ត្រីបាឡែនប្រវែង ១០ ម៉ែត្រដ៏កម្រមួយក្បាលជាប់គាំងនៅមុខក្បាលកប៉ាល់ដឹកប្រេងជប៉ុន
ថ្មីៗនេះសាកសពត្រីបាឡែនមួយក្បាលមានប្រវែង ១០ ម៉ែត្រ ដែលជាប្រភេទត្រីបាឡែនជិតផុតពូជត្រូវគេរកឃើញក្នុងស្ថានភាពជាប់គាំងមុខក្បាលកប៉ាល់ដឹកប្រេងពេលចតនៅកំពង់ផែជប៉ុន។
រូបភាពគួរឱ្យរន្ធត់បង្ហាញអោយឃើញថាត្រីបាឡែនដ៏ធំមួយក្បាលជាប់មុខក្បាលកប៉ាល់ដឹកប្រេងនៅកំពង់ផែ Mizushima ទីក្រុង Kurashiki ប្រទេសជប៉ុន។
រូបភាព https://newsfounded.com/
កងកម្លាំងការពារសមុទ្រជប៉ុនបានទៅដល់កំពង់ផែបន្ទាប់ពីអ្នកស្រុកមើលឃើញត្រីបាឡែនងាប់។
កាសែតជប៉ុន Yomiuri បានរាយការណ៍ថាកប៉ាល់ដឹកប្រេងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅកំពង់ផែ Mizushima ។ ក្រុមនាវិកនិយាយថាពួកគេមិនដឹងថាបុកបាឡែននោះទេ។
អ្នកនេសាទក្នុងស្រុកម្នាក់ដែលមើលឃើញទិដ្ឋភាពត្រីបាឡែនជាប់មុខក្បាលកប៉ាល់ដឹកប្រេងបាននិយាយថា “ខ្ញុំនេសាទត្រីនៅទីនេះរាប់សប់ឆ្នាំមកហើយ ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំបានឃើញត្រីបាឡែន” ។
អ្នកផ្សេងទៀតនិយាយថា “ខ្ញុំរស់ជាង ៨០ ឆ្នាំមកហើយ ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំបានឃើញត្រីបាឡែននៅកំពង់ផែ” ។
អ្នកនាំពាក្យប៉ូលីសការពារសមុទ្រជប៉ុននៅ Mizushima បាននិយាយថាពួកគេមិនដែលជួបប្រទះហេតុការណ៍បែបនេះទេ ហើយកំពុងស៊ើបអង្កេតរកមូលហេតុ។
យោងតាម Yomiuri ត្រីបាឡែនដែលងាប់ជាប្រភេទត្រីដែលជិតផុតពូជ។ ត្រីបាឡែនជិត ៧៥ ម៉ឺនក្បាលត្រូវគេចាប់បាននៅអឌ្ឍគោលខាងត្បូងពីឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩៧៩ ដោយនៅសល់តែប្រមាណ ១០ ម៉ឺនក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក។
គណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) បានចេញបំរាមហាមឃាត់ការនេសាទត្រីបាឡែនក្នុងគោលបំណងពាណិជ្ជកម្ម។ ប៉ុន្តែជារៀងរាល់ឆ្នាំ Iceland និងជប៉ុននៅតែបន្តនេសាទត្រីបាឡែន។
នេះជាត្រីបាឡែនវែងជាងគេទី ២ នៅលើផែនដី បន្ទាប់ពីត្រីបាឡែនពណ៌ខៀវ អាចលូតលាស់រហូតដល់ប្រវែង ២៧,៣ ម៉ែត្រ និងទម្ងន់ ៧៤ តោន។
yuki