ជប៉ុនសាកល្បងមនុស្សយន្តលក់កាហ្វេនៅស្ថានីយ៍តូក្យូ និង Yokohama
JR East បានប្រកាសនៅថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២១ ថាខ្លួននឹងដាក់អោយដំណើរការប្រព័ន្ធមនុស្សយន្តដែលបម្រើកាហ្វេ ២០០ កែវដល់អ្នកដំណើរនៅស្ថានីយ៍តូក្យូ និង Yokohama ចាប់ពីខែធ្នូឆ្នាំ ២០២១ តទៅ។
រូបភាព https://www.timeout.com/
នៅក្នុងការសាកល្បងនេះក្រុមហ៊ុន JR East ប្រើប្រាស់មនុស្សយន្ត Ella ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Crown Technologies Holding Pte Ltd. របស់សិង្ហបុរី។ មនុស្សយន្ត Ella ដំណើរការតាមរយៈការបញ្ជាទិញ និងស្វ័យប្រវត្តិ ដោយទូទាត់មិនប្រើសាច់ប្រាក់។
មនុស្សយន្ត Ella អាចបម្រើកាហ្វេបានជាង ២០០ ប្រភេទក្នុងមួយម៉ោង ក្រុមហ៊ុនបានអោយដឹងបន្ថែមថាមនុស្សយន្ត Ella ចេះលាយកាហ្វេជាង ២០០ ប្រភេទខុសៗគ្នាដែលរួមមាន Americanos, latte ជាដើម។ អតិថិជនអាចប្រើប្រាស់កម្មវិធី និងកាតរថភ្លើងដើម្បីទូទាត់ថ្លៃភេសជ្ជៈ។
តាមរយៈការប្រើប្រាស់ AI ដើម្បីវិភាគចំណង់ចំណូលចិត្តរបស់អតិថិជន ក្រុមហ៊ុន JR East សង្ឃឹមថាគំរូសាកល្បងនៅស្ថានីយ៍រថភ្លើងដែលមមាញឹកនៅតូក្យូ និង Yokohama នឹងទទួលបានជោគជ័យ។
ក្រុមហ៊ុនកំពុងផ្លាស់ប្តូរសេវាកម្មកាហ្វេទៅតាមតម្រូវការរបស់អតិថិជនដែលមកញឹកញាប់ លើសពីនេះ JR East មានគម្រោងផ្តល់កញ្ចប់សេវាកម្មកាហ្វេដល់អ្នកប្រើប្រាស់ IC Card ។
នៅមិនទាន់មានព័ត៌មានបញ្ជាក់ពីកាលបរិច្ឆេទដំឡើងកន្លែងលក់កាហ្វេនៅឡើយទេ ដូច្នេះសូមរង់ចាំរហូតដល់ខែធ្នូ។
Yuki