ក្រុមអ្នកលេងហ្គេមចំណាស់ដំបូងគេនៃកីឡាអេឡិចត្រូនិកជប៉ុន
សមាជិកក្រុមមានអាយុចាប់ពី ៦៦ ដល់ ៧៣ ឆ្នាំ។
Matagi Snipers មានការិយាល័យកណ្តាលនៅទីក្រុង Akita ជាក្រុម e-sport អាជីពរបស់ជប៉ុនដែលមានសមាជិក ៨ នាក់។ នេះជាក្រុមអ្នកលេងហ្គេមចំណាស់ដំបូងគេនៃកីឡាអេឡិចត្រូនិកជប៉ុន។
ក្រុមនេះបង្កើតឡើងក្នុងគោលបំណងបង្ហាញពីអត្ថប្រយោជន៍សុខភាពនៃកីឡាអេឡិចត្រូនិកចំពោះមនុស្សចាស់ក៏ដូចជាធ្វើឱ្យកូនចៅចាប់អារម្មណ៍។ NHK បានអោយដឹងថាមនុស្សចាស់ចំនួន ២១ នាក់ដាក់ពាក្យចូលរួមក្រុម ប៉ុន្តែដំណើរការជ្រើសរើសសល់ត្រឹម ៨ នាក់។ អ្នកដែលទទួលបានការជ្រើសរើសដោយផ្អែកលើសមត្ថភាពលេងហ្គេមរបស់ពួកគាត់ មិនចាំបាច់ជាអ្នកលេងហ្គេមល្បីឬធ្លាប់លេងហ្គេមនោះទេ។
រូបភាព https://funglr.games/news/akita-matagi-snipers-launch/
សមាជិកក្រុមលោកយាយ Eba អាយុ ៦៧ ឆ្នាំនិយាយថា “រហូតដល់ពេលថ្មីៗនេះទើបខ្ញុំចាប់ផ្តើមលេងវីដេអូហ្គេម” ។ លោកយាយលេងហ្គេមដើម្បីការពារជំងឺកាត់បន្ថយការយល់ដឹង។ តាមរយៈការធ្វើចលនាដៃ និងភ្នែក ព្រមទាំងការពិភាក្សាយុទ្ធសាស្ត្រជាមួយមិត្តរួមក្រុម លោកយាយ Eba តែងតែផ្តោតគំនិតរហ័សរហួន។
Matagi Snipers រួមមានសមាជិកដែលមានអាយុចន្លោះពី ៦៦ ដល់ ៧៣ ឆ្នាំ មិនត្រឹមតែជាក្រុម E-sport ដំបូងគេនៅលើពិភពលោកដែលបង្កើតឡើងដោយមនុស្សចាស់ប៉ុណ្ណោះទេ។ នៅឆ្នាំ ២០១៧ Silver Snipers (ស៊ុយអែត) ដែលឧបត្ថម្ភដោយក្រុមហ៊ុន Lenovo បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលវាក្លាយជាក្រុម Counter Strike ដែលមានអ្នកលេងចាប់ពី ៦០ ឆ្នាំឡើង។
រូបភាព https://www.gamingbible.co.uk
ជាមួយនឹងអ្នកលេងជាច្រើនដែលមានអាយុខុសៗគ្នា កីឡាអេឡិចត្រូនិកនឹងកាន់តែពេញលេញ។ កាលពីឆ្នាំមុនការិយាល័យហ្គេមអេឡិចត្រូនិកសម្រាប់មនុស្សចាស់ដែលមានឈ្មោះថា ISR Esports បើកនៅទីក្រុង Kobe ។ កន្លែងនេះបម្រើអ្នកដែលមានអាយុ ៦០ ឆ្នាំឡើងដោយបំណងណែនាំវីដេអូហ្គេមដល់អ្នកចំណូលថ្មី។ បុរសចំណាស់ម្នាក់អាយុ ៨៨ ឆ្នាំចូលរួមក្រុម ISR Esports កាលពីឆ្នាំមុនបាននិយាយថាគាត់ពិតជាមិនធ្លាប់ចូលចិត្តលេងហ្គេមទេ។
លោកបាននិយាយថា “នោះគឺដោយសារតែមានប្រភេទផ្សេងៗគ្នាជាច្រើន” ។
ចំនួន ៣ ដងក្នុងមួយសប្តាហ៍ Matagi Snipers រំពឹងថានឹងចាប់ផ្តើម Stream នៅខែតុលានេះ។ គោលបំណងរបស់ពួកគេដើម្បីចូលរួមការប្រកួត និងយកឈ្នះ។ ហ្វឹកហាត់ ៣ ដងក្នុងមួយសប្តាហ៍ហាក់ដូចជាស្រាលតាមស្តង់ដារហ្គេមអេឡិចត្រូនិក វត្តមានក្រុមបានបង្ហាញអោយឃើញថាស្មារតីក្រុមរបស់មនុស្សចាស់មិនចាញ់យុវជនប៉ុន្មានឡើយ។
កីឡាមិនគួររើសអើងជនពិការ មនុស្សចាស់នោះទេ ហើយគួរតែបើកចំហរសម្រាប់អ្នកដែលចង់សាកល្បង។
Sacchan