បងប្អូនភ្លោះស្រីជនជាតិជប៉ុនអាយុ ១០៧ ឆ្នាំបំបែកឯតទគ្គកម្ម “កូនភ្លោះចំណាស់ជាងគេនៅលើពិភពលោក”

បងប្អូនភ្លោះស្រីជនជាតិជប៉ុន Koume Kodama និង Umeno Sumiyama ត្រូវបានកំណត់ត្រាពិភពលោកហ្គីន​ណេស​ទទួលស្គាល់ថាជាកូនភ្លោះចំណាស់ជាងគេនៅលើពិភពលោក។

កូនភ្លោះស្រីកើតនៅថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ១៩១៣ បានក្លាយជាអ្នកកាន់កំណត់ត្រាពិភពលោកហ្គីណេសកាលពីថ្ងៃទី ១ ខែកញ្ញាខណៈពេលពួកគាត់ទាំងពីរមានអាយុ ១០៧ ឆ្នាំ ៣០០ ថ្ងៃ។

លោកយាយ Koume (កៀនខាងស្តាំជួរទីពីរ) និងលោកយាយ Umeno (ជួរទីមួយ ទីបីពីឆ្វេង)

បងប្អូនភ្លោះស្រីជនជាតិជប៉ុនដែលកាន់កំណត់ត្រាឈ្មោះ Kin Narita និង Gin Narie មានអាយុ ១០៧ និង ១០៨ ឆ្នាំ។

កូនភ្លោះប្រុសដែលមានអាយុច្រើនជាងគេនៅលើពិភពលោកជាកូនភ្លោះជនជាតិអាមេរិកឈ្មោះ Dale និង Glen Moyer អាយុ ១០៥ ឆ្នាំ។

អ្នកទាំងពីរដែលកាន់កំណត់ត្រាមុននោះឈ្មោះ Kin Narita និង Gin Nari ធ្លាប់ល្បីទូទាំងប្រទេសជប៉ុន មនុស្សគ្រប់​គ្នា​ហៅ​ពួកគាត់ថា Kin-san និង Gin-san ។

គ្រួសារកូនភ្លោះស្រីទាំងពីរនិយាយថាពួកគាត់មិនខ្វល់ខ្វាយអ្វីច្រើនទេ នេះប្រហែលជាមូលហេតុជួយអោយគាត់មាន​សុខភាពល្អ។ ម៉្យាងវិញទៀតពួកគាត់ម្នាក់ៗមានបុគ្គលិកលក្ខណៈដោយឡែក បងស្រី Umeno ជាមនុស្សក្លាហ៊ាន រីឯប្អូនស្រី Koume មានភាពស្ងប់ស្ងាត់។

គ្រួសារកូនភ្លោះប្រុសទាំងពីរដែលចំណាស់ជាងគេនៅលើពិភពលោក Masazo Nonaka បានចែករំលែកផងដែរថាគាត់រស់នៅក្នុងជីវិតដែលគ្មានកង្វល់ និងការព្រួយបារម្ភ។

អ្នកកាន់កំណត់ត្រាមុនលោក Chitetsu Watanabe ក៏បានអះអាងដែរថាអាថ៌កំបាំងជួយអោយគាត់មានអាយុវែង​គឺ “មិនខឹងហើយតែងតែញញឹមជានិច្ច” ។

បន្ទាប់ពីបញ្ចប់បឋមសិក្សាលោកយាយ Koume បានផ្លាស់ទៅផ្ទះពូរបស់គាត់នៅ Oita ជួយកិច្ចការផ្ទះ ពួក​គាត់ទាំងពីរបែកជាគ្នាតាំងពីក្មេង។ ក្រោយមកលោកយាយ Umeno បានរៀបការនៅ Shodoshima រីឯលោក​យាយ Koume បានរៀបការនៅ Oita ។

ពួកគាត់ត្រឹមមានឳកាសជួបគ្នាក្នុងពិធីមង្គលការ ពិធីបុណ្យសពប៉ុណ្ណោះ កាលអាយុ ៧០ ឆ្នាំពួកគាត់ទាំងពីរចាប់ផ្តើមចូលរួមធ្វើធម្មយាត្រាប្រចាំឆ្នាំដែលរួមមានធម្មយាត្រាចំនួន ៨៨ ទៅកាន់ Shikoku Pilgrimage ។

លោកយាយ Koume (ឆ្វេង) និងលោកយាយ Umeno (ស្តាំ)

បច្ចុប្បន្ននេះលោកយាយ Koume រស់នៅខេត្ត Oita រីឯលោកយាយ Umeno រស់នៅខេត្ត Kagawa ។ យោងតាមបុគ្គលិក​របស់គ្រួសារអ្នកមើលថែលោកយាយ Umemo បានស្រក់ទឹកភ្នែកពេលទទួលរង្វាន់។ ម៉្យាងសព្វថ្ងៃលោក​យាយ Koume កំពុងមានជំងឺវង្វេងវង្វាន់ស្មារតី និងមិនយល់ពីអត្តន័យរង្វាន់នោះទេ។

ទោះជាយ៉ាងណាសមាជិកគ្រួសារធ្លាប់អោយដឹងថាមុននោះពួកគាត់ទាំងពីរមានបំំណងបំបែកឯតទគ្គកម្មរបស់ Kin-san និង Gin-san ហើយគ្រួសាររីករាយដែលនៅទីបំផុតលោកយាយ Koume និង Umeno ត្រូវបានទទួលស្គាល់។

សង្ឃឹមថា Koume និង Umeno នឹងបន្តរស់នៅប្រកបដោយសុខភាពល្អ។ ប្រសិនបើអ្នកចង់រស់នៅបានយូរ សូមកុំភ្លេចគិតរឿងល្អៗ និងផឹកទឹកឱ្យបានច្រើន។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: