ហេតុអ្វីបានជាជប៉ុនកើតមានរញ្ជួយដីញឹកញាប់?

ជប៉ុនជាប្រទេសដែលតែងតែប្រឈមនឹងរញ្ជួយដី ជារៀងរាល់ឆ្នាំមានរញ្ជួយដីប្រមាណពី ១០០០ ទៅ ២០០០ ដង​កើត​ឡើង តួលេខរញ្ជួយដីទាំងនេះគ្រាន់តែជាចំនួនដែលមនុស្សដឹងប៉ុណ្ណោះ។

ពេលនិយាយពីរញ្ជួយដីព្រឹកនេះកន្លែងខ្ញុំក៏កើតមានរញ្ជួយដីដែរ។ រញ្ជួយដីកម្រិតស្រាលបានក្លាយជារឿងធម្មតាសម្រាប់​ប្រជាជនដែលរស់នៅប្រទេស​ជប៉ុន។ ដូច្នេះបើទោះជាមានការរញ្ជួយដីខ្លាំងក៏ផ្ទះមិនងាយបាក់រលំដែរ ហេតុ​នេះ​អ្នកមិនចាំបាច់បារម្ភឡើយ។ គ្រោះមហន្តរាយរញ្ជួយដីនៅឆ្នាំ ២០១១ បានបណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន ក្នុងនោះផលប៉ះពាល់ភាគច្រើនមិនមែនដោយសាររញ្ជួយដីទេ ប៉ុន្តែមកពីរលកយក្សស៊ូណាមិបំផ្លាញ។

វិធានការទប់ទល់នឹងរលកយក្សស៊ូណាមិកំពុងត្រូវបានលើកកម្ពស់​ ប៉ុន្តែមិនទាន់មានវិធានការច្បាស់លាស់នៅ​ឡើយ​ទេ។ តើអ្នកដឹងទេថាហេតុអ្វីបានជាជប៉ុនកើតមានរញ្ជួយដីញឹកញាប់?

ចូរយើងស្វែងយល់អំពី Plate tectonics និងសំបកផែនដី។ ផ្ទៃផែនដីរួមមានបាតសមុទ្រស្ថិតនៅលើគ្រឹះដែលគេហៅ Plate (ចាន) ។ នៅពេលដែលសំបកផែនដីផ្លាស់ទីគ្រឹះក៏ផ្លាស់ទីផងដែរ។ Plate tectonics ប៉ះទង្គិចគ្នាបង្កើតបានជារញ្ជួយដី។

រូបភាព https://www.data.jma.go.jp/svd/eqev/data/jishin/about_eq.html

នៅពេលប៉ះទង្គិច Plate tectonics មួយក្នុងចំណោមនោះនឹងលិចចុះ។ ដោយសារប៉ះទង្គិចផងលិចចុះផង កន្លែង​ប៉ះ​ទង្គិច​នឹង​ខូចទ្រង់ទ្រាយ។ រហូតដល់កម្រិតណាមួយផ្នែកនេះនឹងលេចចេញហើយបង្កឱ្យមានការរញ្ជួយដី។

មូលហេតុដែលជប៉ុនតែងតែកើតមានរញ្ជួយដីព្រោះជប៉ុនមាន Plate tectonics ចំនួន ៤ ប៉ះទង្គិចគ្នា។

រូបភាព https://tigakutasu.com/nihonhukinnopureto/

Plate tectonics ធ្វើចលនាមិនត្រឹមតែប៉ះពាល់ដល់រញ្ជួយដីប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ភ្នំភ្លើងទៀតផង។ ការ​ប៉ះ​ទង្គិច​គ្នា​នេះក៏បណ្តាលឱ្យ magma ប្រមូលផ្តុំនៅក្រោមភ្នំភ្លើងផងដែរ។ ហេតុ​នេះបានជាប្រទេសជប៉ុនសម្បូរទៅដោយប្រភពទឹកក្តៅ។ មានការពិសោធន៍កំដៅក្នុងផែនដីជាច្រើនកំពុងដំណើរការ ដោយបំណងទាញយកអត្ថប្រយោជន៍​ពីប្រភពថាមពលដ៏ធំនេះ។

ចំនួនរញ្ជួយដីប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងមួយចំនួនរងរញ្ជួយដីចំនួន ៥០០ ដង តិចជាងមួយភាគបួនបើប្រៀបនឹងចំនួនធម្មតា។ Plate tectonics នៅតែធ្វើចលនា ប៉ុន្តែថាមពលដែលកើតឡើងមិនអាចបញ្ចេញ។ គ្មាន​រញ្ជួយដីមានន័យថាថាមពលប្រមូលផ្តុំមួយកន្លែង ដែលបណ្តាលអោយកើតមានរញ្ជួយដីខ្នាតធំនាពេលអនា​គត។

ចំណុចនេះក៏កើតមានចំពោះភ្នំភ្លើងផងដែរ។ នៅពេលដែល magma ប្រមូលផ្តុំហើយផ្ទុះ នោះភ្នំភ្លើងនឹងផ្ទុះ ប៉ុន្តែភ្នំហ្វូជីមិនផ្ទុះរយៈពេលជាង ១០០ ឆ្នាំមកហើយ។ អ្វីដែលគួរអោយខ្លាចករណីផ្ទុះបន្ទាប់នឹងកាន់តែធ្ងន់។

ដូច្នេះចំនួនរញ្ជួយដី និងបន្ទុះភ្នំភ្លើងកម្រិតល្មមធ្វើឱ្យប្រទេសជប៉ុនមានសន្តិភាព។

រញ្ជួយដី និងបន្ទុះភ្នំភ្លើងពិតជាគួរអោយខ្លាចណាស់ ដោយសារតែនេះជាលក្ខណៈពិសេសនៃសណ្ឋានដីរបស់ជប៉ុន ដូច្នេះ​វិធានការ​ទប់ទល់ក៏ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នផងដែរ។ អ្នករាល់គ្នាអាចរីករាយនឹងប្រភពទឹកក្តៅនៅប្រទេសជប៉ុន។

នៅពេលមានស្ថានភាពគ្រោះថ្នាក់នោះរដ្ឋាភិបាលនឹងប្រកាសភ្លាមៗ អ្នកគ្រាន់តែមានការប្រុងប្រយ័ត្ន ហើយរហ័ស​រហួន​នោះ​អ្នក​នឹងមិនអីទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: