រូបថតម្ចាស់ និងសត្វចិញ្ចឹមក្រោយរយៈពេល ១០ ឆ្នាំជួបគ្នាដោយចៃដន្យ

កាលពីពេលថ្មីៗនេះរូបភាពពីរសន្លឹកដែលបង្ហោះដោយគណនី Twitter ឈ្មោះ Pyonta Froski (@pyonta_F) បានធ្វើអោយអ្នកស្រលាញ់សត្វនៅជប៉ុន និងបរទេសមានភាពកក់ក្តៅ។

នៅខែកញ្ញាឆ្នាំ ២០១១ កុមារា Pyonta មើលឃើញកូនឆ្មាដើរវង្វេងផ្លូវក្រោមមេឃភ្លៀងមួយក្បាល។

ក្មេងប្រុសនេះសម្រេចចិត្តទទួលចិញ្ចឹមឆ្មា ផ្តល់ជម្រក និងស្រលាញ់មើលថែវាដោយយកចិត្តទុកដាក់។

រយៈពេល ១០ ឆ្នាំមកហើយបន្ទាប់ពីពួកគេបានជួបគ្នា។ កុមារា Pyonta បានក្លាយជាបុរសម្នាក់ ហើយក៏បានចែក​រំលែក​រូប​ថត​មុន និងក្រោយពេលជួបកូនឆ្មា ដើម្បីរំលឹកអនុស្សាវរីយ៍ជួបគ្នាដោយចៃដន្យ។

សព្វថ្ងៃនេះតាមរយៈរូបភាពអ្នកមិនត្រឹម​តែមើលឃើញភាពធំដឹងក្តីរបស់គាត់ និងកូនឆ្មាប៉ុណ្ណោះទេ រួមទាំងភាពស្និទ្ធ​ស្នាល និងក្តីស្រលាញ់របស់ពួកគេទាំងពីរផងដែរ។

ផ្នែកខាងក្រោមមតិយោបល់ក្រៅពី comment សរសើរម្ចាស់ និងសត្វចិញ្ចឹមគួរអោយស្រលាញ់ មនុស្សមួយចំនួនក៏​បាន​ចែក​រំលែក​រូបថតសត្វចិញ្ចឹមរបស់ពួកគេកាលពីតូចរហូតដល់ធំផងដែរ។

តាំងពីតូចរហូតដល់ធំការបង្ហាញអារម្មណ៍ហាក់ដូចជាខុសគ្នា។

ជាការពិតមនុស្សគ្រប់រូបសុទ្ធតែធំដឹងក្តី ទោះជាយ៉ាងណាអោយតែរក្សាក្តីស្រលាញ់នោះអ្នកនឹងទទួលបានសុភមង្គល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: