“អាថ៌កំបាំង” ដែលអ្នកប្រហែលជាមិនធ្លាប់ដឹងអំពី Disneyland ជប៉ុន
តើអ្នកធ្លាប់ទៅលេង Tokyo Disneyland ឬ Disney Sea ដែរទេ? មិនត្រឹមតែអ្នកចូលចិត្ត Disney ប៉ុណ្ណោះទេ សូម្បីតែអ្នកដែលមិនចូលចិត្តក៏លង់នឹងបរិយាកាសនៅទីនេះដែរ។
គ្រាន់តែទទួលទានកាហ្វេមួយពែងនៅក្នុងឧទ្យាន Disney ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ពេញចិត្តណាស់ទៅហើយ។
ក្រៅពីនេះ Disney Sea មានកន្លែងថតរូបស្អាតៗជាច្រើន។
Disneyland និង Disney Sea ជាកន្លែងដែលត្រូវបានគេហៅថានគរនៃក្តីស្រមៃ និងវេទមន្ត មានកន្លែងគួរអោយចាប់អារម្មណ៍ជាច្រើនដែលសន្យាថានឹងធ្វើអោយអ្នកបំភ្លេចមិនបាន។
ចំណុចពិសេសមួយចំនួននៅទីនេះ។
គ្មាននាឡិកា
ក្នុង Disneyland ស្ទើរតែគ្មាននាឡិកាទេ អាចនិយាយបានថានៅពេលយើងមើលឃើញនាឡិកា យើងនឹងត្រឡប់ទៅកាន់ពិភពពិតវិញ។ ជាការពិតអ្នកអាចសាកសួរម៉ោងពីបុគ្គលិកឬក៏អាចមើលម៉ោងក្នុងទូរស័ព្ទ។
គ្មានកញ្ចក់នៅពីមុខឡាបូលាងដៃ
ជាទូទៅក្នុងបន្ទប់ទឹកតែងតែមានកញ្ចក់ ប៉ុន្តែនៅ Disneyland មិនមានកញ្ចក់នោះទេ។ អត្តន័យក៏ប្រហាក់ប្រហែលនឹងការមិនដាក់នាឡិកាដែរ។ ចៃដន្យឆ្លុះកញ្ចក់នឹងនាំអ្នកត្រឡប់ទៅរកពិភពពិតវិញ មិនមែនមិនមានកញ្ចក់ទាំងស្រុងនោះទេ កញ្ចក់ត្រូវគេតំឡើងនៅកន្លែងផ្សេងឆ្ងាយជាងនេះ។
សម្អាត ២៤ ម៉ោង
ឧទ្យាននេះមានក្មេងៗច្រើន មិនល្អទេប្រសិនបើក្មេងរើសសំរាមលេង។ ឧទ្យានតែងតែស្អាតមិនថានៅទីណាក៏ដោយ។ បុគ្គលិកជិត ៦០០ នាក់នៅទីនេះសម្អាតជាបន្តបន្ទាប់ ហើយធានាថាឧទ្យាននឹងស្អាតជានិច្ច។
ក៏មានកន្លែងមិនដែលសម្អាតផងដែរ
Disneyland បើកដំណើរការជាង ៣០ ឆ្នាំមកហើយ ប៉ុន្តែមានកន្លែងមួយនៅក្នុងឧទ្យានមិនដែលត្រូវបានសម្អាត។ នោះគឺផ្ទះខ្មោចលងជាវិមានចាស់ដែលមានខ្មោច ៩៩៩ រស់នៅ អារម្មណ៍ប្រឡាក់មិនស្អាតសំដៅលើន័យចំរួមទាំងន័យធៀប។
គ្មានសត្វក្អែកនៅក្នុងឧទ្យាន
សត្វក្អែកជាប្រភេទបក្សីដែលមានច្រើននៅតូក្យូ វាជាសត្វដែលនាំមកនូវប្រផ្នូលអាក្រក់ ហើយក៏ធំដែរ។ ក្អែកជាប្រភេទសត្វឆ្លាតកម្រវាយប្រហារមនុស្សណាស់ ប៉ុន្តែឧទ្យាននៅតែប្រុងប្រយ័ត្នចំពោះវាជានិច្ច។ ពួកគេបញ្ចេញរលកវិទ្យុមួយប្រភេទដែលធ្វើឱ្យក្អែកទ្រាំមិនបានហើយហើរទៅឆ្ងាយ។
