“Star-Lord” របស់ Marvel នឹងបញ្ចូលសម្លេងរឿងគំនូរជីវចល Super Mario Bros ដែលចេញផ្សាយខាងមុខនេះ
ក្រុមហ៊ុន Nintendo និងក្រុមហ៊ុន Illumination Entertainment មិនបង្ហើបច្រើនចំពោះគម្រោង Super Mario Bros នោះទេ ប៉ុន្តែខ្សែភាពយន្តនឹងចេញផ្សាយនាពេលខាងមុខនេះ។ បន្ទាប់ពីគ្រោះមហន្តរាយ live-action Super Mario Bros ឆ្នាំ ១៩៩៣ អាចនិយាយបានថាគម្រោងនេះមានសុវត្ថិភាពជាងពេលដែលផលិតក្រោមទម្រង់គំនូរជីវចល។
នៅក្នុងព្រឹត្តិការណ៍ប្រកាសអនឡាញ Nintendo Direct ថ្មីបំផុតរបស់ Nintendo បានលើកឡើងព័ត៌មានលម្អិតដំបូងនិយាយពីតួអង្គ និងអ្នកបញ្ចូលសម្លេងរបស់ខ្លួន។ ប្រសិនបើអ្នកគាំទ្រភាពយន្តអឺរ៉ុប និងអាមេរិក វត្តមានទាំងនេះសុទ្ធតែជាតួអង្គល្បី និងមានកេរ្តិ៍ឈ្មោះ។ ព័ត៌មាននេះត្រូវបានផ្តល់ដោយអ្នកផលិត Mario និងអ្នករចនាហ្គេម Shigeuru Miyamoto ។
Nintendo and Illumination are working on an animated Mario movie featuring Christ Pratt, Anya-Taylor Joy, Charlie Day, Jack Black and more. This Mario film will open December 2022. pic.twitter.com/RQHX6wYVRa
— IGN (@IGN) September 23, 2021
ក្នុងរឿងនេះ Mario ជាតួអង្គឯក ហើយត្រូវបានបញ្ចូលសម្លេងដោយតារាសម្តែង Chris Pratt ។ មិនទាន់មានវីដេអូណាមួយចេញផ្សាយនៅឡើយទេ ប៉ុន្តែដំណឹងល្អគឺថា Chris នឹងប្រើសម្លេងធំបញ្ចូលអោយតួអង្គនេះជាជាងសម្លេងដូចក្នុងវីដេអូហ្គេម។ សម្លេងខ្ពស់ក្នុងហ្គេមត្រូវបានរចនាឡើងអោយសមនឹងពេលទួញយំឬថ្ងូរពេលចាញ់។ តួអង្គ Mario ក្នុងរឿងលើកនេះនឹងនិយាយច្រើន ដូច្នេះសម្លេងនោះមិនសាកសមទេ។
ក្រៅពីលោក Chris Pratt អ្នកបញ្ចូលសម្លេងលើកនេះក៏ជាតួអង្គល្បីចំពោះទស្សនិកជនភាពយន្តអាមេរិកផងដែរ។ ជាពិសេសនិយាយពី Anya Taylor-Joy – ដែលជាតួអង្គឯកនៃខ្សែភាពយន្តរឿង The Queen’s Gambit ល្បីក្នុងរយៈពេលថ្មីៗនេះ។ នាងទទួលខុសត្រូវបញ្ចូលសម្លេងព្រះនាង Peach ។
Charlie Day និង Jack Black បញ្ចូលសម្លេងតួ Luigi និង Bowser ។ Miyamoto បាននិយាយថា Luigi នឹងក្លាយជា “បងប្រុសកំសាក” របស់ Mario ដូច្នេះអ្នកគាំទ្រដែលមិនពេញចិត្តនឹងចរិកខ្ជិលរបស់ Luigi ក្នុងខ្សែភាពយន្តឆ្នាំ ១៩៩៣ អាចទុកចិត្ត។
ក្រៅពីនេះខ្សែភាពយន្តក៏មានវត្តមានតួអង្គហ្គេម Donkey Kong ដោយតួអង្គ Donkey Kong នឹងត្រូវសម្តែងដោយ Seth Rogan ។
Super Mario Bros គ្រោងនឹងចាក់បញ្ចាំងនៅអាមេរិកខាងជើងនៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២២ ។ តើអ្នកគិតយ៉ាងណាចំពោះភាពយន្តដែលនឹងចាក់បញ្ចាំងនាពេលខាងមុខនេះ?
RIN