ខ្មៅដៃចុចទំហំយក្សសម្រាប់អ្នកដែលចូលចិត្តសរសេរ
សព្វថ្ងៃនេះក្រៅពីសិស្សសាលា ភាគច្រើនប្រហែលជាយើងកម្រប្រើខ្មៅដៃចុចណាស់។ ផ្ទុយទៅវិញរក្សាទុកព័ត៌មាននៅលើកុំព្យូទ័រឬទូរស័ព្ទមានភាពងាយស្រួលជាង។
ទោះជាយ៉ាងណាកាន់ខ្មៅដៃចុចក៏មានលក្ខណៈគួរឱ្យចាប់អារម្មណ៍ដោយឡែកដែរ។
កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនមួយបានបង្កការភ្ញាក់ផ្អើលដោយបង្ហោះរូបភាពខ្មៅដៃចុចដែលមានទំហំធំ។ នេះជាខ្មៅដៃដែលផលិតដោយ Sakura Craypas មានមូលដ្ឋាននៅអូសាកា។
3度見した…#おわかりいただけるだろうか pic.twitter.com/WqVeVRiXwP
— サクラクレパス【公式】 (@1921_SAKURA) September 10, 2021
ខ្មៅដៃនេះដូចជាខ្មៅដៃចុចធម្មតាដែរ គ្រាន់តែទំហំមានភាពខុសគ្នាវាធំរហូតដល់ថ្នាក់ត្រូវផ្អែកលើស្មាពេលសរសេរ។
ノックもできます。#ちょっとふらついちゃいました pic.twitter.com/SGdZYy7u16
— サクラクレパス【公式】 (@1921_SAKURA) September 10, 2021
ខ្មៅដៃនេះប្រើដូចជាខ្មៅដៃធម្មតាដែរ។
有 給 休 暇#好きな四文字熟語らしいです#漢字間違えてるのは#言ったらんといたって pic.twitter.com/vqrRihnC0z
— サクラクレパス【公式】 (@1921_SAKURA) September 10, 2021
មិនច្បាស់ថាខ្មៅដៃប្រើក្នុងគោលបំណងអ្វីទេ ប៉ុន្តែអ្នកនិយមលេងអុីនធឺណេតបានបង្ហាញអារម្មណ៍របស់ខ្លួនថា៖
- ប្រសិនបើគេលក់ ខ្ញុំប្រាកដជាទិញ។
- តើអ្នកនឹងដាក់វានៅលើស្មាពេលចេញទៅក្រៅឬ?
- មើលទៅដូចដាវ Dragon Slayer ក្នុង Manga Berserk ។
- ត្រូវទិញធ្នើយកមកដាក់ខ្មៅដៃនេះ។
តើនរណាខ្លះចង់ប្រើខ្មៅដៃនេះ???
RIN