មនុស្សពេញវ័យមិនស្តាប់ឮរលកវិទ្យុប្រភេទនេះទេ កុមារអាចស្តាប់ឮបន្តិច។ មនុស្សមួយចំនួនគិតថារលកប្រភេទនេះក៏ជាមូលហេតុធ្វើអោយអ្នកដែលទៅ Disneyland មានអារម្មណ៍រំភើបដែរ។
គ្មានសត្វល្អិត
គ្មាននរណាចូលចិត្តមូសទេ ប្រសិនបើកំពុងលេងសប្បាយតែរមាស់ដោយសារមូសខាំនឹងបាត់បង់ចំណាប់អារម្មណ៍។ នៅ Disneyland មានបឹងទន្លេច្រើន ដែលជាកន្លែងសាកសមសម្រាប់មូសបង្កាត់ពូជ។ ទោះជាយ៉ាងណាពួកគេមានវិធានការការពារមិនអោយមានមូស ដោយមិនចាំបាច់ប្រើថ្នាំសម្លាប់សត្វល្អិតឡើយ ពិតជាពិសេសណាស់។
មានឆ្មាប្រហែល ២០០ ក្បាលរស់នៅទីនេះ
Disneyland អាចបណ្តេញសត្វក្អែក និងសម្លាប់មូស ប៉ុន្តែបែរជាអនុញ្ញាតអោយឆ្មារស់នៅ។ មនុស្សមួយចំនួនគិតថាឆ្មាអាចនៅទីនេះ ព្រោះទុកសម្រាប់ចាប់កណ្តុរ។ ប៉ុន្តែតួអង្គសំខាន់នៃ Disneyland គឺជាកណ្តុរ? មើលទៅ Mickey ក៏ត្រូវប្រយ័ត្នចំពោះសត្វឆ្មាទាំងនេះដែរ។
Club33 – ទទួលភ្ញៀវពិសេស
មានកន្លែងមួយដែលគេហៅថា Club33 នៅ Disneyland ហើយសម្រាប់តែភ្ញៀវពិសេសមួយចំនួនប៉ុណ្ណោះ។ ច្រកចូល CLB នេះក៏ត្រូវគេលាក់ជិតផងដែរ។ មិនទុកសម្រាប់បុគ្គលិកនោះទេ ប៉ុន្តែទុកសម្រាប់ភ្ញៀវមួយចំនួន។ ម្ចាស់ហ៊ុន Disney ឬអ្នកឧបត្ថម្ភអាចប្រើកាត JCB ដើម្បីចូលរួម។ នៅ Disneyland មិនបម្រើស្រាទេ ប៉ុន្តែនេះជាករណីលើកលែង។ ក្រៅពីនេះក៏មានលក់វត្ថុអនុស្សាវរីយ៍ពិសេសផងដែរ។
ទោះជាយ៉ាងណាវត្តមានរបស់ Club33 នៅតែជាអាថ៌កំបាំង។
សេវាកម្មសម្រាប់កុមារ
ល្បែងខ្លះមានកំណត់កម្ពស់ ដូច្នេះប្អូនៗដែលមិនមានកម្ពស់គ្រប់គ្រាន់នឹងមិនអាចលេងបានទេ។ ច្រើនករណីឈរតម្រង់ជួរយូរ ប៉ុន្តែចុងក្រោយមិនបានលេង។ ក្នុងករណីបែបនេះបុគ្គលិកនឹងផ្តល់ជូនសំបុត្រពិសេស។ សំបុត្រនេះដូចជាសិទ្ធិពិសេស ក្រោយពេលអ្នកធំខ្ពស់ ហើយត្រលប់មកវិញអ្នកមិនចាំបាច់តម្រង់ជួរឡើយ។
មិនត្រឹមតែជាឋានសួគ៌កម្សាន្តប៉ុណ្ណោះទេ Disneyland ជប៉ុនក៏ជាឋានសួគ៌នៃសេវាកម្មអតិថិជនផងដែរ។ អ្នកគួរតែមកដល់ទីនេះបន្ទាប់ពីចប់កូវីដ។
Kengo Abe