ជប៉ុនដាក់ចេញគម្រោងធុងសំរាមយកតាមប្រធានបទរឿង Attack on Titan” សំអាតកាកសំណល់

ធុងសំរាមយកតាមប្រធានបទរឿង Manga/Anime Shingeki no Kyojin (Attack on Titan) ដែលតំឡើងនៅជិតស្ថានីយ៍ JR Oita ទីក្រុង Oita ជាស្រុកកំណើតរបស់អ្នកនិពន្ធ Hajime Isayama ។ យុទ្ធនាការប្រមូលសំរាមនេះក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះការចោលសំរាមនៅតាមតំបន់។

អង្គការមូលនិធិ “Nippon” បានតំឡើងធុងសំរាមរូប Kyojin (titan) នៅទីប្រជុំជនទីក្រុង Oita កាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ ក្នុងគោល​បំណង​លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះការបែងចែកសំរាម និងសំរាមដែលអាចកែច្នៃឡើងវិញតាមរបៀបត្រឹមត្រូវ។

ធុងសំរាមដែលមានរូបរាង Titan កំពុងចំហរមើលទៅគួរអោយខ្លាចមិនចាញ់ច្បាប់ដើមឡើយ លើកលែងតែទំហំត្រូវគេបន្ថយតូច។

កាលពីដើមខែមិថុនាពួកគេក៏បានដំឡើងសំរាមប្រភេទនេះនៅទីក្រុង Hita ខេត្ត Oita ។ ធុងសំរាមកែច្នៃសម្រាប់​ដប និងកំប៉ុងដែលយកតាមរូប titan ផ្សេងទៀត ដើម្បីអបអរការចេញផ្សាយវគ្គចុងក្រោយរបស់ Manga ។

សេ៊រីរឿង Manga ដែលល្បីរបស់ Isayama Hajime ត្រូវចេញផ្សាយនៅលើទស្សនាវដ្តី Bessatsu Shonen តាំងពីថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០០៩ ដល់ថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២១ ។ Manga នេះលក់អស់ជាង ១០០ លានច្បាប់នៅទូទាំងពិភព​លោក​ដោយ​មានចំនួនសរុប ៣៤ vol ។

Anime ដែលកែសម្រួលពីសៀវភៅរឿងក៏កំពុងឈានដល់វគ្គបញ្ចប់ផងដែរ ជាមួយនឹង Attack on Titan The Final វគ្គ ២ ដែលគ្រោងនឹងចាក់ផ្សាយនៅដើមឆ្នាំ ២០២២ ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: