កម្រងរូបភាពម៉ូដែលបុរសសាច់ដុំ

ប្រហែលមួយឆ្នាំមុនបុរសសាច់ដុំម្នាក់ឈ្មោះ Akihito បានបង្កើតគេហទំព័រផ្តល់រូបភាពឥតគិតថ្លៃដែលហៅថា Muscle Plus ។ គេហទំព័រនេះមានបុរសសាច់ដុំធ្វើជាមូ៉ដែលជាមួយប្រធានបទខុសៗគ្នា។

រូបភាព និងប្រធានបទនឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ហើយអ្វីដែលថ្មីបំផុតគឺ Isekai ។

អាចនិយាយបានថា Isekai ជាប្រភេទដែលកំពុងពេញនិយមក្នុង Anime សព្វថ្ងៃ ហើយក៏ជាពាក្យគន្លឹះក្នុងចំណងជើងរឿង light novel ដែលបោះពុម្ពផ្សាយកាលពីឆ្នាំមុន។

Isekai (ពិភពចម្លែក) និយាយពីមនុស្សសាមញ្ញម្នាក់ដែលត្រូវគេបញ្ជូនឬជាប់នៅក្នុងសកលលោកស្របគ្នា។ តួអង្គ​ឯក​ក្នុង Isekai ច្រើនតែជាសិស្សសាលាមានការអៀនខ្មាស់ឬបុរសវ័យកណ្តាលគ្មានការងារធ្វើ។ ប៉ុន្តែតួអង្គក្នុងកម្រង​រូប​ភាព Isekai លើកនេះជាបុរសដែលសាច់ដុំទាក់ទាញបំផុត។

វីរៈបុរសដៃកាន់ដបទឹក។

អ្នកជំនាញមិនអាចខ្វះអាល់តែរបានទេ។

នេះជាតួអង្គដ៏សំខាន់ ជាវីរបុរសមិនខ្លាចអ្វីទាំងអស់ប្រយុទ្ធជាមួយពួកបិសាច នាគ និងស្តេចអារក្ស។

ក្រៅពីសាច់ដុំ​គាត់ក៏មានភាពទាន់សម័យ និងរូបរាងស្អាតធ្វើស្ទីលថតផងដែរ។

មិនត្រឹមតែជាវីរបុរសប៉ុណ្ណោះទេ តួអង្គឯកក៏សន្យានឹងក្លាយជាស្តេចម្នាក់។

សង្ឃឹមថារូបភាពឥតគិតថ្លៃទាំងនេះនឹងមានប្រយោជន៍សម្រាប់អ្នក នៅពេលអ្នកធ្វើគម្រោងណាមួយឬត្រូវការរូបភាពតំណាង។ ក្រៅពីប្រធានបទ Isekai នៅលើគេហទំព័ររបស់ Akihito ក៏មានប្រធានបទគួរឱ្យចាប់អារម្មណ៍ជា​ច្រើន​ទៀត​ដូច​ជាថតសម្លេង វិស្សមកាល ស្លឹកឈើជ្រុះ ផឹកកាហ្វេជាដើម។ មើលបន្ថែមនៅទីនេះ

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: