ទស្សនជីវិតទាំង ៨ ចំណុចរបស់ Miyamoto Musashi ដែល​​ជា​​សាមូរ៉ៃ​​​ខ្លាំង​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន

Miyamoto Musashi ត្រូវគេចាត់ទុកជាសាមូរ៉ៃដែលខ្លាំងបំផុតនៅជប៉ុន មនុស្សជាច្រើនប្រាកដជាធ្លាប់ឮឈ្មោះគាត់។ រឿងប្រលោមលោក និងភាពយន្តជាច្រើនត្រូវបានផលិតនិយាយពីរបៀបរស់នៅរបស់លោក ដូច្នេះបានជាកេរ្តិ៍ឈ្មោះរបស់គាត់កាន់តែមានប្រជាប្រិយភាព។ សូមក្រឡេកមកមើលសម្រង់ពាក្យសម្តីរបស់លោក Musashi ប្រហែលជាចំណុចទាំងនោះអាចនឹងផ្លាស់ប្តូរជីវិតរបស់អ្នក។

いずれの道にも、別れを悲しまず – កុំអនុញ្ញាតអោយខ្លួនឯងសៅហ្មងព្រោះតែបែកគ្នា

ជីវិតមនុស្សជៀសមិនផុតរឿងជួបជុំ និងបែកបាក់គ្នាឡើយ ដូច្នេះអ្នកមិនចាំបាច់ពិបាកចិត្តរាល់ពេលដែលបែកគ្នាទេ។ ប្រយោគនេះមិនត្រឹម​តែនិយាយពីបែកបាក់ និងជួបជុំធម្មតាប៉ុណ្ណោះទេ ថែមទាំងសំដៅលើការបែកបាក់រវាងសេចក្តីស្លាប់ និងរស់។ សម្រាប់មនុស្សម្នាក់ៗនេះជារឿងធម្មតា ជាជាងកាន់ទុក្ខ ចូរសម្លឹងមើលទៅមុខហើយស្វែងរកការជួបជុំថ្មី។

心、常に、道を離れず – កុំវង្វេងផ្លូវអោយសោះ

នៅក្នុងភាសាជប៉ុន “សាសនា” (道) គឺជារបៀបរស់នៅ។ មនុស្សម្នាក់ៗជ្រើសយក “ផ្លូវ” រៀងៗខ្លួន ហើយព្យាយាម​ឲ្យអស់​​ពី​​សមត្ថភាព។ Musashi – ជាមនុស្សដែលដើរតាមមាគ៌ាដាវនៅតែបន្តឆ្ពោះទៅរកតំណែងខ្ពស់ជាងនេះ។

មិនថាមានរឿងអ្វីកើតឡើងក៏ដោយ មានតែផ្លូវមួយដែលត្រូវទៅកុំផ្លាស់ប្តូរ។ ចូរប្តេជ្ញាដើរតាមមាគ៌ារបស់ខ្លួនហើយ​ក្លាយ​ជា​មនុស្សជំនាញម្នាក់។

空を道とし、道を空とみる – មើលផ្ទៃមេឃដូចជាផ្លូវ ផ្លូវដូចជាផ្ទៃមេឃ

“សាសនា” (道) ក្នុងប្រយោគនេះមានអត្តន័យដូចខាងលើដែរគឺ “ផ្លូវ” ឆ្ពោះទៅរកវិជ្ជាជីវៈ។ សាមូរ៉ៃមានពាក្យថា “Bushido” (武士道) សម្រាប់ចង្អុលបង្ហាញចំណុចនេះ។ “មេឃ” (空) អាចតំណាងឲ្យ “បេះដូង” ឬ “គ្មានអ្វីសោះ” ។ ឆ្ពោះទៅរកគោលដៅរបស់អ្នកដោយភាពស្លូតត្រង់ និងមិនគិតពីខ្លួនឯង។ នៅពេលអ្នកយល់ថាវង្វេង ហើយមិនដឹងថាត្រូវធ្វើអ្វី សូមចាំដល់សម្រង់ពាក្យនេះ។

神仏を敬い、神仏に頼らず – គោរពតែមិនពឹងពាក់លើទេវតាពេកនោះទេ

មនុស្សជាច្រើនពេលជួបបញ្ហាតែងតែបួងសួងទៅដល់ទេវតា ហើយមិនព្យាយាមដោះស្រាយបញ្ហារបស់ខ្លួនទាល់​តែ​សោះ ចំណុចនេះមិនល្អទេ។ ផ្ទុយទៅវិញមើលងាយទេវតាជារឿងមិនល្អឡើយ អ្នកត្រូវខំប្រឹងដោយខ្លួនឯង ប៉ុន្តែទន្ទឹម​នឹង​នេះជឿជាក់លើការរៀបចំរបស់ទេវតា។

千日の稽古をもって鍛となし、万日の稽古をもって練となす – “ហ្វឹកហាត់” មានន័យថា “ហ្វឹកហាត់” មួយពាន់​ថ្ងៃ។

អនុវត្តរាល់ថ្ងៃរយៈពេល ១០០០ ថ្ងៃ អ្នកនឹងសម្រេចបាន ៥០% “ហ្វឹកហាត់” ក្នុងរយៈពេល ១ ម៉ឺនថ្ងៃអ្នកនឹងឈានដល់កម្រិត ១០០% ដូច្នេះការអនុវត្តជារៀងរាល់ថ្ងៃធ្វើ​ឲ្យ​អ្នក​មាន​ជំនាញ។ ពាក្យនេះសំដៅលើការងារ ឬវិស័យណា​មួយ។

រូបភាព DevianArt

身を捨てても名利は捨てず – លះបង់ខ្លួនឯងតែមិនធ្វើអោយបាត់បង់កិត្តិយស

បាត់បង់កិត្តិយសគួរឲ្យ​ខ្លាច​ជាជាងស្លាប់ទៅទៀត ចូរការពារសេចក្តីថ្លៃថ្នូររបស់អ្នក។

一理に達すれば万法に通ず – ប្រសិនបើអ្នកចង់យកឈ្នះផ្លូវណាមួយ អ្នកត្រូវតែដឹងគ្រប់យ៉ាងពីវា

នៅក្នុងសម័យសព្វនេះពេលដែលការងារ និងចំណង់ចំណូលកាន់តែមានភាពសម្បូរបែប មនុស្សអាចសាកល្បងក្នុងវិស័យខុសៗគ្នា។ ចំណុចនេះល្អណាស់ ប៉ុន្តែតាមប្រយោគនេះខ្ញុំគិតថាផ្អែកលើផ្នែកណាមួយ ហើយក្លាយជាអ្នកជំនាញក្នុងផ្នែកនោះពិតជាសំខាន់ណាស់។

我事において、航海せず – កុំរស់នៅក្នុងជីវិតដែលធ្វើអោយអ្នកស្តាយក្រោយ

យើងមិនអាចដឹងមុនពីអនាគត ចូររស់នៅក្នុងជីវិតដែលមិនធ្វើអោយអ្នកសោកស្តាយ។

ទស្សនជីវិតរបស់សាមូរ៉ៃ Miyamoto Musashi ដែលជាគ្រូដាវនាំមុខគេនៅជប៉ុន មិនថាពេលវេលាកន្លងផុតទៅយ៉ាង​ណា វានៅតែមានតម្លៃរហូតមកដល់សព្វថ្ងៃ។

សង្ឃឹមថាតាមរយៈអត្ថបទនេះ អ្នកអាចរកឃើញគោលដៅរបស់ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: