចាប់តាំងពីពេលនោះមនុស្សតឿកម្របង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ណាស់ ហើយពាក្យថាតឿក៏មិនត្រូវបានប្រើទៀតដែរ ព្រោះជាការរើសអើង។

លោក Pretty Ota អ្នកចំបាប់អាជីពកើតនៅឆ្នាំ ១៩៧៨ បាននិយាយថា “យើងមិនមែនជនពិការទេ ជនពិការមិនអាចចូលរួមប្រកួតចំបាប់អាជីពបានឡើយ។ នោះហើយជាមូលហេតុដែលខ្ញុំចង់បង្ហញខ្លួននៅលើកញ្ចក់ទូរទស្សន៍” ។

គាត់ចូលចិត្តចំបាប់អាជីពតាំងពីក្មេង ប៉ុន្តែពួកគេនិយាយថាគាត់គ្មានឳកាស ដោយសារតែកម្ពស់របស់ខ្លួន។ ប៉ុន្តែ​នៅពេលដែលគាត់មើលការប្រកួតចំបាប់ដោយផ្ទាល់ គាត់បានសម្រេចចិត្តក្លាយជាអ្នកចំបាប់អាជីពម្នាក់។ ឪពុកម្តាយរបស់លោក Pretty Ota មានការព្រួយបារម្ភ និងជំទាស់យ៉ាងខ្លាំង គាត់ត្រូវចំណាយពេល ១០ ឆ្នាំទើបអាចបញ្ចុះបញ្ចូលពួកគេ។ បន្ទាប់មកអ្នកចំបាប់ Ota បង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០០៤ អាយុ ២៦ ឆ្នាំ។ ព្រោះតែលែងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ដូច្នេះសមាគមចំបាប់មនុស្សតឿក៏កាន់តែតិច មានអ្នកចំបាប់ពីរនាក់ប៉ុណ្ណោះគឺរូបគាត់ និងលោក Buttaman ។

ពួកគេទាំងពីរប្រកួតគ្នាប្រហែល ១០ ដងក្នុងមួយខែ។

ទូរទស្សន៍ជប៉ុនស្តាប់តាមមតិយោបល់របស់ប្រជាជនដោយមិនត្រូវធ្វើបាបជនពិការ ប៉ុន្តែបណ្តាលអោយជីវិតរបស់អ្នកចំបាប់អាជីពមនុស្សតឿធ្លាក់ក្នុងស្ថានភាពសោកសៅ។

សំណាងល្អ សព្វថ្ងៃរឿងនេះកំពុងផ្លាស់ប្តូរ។

ថ្វីត្បិតតែពួកគេមិនអាចបន្តចំណង់ចំណូលចិត្តរបស់ខ្លួន ប៉ុន្តែពួកគេទាំងពីរនៅតែបន្តខិតខំ។ កាលនោះស្ថាន​ភាព​ស្ទើរ​តែ​ផ្លាស់ប្តូរបន្តិចម្តងៗ ។

តាមរយៈកម្មវិធីផ្សាយការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូបានបង្ហាញអោយសាធារណជនឃើញថាជនពិការក៏មានសិទ្ធិធ្វើឱ្យអស់ពីសមត្ថភាពក្នុងវិស័យកីឡាផងដែរ។

នៅប្រទេសជប៉ុនពាក្យថា SDGs (គោលដៅអភិវឌ្ឍយូរអង្វែង) កំពុងទទួលបានការពេញនិយម។ ក្នុងដំណើរការកំណត់​គោលដៅយូរអង្វែង ជប៉ុនមិនត្រឹមតែលុបបំបាត់ភាពក្រីក្រ និងការរើសអើងប៉ុណ្ណោះទេ ហើយថែមទាំងកំពុង​ឆ្ពោះទៅរកការលុបបំបាត់ការរើសអើងចំពោះជនពិការផងដែរ។

ពួកគេដែលជាមនុស្សតឿចំបាប់អាជីពកំពុងតែទទួលបានឱកាសបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ឡើងវិញ។

សេរីភាពក្នុងការបញ្ចេញមតិ និងឱកាសសម្រាប់មនុស្សភាគតិច។

ហេតុអ្វីបានជាចំបាប់ធម្មតាទទួលបានការអនុញ្ញាត រីឯអ្នកចំបាប់មនុស្សតឿបែរជាមិនអាច? គ្មានហេតុផលណា​មួយ​ដែលត្រូវដកហូតសិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់ពួកគេឡើយ ព្រោះតែពួកគេជាមនុស្សភាគតិច។

លោក Ota និង Buttaman ទទួលបានការយកចិត្តទុកដាក់បន្តិចម្តងៗ ហើយក្លាយជាក្តីសង្ឃឹមរបស់មនុស្សដែលមាន​ជំងឺ​តឿ។

គម្រោងប្រមូលមូលនិធិមួយដែលមានឈ្មោះថា Reborn បំណងនាំយកអ្នកចំបាប់មនុស្សតឿត្រឡប់មកវិញ។ ក្នុង​រយៈ​ពេល ២០ ថ្ងៃគម្រោងសម្រេចបានតាមគោលដៅ។ នៅទីបំផុតក៏ត្រឡប់មកវិញ ពួកគេត្រូវបណ្តុះបណ្តាលអ្នកចំបាប់​បន្ថែម​ទៀត។

ស្ថានភាពរាងកាយទាបកើតឡើងលើអត្រា ១/១៥,០០០ ។ ក្នុងនោះចំនួនអ្នកចូលចិត្តកីឡាចំបាប់អាជីពហើយមាន​រាង​កាយ​សាកសមមិនច្រើនទេ។ លើសពីនេះទៅទៀតមនុស្សជាច្រើនមានការងាររួចទៅហើយ ដូច្នេះមនុស្សមិនច្រើនទេចង់ក្លាយជាអ្នកចំបាប់។

ដើម្បីស្វែងរកអ្នកចូលចិត្ត ត្រូវមានអ្នកមើលកីឡាចំបាប់មនុស្សតឿ។ បុរសទាំងពីរនាក់នេះបានបង្កើតសមាគមអ្នកចំបាប់អាជីព ហើយរំពឹងថានឹងនាំអ្នកចំបាប់មនុស្សតឿត្រលប់មករកភាពរុងរឿងវិញ។

ការខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ដូចប៉ារ៉ាឡាំពិកដែរ។ ដូច្នេះមនុស្សមួយចំនួនពិការភ្នែក អ្នកខ្លះគ្មាន​ដៃ ខ្លះទៀតខ្ពស់ពេកជាដើម ប៉ុន្តែទាំងនេះជាអ្វីដែលធ្វើឱ្យសង្គមមនុស្សមានភាពចម្រុះ។ គ្មានអ្វីត្រូវខ្លាចទេ ពេលអ្នកខុសពីមនុស្សនៅជុំវិញ។

សេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គលម្នាក់មានសារៈសំខាន់ណាស់ ខ្ញុំគិតថាការវិលត្រឡប់នៃចំបាប់មនុស្សតឿនឹង​មាន​ផល​វិជ្ជមានដល់សង្គមជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: