បច្ចេកវិទ្យាដឹកជញ្ជូនថ្មីជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក
ក្រោយសង្គ្រាមមានមូលហេតុជាច្រើនរួមចំណែកក្នុងការអភិវឌ្ឍរបស់ជប៉ុន។ ក្នុងចំណោមនោះរួមមានផ្លូវដែកដែលភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយទូទាំងប្រទេស និងទៅដល់តំបន់ដាច់ស្រយាល។
នៅប្រទេសជប៉ុនប្រព័ន្ធផ្លូវដែកមានការអភិវឌ្ឍលឿនជាងផ្លូវគោក មិនត្រឹមតែដឹកមនុស្សប៉ុណ្ណោះទេ ផ្លូវដែកក៏ជួយដឹកជញ្ជូនទំនិញក្នុងបរិមាណច្រើនផងដែរ។ កាលពីតូចខ្ញុំតែងតែមើលឃើញរថភ្លើងដឹកទំនិញ។
រូបភាព https://trafficnews.jp/post/91955
រថភ្លើងដឹកជញ្ជូនទំនិញគ្រប់ប្រភេទដូចជាទឹកដោះគោ គោ ជ្រូក រថយន្តរបស់កងកម្លាំងស្វ័យការពារ និងសំរាមជាដើម។
ប្រសិនបើត្រូវការដឹកជញ្ជូនក្នុងបរិមាណច្រើន រថភ្លើងដឹកទំនិញជាជម្រើសដ៏ល្អបំផុត។ ខ្ញុំធ្លាប់ធ្វើការជាមួយពុកនៅផ្សារត្រីតូក្យូ កាលនោះជាទូទៅត្រីដឹកជញ្ជូនតាមរថភ្លើង។
រូបភាព http://butsuryu.web.fc2.com/sengyo-yusou.html
មិនដឹងថាតាំងពីពេលណាគេប្តូរមកដឹកត្រីតាមឡាននោះទេ។ រថភ្លើងដឹកទំនិញតាមតំបន់ត្រូវឈប់ដំណើរការ។
គុណសម្បត្តិនៃឡានដឹកទំនិញអាចជិះចូលឃ្លាំងយកទំនិញដោយផ្ទាល់ កាត់បន្ថយជំហានដឹកជញ្ជូនត្រីដែលបណ្តាលអោយខូចខាត។ ដូច្នេះប្រជាជនប្តូរមកដឹកត្រីតាមរថយន្តទំនិញទាំងស្រុងវិញ។
ប៉ុន្តែសព្វថ្ងៃរថភ្លើងដឹកទំនិញកំពុងត្រលប់មកវិញ។ Meiji Dairies ជាក្រុមហ៊ុនភេសជ្ជៈធំបានជ្រើសរើសដឹកជញ្ជូនទំនិញតាមផ្លូវដែក។ រថយន្តដឹកជញ្ជូនទំនិញពីឃ្លាំងរោងចក្រនៅខេត្ត Okayama ទៅកាន់ស្ថានីយ៍។ បន្ទាប់មករថភ្លើងដឹកទំនិញទៅដល់ខេត្ត Saitama ចម្ងាយ ៧៧០ គីឡូម៉ែត្រ។ បន្ទាប់មកទៀតរថយន្តនឹងបន្តបញ្ជូនទំនិញទៅកាន់ដេប៉ូចែកចាយក្បែរនោះ។
ដោយសារការផ្ទុកទំនិញមានការលំបាក ដូច្នេះបញ្ហាដឹកជញ្ជូនក៏ត្រូវចំណាយពេលយូរដែរ។ ដើម្បីដោះស្រាយបញ្ហានេះបច្ចេកវិទ្យាថ្មីមួយត្រូវបានបង្កើតឡើង។
រូបភាព https://monoist.atmarkit.co.jp/mn/articles/2109/16/news055.html
បច្ចេកវិទ្យានេះមានឈ្មោះថា Auto Floor Container ។ ផ្ទៃផ្ទុកខាងក្នុងរអិលដោយចរន្តអគ្គិសនីចំណេញពេលវេលា និងបន្ទុកការងារ។
ការផ្លាស់ប្តូររបៀបដឹកជញ្ជូនបានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតរហូតដល់ ១៣ តោនក្នុងមួយឆ្នាំ ថយចុះ ៧០% បើប្រៀបនឹងទម្រង់ចាស់។
បញ្ហាបរិស្ថានជាអ្វីដែលសហគ្រាសទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះដំណើរការអាជីវកម្ម។ ដើម្បីធ្វើបានដូចនេះគ្រប់សហគ្រាសទាំងអស់ត្រូវមានការផ្លាស់ប្តូរ។ អាជីវកម្មមួយចំនួនអាចសម្របខ្លួន ហើយជួយដល់អាជីវកម្មផ្សេងទៀត។ សង្ឃឹមថាសេវាកម្មនេះនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
Kengo Abe