ទេវតា Funadama (船霊) តាមថែអ្នកចេញទៅសមុទ្រ និងកប៉ាល់នេសាទ

ប្រទេសជប៉ុនជាប្រទេសកោះដែលព័ទ្ធជុំវិញដោយសមុទ្រ ក្នុងនោះតំបន់ភ្នំភាគច្រើនស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់​ដីសណ្តរ​ដែលធ្វើឱ្យការរុករកពីសមុទ្រមានភាពងាយស្រួល។ ហេតុ​នេះហើយបានជាប្រជាជនជប៉ុនទទួលទានត្រីច្រើន។

ទោះជាយ៉ាងណា សមុទ្រជប៉ុនច្រើនមានរលកធំនៅក្បែរឆ្នេរ ដូច្នេះហានិភ័យលិចកប៉ាល់ខ្ពស់ រាល់ពេលចេញទៅសមុទ្រ​តែង​តែប្រថុយនឹងគ្រោះថ្នាក់។

យោងទៅតាមទស្សនៈរបស់ស៊ីនតូ សាសនាដែលមានដើមកំណើតមកពីជប៉ុន ទេវតាគង់នៅគ្រប់ទីកន្លែងលើពិភព​លោក។ ដូច្នេះប្រាកដជាមានទេវតាគង់នៅលើកប៉ាល់ និងសមុទ្រផងដែរ។ ទេវតារូបនេះមានឈ្មោះហៅថា Funadama (船霊) ។

ទេវតា Funadama ប្រទានសុវត្ថិភាពក្នុងការធ្វើដំណើរតាមកប៉ាល់ ចំពោះកប៉ាល់នេសាទ ទេវតានឹងប្រទានអោយពួកគេចាប់បានត្រីធំ។

ថ្វីត្បិតតែបាត់បង់បន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនាពេលកន្លងមក សូម្បីតែកប៉ាល់តូច​ៗ​ក៏​ដាក់​អាសនៈ​បួងសួងទេវតា Funadama ដែរ។

កប៉ាល់ថ្មីមួយគេចាត់ទុកថា Shintai (រូបកាយទេវតា) ជាកន្លែងដែលទេវតា Funadama គង់នៅ។ នៅពេលធ្វើកប៉ាល់គេដាក់សក់មនុស្សស្រី តុក្កតាក្រដាសប្រុសស្រី ប្រាក់កាក់ គ្រាប់ឡុកឡាក់ជាដើមក្នុងកប៉ាល់។

សម័យកាលផ្លាស់ប្តូរទំហំកប៉ាល់ក៏កាន់តែធំឡើងបន្តិចម្តងៗ ប្រជាជននៅតែរក្សាជំនឿលើទេវតា Funadama ហើយ​ចាប់​ផ្តើមធ្វើអាសនៈនៅលើ​កប៉ាល់​ទាំង​នោះ។

ក្នុងអំឡុងសម័យសង្គ្រាមពួកគេកសាងប្រាសាទនៅលើកប៉ាល់ដែកយក្ស។

នៅលើកប៉ាល់របស់កងកម្លាំងស្វ័យការពារតំបន់សមុទ្រជប៉ុនសព្វថ្ងៃក៏មានអាសនៈគោរពបូជាទេវតា Funadama ដែរ។

ហើយនេះជាអាសនៈ Chikuma នៅលើកប៉ាល់អមកងកម្លាំងស្វ័យការពារសមុទ្រជប៉ុន។

រូបភាព https://mag.japaaan.com/archives/97081/2

នៅសម័យនេះចេញកប៉ាលលែងមានហានិភ័យច្រើនទៀតហើយ ព្រោះមនុស្សមានការយល់ដឹង និងឧបករណ៍ចាំ​បាច់។ ប៉ុន្តែនៅសម័យមុនអ្នកដែលចេញទៅសមុទ្រតែងតែត្រៀមខ្លួនស្លាប់។

ជនជាតិជប៉ុនមានពាក្យពោលថា “Itako ichimaishita wa jigoku” ឋាននរកនៅខាងក្រោមបន្ទះក្តារកប៉ាល់។ របស់​ដែលញែកមនុស្សចេញ​ពី​នរក​គឺជាបន្ទះក្តារស្តើង។

សម្រាប់អ្នកដែលចេញទៅសមុទ្រតស៊ូនឹងការភ័យខ្លាច មានទេវតាតាមថែការពារជារឿងដ៏មានន័យបំផុត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: