បុគ្គលទាំង ៣ ជាប់ក្នុងបញ្ជី “មនុស្ស ១០០ នាក់ដែលមានឥទ្ធិពលបំផុតក្នុងឆ្នាំ ២០២១” ដែលជ្រើសដោយទស្សនាវដ្តី TIME

ការបោះពុម្ពផ្សាយពិសេសនៃទស្សនាវដ្តី TIME ស្តីពី “មនុស្ស ១០០ នាក់ដែលមានឥទ្ធិពលបំផុតក្នុងឆ្នាំ ២០២១” ទើបតែត្រូវបានប្រកាស។ តួអង្គដែលបង្ហាញខ្លួនក្នុងការចុះផ្សាយលើកនេះត្រូវគេចាត់ចំណាត់ថ្នាក់ដូចជា icons (រូប​តំណាង) អ្នកផ្តើមគំនិត titans (អ្នកមានអំណាច មនុស្សសំខាន់) សិល្បករ អ្នកដឹកនាំ អ្នកច្នៃប្រឌិត។

នៅឆ្នាំនេះជប៉ុនមានបុគ្គលចំនួន ៣ នាក់ជាប់ក្នុងចំណាត់ថ្នាក់នេះ។ ក្នុងចំណោមនោះមានអត្តពលិក ២ រូបគឺ Shohei Ohtani និង Naomi Osaka ជាប់ក្នុងចំណាត់ថ្នាក់ (រូបតំណាង) ។ ស្ថាបត្យករ Kengo Kuma ដែលជាអ្នករចនា​ពហុកីឡាដ្ឋាន​កណ្តាលសម្រាប់ការប្រកួតកីឡា​អូឡាំពិក​តូក្យូ ជាប់ក្នុងចំណាត់ថ្នាក់ “អ្នកច្នៃប្រឌិត” ។

នាយកផ្នែកទំនាក់ទំនងទីក្រុង Los Angeles Angels លោក Matt Birch បានសរសេរនៅលើ Twitter ថា “Shohei Ohtani គឺជាកីឡាករបេស្បលទី ២ ត្រូវបានគេជ្រើសរើសក្នុងចំណាត់ថ្នាក់មនុស្ស ១០០ ដែលមានឥទ្ធិពលបំផុតលើពិភព​លោក​នៃ​ទស្សនាវដ្តី TIME” ។

គាត់បានបន្តទៀតថាកីឡាករ Ichiro Suzuki មានវត្តមានក្នុងបញ្ជីចំណាត់ថ្នាក់បញ្ចប់ឆ្នាំ ២០០៨ នៃទស្សនាវដ្តី ប៉ុន្តែមិនជាប់ក្នុងបញ្ជីចុងក្រោយ។

លោក Alex Rodriguez អតីតតារា MLB ដែលមានទេពកោសល្យរបស់ ESPN បានធ្វើការវាយតម្លៃចំពោះកីឡាករ Ohtani ថាគាត់គឺជា Bambino (កីឡាករបេស្បលដ៏អស្ចារ្យ Babe Ruth) សូម្បីតែលោកមិនដែលទទួលបានសមិទ្ធ​ផល​ធំ​ដូច​គាត់ក្នុងរដូវកាលតែមួយ។

“ប្រសិនបើអាចបង្កើតមនុស្សម្នាក់ដែលមានទេពកោសល្យពិសេសមានតែ Ohtani ប៉ុណ្ណោះ

មិនត្រឹមតែជាកីឡាករដ៏អស្ចារ្យម្នាក់នៅលើទីលានប៉ុណ្ណោះទេ គាត់ក៏ជាសុភាពបុរសពិតម្នាក់ដែរ។ មិត្តរួមក្រុមរបស់គាត់តែងតែនិយាយថាគាត់ល្អ ថែមទាំងទទួលបានការគាំទ្រពីអ្នកសារព័ត៌ និងអ្នកគាំទ្រផងដែរ” ។

កីឡាការនី Naomi Osaka ជាប់ក្នុងចំណាត់ថ្នាក់ “មនុស្ស ១០០ ដែលមានឥទ្ធិពលបំផុត” ក្នុងរយៈពេល ៣ ឆ្នាំជាប់​ៗ​គ្នា។ ក្នុងទំព័រដោយឡែកសម្រាប់នាង អ្នកការពារ Russell Wilson នៃក្រុម Seattle Seahawks បាន​កត់​សម្គាល់​ដូច​តទៅ៖ “ការដាក់ខ្លួន និងការលះបង់របស់ Naomi Osaka ពិតជាគួរឱ្យភ្ញាក់ផ្អើល។ ពិតជាមានអត្តន័យនៅ​ពេល​ដែល​នាង​អាច​ចែករំលែកពីសុខភាព និងចំណុចខ្សោយរបស់ខ្លួន។ នាងអាចនិយាយប្រាប់ពិភពលោក​ថា៖ សូម​ស្តាប់ខ្ញុំ ខ្ញុំកំពុងឆ្លងកាត់ការលំបាក នេះជាការពិត” ។

ជាការពិតការចែករំលែកអំពីសុខភាពផ្លូវចិត្តរបស់ខ្លួនជាទង្វើក្លាហាន។ នៅក្នុងសម័យបច្ចុប្បន្នជំងឺផ្លូវចិត្តនៅ​តែ​ជាបញ្ហាពិបាកនិយាយ ជាពិសេសនៅប្រទេសជប៉ុន។ សកម្មភាពរបស់ Naomi បានផ្តល់ភាពក្លាហានដល់មនុស្ស​គ្រប់​គ្នា ដោយ​បើក​ចំហរអនាគតដ៏ភ្លឺស្វាង និងកក់ក្តៅបំផុត។

ក្នុងកំណត់ត្រារបស់ខ្លួន Hosaka នាយកសារមន្ទីរសិល្បៈ Shiga បានសរសើរលោក Kengo Kuma ដូចតទៅ៖

“Kengo Kuma ជាស្ថាបត្យករដែលមានឧត្តមគតិ “losing architecture” ដែលជាស្នាដៃល្អប្រណិតលាយឡំនឹងបរិយា​កាស​ជុំវិញ។ អ្នកប្រាកដជាចាប់អារម្មណ៍ចំពោះពហុកីឡដ្ឋានជាតិថ្មីដែលគាត់រចនាពេលដើរឆ្លងកាត់” ។

បន្ទាប់មក Hosaka រៀបរាប់ និងវិភាគលម្អិតចំណុចដែលត្រូវបានរចនាដោយលោក Kengo Kuma ក្នុងនោះរួមមានដើម​ឈើ​នៅខាងមុខ ទីលាន និង​ពណ៌​​កៅ​​អី។

ជាចុងក្រោយគាត់សរសេរថា៖ “គម្រោងសាធារណៈតម្រូវអោយស្ថាបត្យករទទួលយកលក្ខខណ្ឌ សំណើ និងកំណត់លក្ខណៈ​បុគ្គល​ផ្ទាល់​ខ្លួន។ ដោយ​សារ​ស្ថាបត្យករ​ព្រមទទួលយកបញ្ហាប្រឈមបែបនេះ ដូច្នេះគាត់ទទួលបានការគោរព” ។

មើលបញ្ជីចំណាត់ថ្នាក់ពេញនៅទីនេះ

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: