អ្នកនិពន្ធ Takao Saito ទទួលមរណភាពក្នុងជន្មាយុ ៨៤ ឆ្នាំ

Golgo 13 គឺជាសៀវភៅរឿងគំនូរជីវចលដែលត្រូវបានកែសម្រួលទៅជា Anime, Live action Movie និងវីដេអូហ្គេម​ចំនួន ៦ ទៀត។ ហើយជាស្នាដៃដ៏ល្បីរបស់ជប៉ុន។

នៅថ្ងៃទី ២៩ ខែកញ្ញាក្រុមអ្នកកែសម្រួលនៃ Big Comic បានប្រកាសថាលោក Takao Saito ទទួលមរណភាពនៅថ្ងៃ​ទី ២៤ ខែកញ្ញាដោយសារជំងឺមហារីកលំពែងក្នុងជន្មាយុ ៨៤ ឆ្នាំ។

និយាយពី Golgo 13 គឺជាស៊េរីរឿងគំនូរជីវចលលក់ដាច់បំផុតទីពីរខណៈដែល One Piece ជាប់ចំណាត់ថ្នាក់លេខមួយ និង Dragon Ball ជាប់ចំណាត់ថ្នាក់លេខបី។ ស្នាដៃដាក់បង្ហាញនៅលើ Big Comic ក្នុងឆ្នាំ ១៩៦៨ ហើយចេញផ្សាយជាច្រើនដងតាំងពីពេលនោះមក ជាសៀវភៅរឿងគំនូរជីវចលដែលចំណាស់ជាងគេ។

ពេលលោក Saito ដាក់បង្ហាញជាសាធារណៈនៅចុងឆ្នាំ ១៩៥០ និងដើមទស្សវត្សរ៍ទី ៦០ គាត់ និងមិត្តរួមការ​ងារ​មួយ​ចំនួន​ជំទាស់នឹងពាក្យ “Manga” ដែលកាលនោះមនុស្សភាគច្រើនប្រើសំដៅលើតួអង្គដែលគួរអោយស្រលាញ់។ លោកចាត់ទុកពាក្យ “Manga” ផ្ទុយនឹងលក្ខណៈរបស់ខ្លួន។

រូបភាព BBC

លោក Saito មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយកាសែត The Financial Times ឆ្នាំ ២០១៥ ថា “យើងស្អប់ឈ្មោះនោះ ដូច្នេះយើងសម្រេចដាក់ឈ្មោះស្នាដៃរបស់ខ្លួនថា gekiga (ល្ខោនសរសេរ) ដើម្បីសង្កត់ធ្ងន់លើការសរសេរ” ។ “តាំងពីដំបូងខ្ញុំមិនមែនជាវិចិត្រករ Manga ទេ អ្វីដែលខ្ញុំផលិតគឺរឿងល្ខោន” ។

យោងតាមអ្នកនិពន្ធ Gekiga មិនផ្តោតលើកុមារនោះទេ ប៉ុន្តែផ្តោតលើមនុស្សពេញវ័យ។ ប្រធានបទ និងស្ថាន​ភាព​សម្រាប់មនុស្សពេញវ័យគិតពិចារណា សាច់រឿងមានលក្ខណៈសាំញ៉ាំ សិចស៊ី រួមទាំងហឹង្សា។ លក្ខណៈតួអង្គរឹងមាំ ពេជ្ឈឃាតធ្វើអោយកេរ្តិ៍ឈ្មោះរបស់លោក Saito ល្បី។ ចំពោះទីផ្សារអន្តរជាតិ Golgo 13 ហាក់ដូចជាមិនមានអ្នកស្គាល់ទេ ប៉ុន្តែល្បីនៅក្នុងប្រទេស។

ចាប់ពីទស្សវត្សរ៍ឆ្នាំ ១៩៨០ Golgo 13 ត្រូវបានបកប្រែជាភាសាអង់គ្លេស ដើមឡើយអ្នកនិពន្ធ Saito ជំទាស់រឿងនេះ ព្រោះថាទោះបីតួអង្គឯកត្រូវគេចាត់ទុកជាអភិជន Togo ជាអ្នកបាញ់កាំភ្លើងសម័យទំនើប ក៏ប៉ុន្តែគាត់ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​សាមូរ៉ៃ។

រូបភាព https://golgo-13.fandom.com/wiki/Takao_Saito

“នោះហើយជាមូលហេតុដែលខ្ញុំជំទាស់គំនិតណែនាំ Golgo ទៅកាន់បរទេស។ ឧទាហរណ៍ពេលតួអង្គធ្វើសកម្មភាព ថ្វីត្បិតតែប្រើកាំភ្លើង ប៉ុន្តែគាត់ធ្វើតាម Iaido (ជំនាញដកដាវ និងធ្វើសកម្មភាពក្នុងពេលតែមួយ) ។ ដោយសារខ្ញុំចូលចិត្តរឿងសាមូរ៉ៃជប៉ុន ដូច្នេះ Golgo ធ្វើចលនាដូចជាសាមូរ៉ៃ។ ខ្ញុំគិតថាជនបរទេសមិនយល់រឿងបែបនេះទេ” ។

តាមក្រុមអ្នកកែសម្រួលរបស់ Big Comic លោក Saito បាននិយាយថា “ទោះបីជាមិនមានខ្ញុំ ខ្ញុំនៅតែចង់អោយ Golgo 13 បន្ត” ។ ដំបូងលោក Saito ធ្វើគ្រប់យ៉ាងតាំងពីគូរគំនូររហូតដល់សរសេរសាច់រឿង ប៉ុន្តែក្រុមហ៊ុនផលិត Saito Production ត្រូវបានរៀបចំឡើងវិញ ដើម្បីឱ្យការងាររបស់លោកអាចបន្តមិនថាគាត់ទទួលមរណភាពក៏​ដោយ។

Golgo 13 នៅតែត្រូវបានបោះពុម្ពផ្សាយតាមបំណងរបស់លោក Saito ក្រុមអ្នកកែសម្រួលនៃ Big Comic នឹងសហការ​គ្នា​ដាក់ចេញស្នាដៃថ្មីខាងមុខនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: