តើ Yakuza ប្រើអ្វីក្នុងការប្រយុទ្ធបន្ទាប់ពីអនុម័តច្បាប់មិនប្រើកាំភ្លើងនៅទីសាធារណៈ?
Yakuza មិនថាល្អឬអាក្រក់ក៏ជាផ្នែកមួយនៃវប្បធម៌ជប៉ុន។
អ្នកដឹកនាំរឿង Takeshi Kitano គឺជាអ្នកផលិតខ្សែភាពយន្តជាច្រើនទាក់ទងនឹង Yakuza ដែលបង្ហាញពីជនសង្គមងងឹតគួរឱ្យខ្លាច។
ដើមឡើយ Yakuza ក៏ដូចជាសមាជិកផ្សេងទៀតក្នុងសង្គមដែរមានទាំងផ្នែកល្អ និងអាក្រក់។ តាមច្បាប់ Yakuza ជាមនុស្សអាក្រក់ ប៉ុន្តែ Yakuza ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយឧក្រិដ្ឋកម្មដែលសូម្បីតែប៉ូលីសក៏មិនដឹងថាត្រូវធ្វើយ៉ាងណា ចំណុចនេះមិនមែនជារឿងល្អទេ ប៉ុន្តែបញ្ជាក់ពីតួនាទីដែលមិនអាចខ្វះបានរបស់ Yakuza ក្នុងសង្គម។
ក្នុងភាសាជប៉ុនមានឃ្លាមួយនិយាយថា Hitsuyoaku (必要悪) អំពើអាក្រក់ចាំបាច់។ ប្រជាជនជប៉ុនបុរាណយល់ថាប្រសិនបើគ្មាន “អំពើអាក្រក់ចាំបាច់” ទេនោះនឹងមានអំពើអាក្រក់កាន់តែអាក្រក់។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះប៉ូលីសកំពុងព្យាយាមលុបបំបាត់ Yakuza ដែលធ្វើអោយជីវិតរបស់ពួកគេជួបការលំបាកយ៉ាងខ្លាំង។
“មិនអាចប្រើកាំភ្លើងនៅទីសាធារណៈ”
បញ្ជានេះត្រូវបានដាក់ចេញនៅក្នុង Yamaguchi-gumi ក្រុម yakuza ធំបំផុតរបស់ជប៉ុន។
កាលពីពេលថ្មីៗនេះលោកបងធំ Yakuza នៅ Kyushu ត្រូវកាត់ទោសប្រហារជីវិត។ ទោះបីជាគាត់មិនបានសម្លាប់មនុស្សក៏ដោយ ប៉ុន្តែបុគ្គលនេះបានបញ្ជាអោយបងប្អូនរបស់ខ្លួនសម្លាប់មនុស្ស។
ជាការពិតនៅក្នុងប្រទេសដែលហាមឃាត់កាំភ្លើងដូចជាជប៉ុន ការដែល Yakuza ប្រើកាំភ្លើងនៅទីសាធារណៈពិតជាគួរឱ្យខ្លាចណាស់។ ប៉ុន្តែប្រសិនបើគ្មានកាំភ្លើង តើមនុស្សទាំងនេះប្រយុទ្ធនឹងសត្រូវដោយរបៀបណា?
បើប្រៀបទៅនឹងកាំភ្លើងកាំបិតជាអាវុធដែលអាចសម្លាប់សត្រូវល្អបំផុត។
អាវុធសំខាន់បំផុតរបស់ Yakuza គឺកាំបិតដែលគេហៅថា DOSU មានប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ។
រូបភាព https://wowma.jp/item/124237803
នេះជាប្រភេទអាវុធស្តង់ដារក្នុងពិភព Yakuza ខ្លាំងជាងកាំភ្លើងខ្លី ហើយអាចសម្លាប់បានយ៉ាងងាយ។
នៅពេលត្រូវកាំភ្លើងខ្លីបាញ់ចំប្រសិនបើអ្នកជៀសផុតនឹងរួចជីវិត។ ទោះបីជាត្រូវគ្រាប់កាំភ្លើងឳកាសនៅរស់ក៏ច្រើនណាស់ដែរ។
ចំពោះករណីត្រូវកាំបិតចាក់ ប្រសិនបើសត្រូវបង្វិលកាំបិតមួយជុំបន្ទាប់ពីចាក់ នោះគ្រោះថ្នាក់នឹងកាន់តែធ្ងន់។ បើដកកាំបិតចេញចាក់កន្លែងផ្សេងនោះរបួសកាន់តែធ្ងន់បន្ថែមទៀត មិនដូចកាំភ្លើងខ្លីបាញ់ចំគោលដៅតែមួយប៉ុណ្ណោះ។
បើប្រៀបជាមួយកាំបិត លទ្ធភាពកាំភ្លើងបាញ់ចំគោលដៅទាបជាង។
មិនត្រឹមតែប៉ុណ្ណឹងអ្នកដែលទើបតែប្រើកាំភ្លើងអាចនឹងបាញ់ខុសគោលដៅ ហើយសម្លេងកាំភ្លើងក៏លឺខ្លាំងអាចបង្កការចាប់អារម្មណ៍។ ប្រសិនបើប្រើដាវវែងដូចសាមូរ៉ៃពិបាកលាក់បន្តិច ដូច្នេះចំពោះទំហំរបស់ Dosu ស្រួលលាក់ក្នុងហោប៉ៅ។
សម្រាប់ Yakuza ម្នាក់ដែលតែងតែប្រឈមនឹងការប្រយុទ្ធដោយចៃដន្យ Dosu ជាអាវុធដែលល្អបំផុត។ ជាការពិតប្រើ Dosu ក៏បំពានច្បាប់ប្រើកាំភ្លើង និងដាវផងដែរ ប៉ុន្តែក្នុងនាមជា Yakuza មិនខ្វល់រឿងខុសច្បាប់ទេ។
នៅក្នុងខ្សែភាពយន្តការវាយប្រហារដោយប្រើកាំភ្លើងខ្លីមើលទៅអស្ចារ្យខ្លាំងណាស់ ប៉ុន្តែជាក់ស្តែង Yakuza ច្រើនប្រើកាំបិត ព្រោះមិនចង់បង្កការចាប់អារម្មណ៍។
Kengo Abe