រឿងដែលមិនគួរឱ្យជឿនៃគ្រួសាររាជវង្សជប៉ុននិយាយពីរាជបុត្រមួយអង្គសុីសាច់មិត្តល្អ
ជាមនុស្សតែសុីសាច់គ្នាឯងជារឿងដ៏គួរឲ្យរន្ធត់ ហើយមិនអាចលើកលែងបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រវត្តិសាស្ត្របណ្តាប្រទេស បញ្ហានេះតែងតែកើតឡើង។ ប្រទេសមួយចំនួនចាត់ទុកសាច់មនុស្សជាអាហារលំដាប់ខ្ពស់ រីឯប្រទេសខ្លះបង្ខំចិត្តស៊ីសាច់មនុស្សព្រោះអត់ឃ្លាន។
ជប៉ុនមិនមានវប្បធម៌សុីសាច់មនុស្សនោះទេ ប៉ុន្តែក្នុងកំឡុងពេលគ្រោះទុរ្ភិក្ស ពួកគេត្រូវបង្ខំចិត្តធ្វើដូច្នេះដើម្បីរស់។
ទោះជាយ៉ាងណា រឿងដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះខុសគ្នាទាំងស្រុង។ រឿងនេះនិយាយអំពីគ្រួសាររាជវង្ស។
Ashihara គឺជាកូនប្រុសរបស់ស្តេច Yamakuma ហើយជាចៅប្រុសរបស់អធិរាជ Tenmu ។ គ្មាននរណាម្នាក់ដឹងពីប្រវត្តិរបស់ម្តាយគាត់ទេ។ ឆ្នាំកំណើតរបស់ Ashihara ក៏មិនច្បាស់ដែរ ឪពុកគាត់ស្លាប់ឆ្នាំ ៧២៣ ដូច្នេះគាត់អាចនឹងកើតមុនពេលនោះ។
តាំងពីកំណើត Ashihara មានចរិតឆេវឆាវ សាហាវ។ រហូតដល់អាយុគាត់ចាប់ផ្តើមផឹកស្រា ប្រើអំពើហឹង្សា។
ក្នុងនាមជារាជបុត្រ Ashihara អាចធ្វើរឿងគ្រប់យ៉ាងដែលខ្លួនចូលចិត្តដោយមិនខ្លាចពីផលប៉ះពាល់។ ឪពុករបស់គាត់មានកូនច្រើន ដែលម្នាក់ៗមានម្តាយផ្សេងគ្នា។
ព្រោះតែមិនដឹងថាម្តាយជានរណាធ្វើឲ្យ Ashihara មានឋានៈទាប។ ជាការពិតណាស់ ឱកាសស្នងមរតកក៏ស្ទើរតែគ្មានដែរ។
ជាក់ស្តែងអ្នកស្នងមរតកប្រាកដជាអ្នកដែលទទួលបានក្តីស្រលាញ់ជាងគេ មនុស្សដូចជា Ashihara កម្រទទួលបានការយកចិត្តទុកដាក់ណាស់។
Ashihara ពិតជាគួរឲ្យអាណិត ប៉ុន្តែទង្វើខុសឆ្គងរបស់ Ashihara ធ្វើឲ្យយើងពិបាកទទួលយកណាស់។
នៅឆ្នាំ ៧៦១ Ashihara ផឹកស្រាហើយលេងល្បែងជាមួយមិត្តម្នាក់ឈ្មោះ Mitsukai Nomaro ។ ពេលពួកគេទាំងពីរកំពុងជជែកគ្នាយ៉ាងសប្បាយរីករាយនោះ Ashihara ស្រាប់តែផ្ទុះកំហឹងយ៉ាងខ្លាំង។
លទ្ធផល Ashihara សម្លាប់មិត្តភក្តិរបស់ខ្លួន។ សម្លាប់មនុស្សជារឿងគួរឲ្យញញើតណាស់ទៅហើយ ប៉ុន្តែទង្វើបន្ទាប់មករបស់លោកកាន់តែឆ្កួតទៅទៀត។
Ashihara ចាប់ផ្តើមកាត់សាច់ភ្លៅរបស់ Mitsukai ដោយយកទ្រូងរបស់អ្នកស្លាប់ធ្វើជាជ្រុញកាប់សាច់ បន្ទាប់មកបន្ថែមគ្រឿងហើយចម្អិនជាម្ហូប។
រូបភាពខាងក្រោមនេះជាម្ហូបដែលមានឈ្មោះថា Yukke ធ្វើពីសាច់គោនៅភោជនីយដ្ឋាន Yakiniku ។ ម្ហូបនេះពេញនិយមយ៉ាងខ្លាំងក្នុងសង្គមជប៉ុន។
ប្រហែលជាអាហារដែល Ashihara ធ្វើក៏ស្រដៀងគ្នា។ Ashihara ទទួលទានអាហារផងផឹកស្រាផង។ បន្ទាប់ពីបរិភោគរួច Ashihara ដេកលក់នៅក្បែរសាកសព។ អ្នកដំណើរឆ្លងកាត់មើលឃើញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មន្រ្តីមកចាប់ខ្លួន Ashibara មានអារម្មណ៍ថាឆ្គងព្រោះគាត់ជាសមាជិកគ្រួសាររាជវង្ស។ នៅទីបំផុតគាត់ត្រូវដកហូតឋានៈរាជវង្សហើយនិរទេសខ្លួនទៅដល់កោះមួយ។
ព្រោះតែកំហឹងបាត់បង់ភាពម្ចាស់ការសម្លាប់មនុស្ស និងធ្វើឲ្យគាត់មានអារម្មណ៍ភ័យខ្លាចចំពោះខ្លួនឯង ប៉ុន្តែ Ashihara បែរជាអាចសុីសាច់មិត្តល្អ បន្ទាប់មកគេងលក់នៅក្បែរនោះ។
ប្រហែលជាមានរឿងមិនគួរឲ្យជឿជាច្រើនទៀតក្នុងប្រវត្តិសាស្ត្រជប៉ុន។ ដោយខ្ញុំផ្ទាល់ជាជនជាតិជប៉ុនក៏មិនចង់ជឿដែរ។
Kengo Abe