មហោស្រពសិល្បៈ Wara នាំអារម្មណ៍អ្នកទស្សនាទៅមើលសត្វចំបើងយក្ស
នៅឆ្នាំនេះមហោស្រពសិល្បៈ Wara ទីក្រុង Niigata ប្រទេសជប៉ុន បានដាក់បង្ហាញស្នាដៃសត្វជាច្រើនប្រភេទដែលធ្វើពីចំបើង។
ពេលរដូវច្រូតកាត់ស្រូវមកដល់នៅទីក្រុង Niigata នឹងរៀបចំមហោស្រពសិល្បៈ Wara ហើយនាំមកនូវស្នាដៃសិល្បៈចំបើងយក្សជាច្រើនដូចជាតោ ឥន្ទ្រី ក្តាម និងពីងពាង។
មហោស្រពនេះប្រារព្ធឡើងលើកដំបូងនៅឆ្នាំ ២០០៨ ។ តាមទម្លាប់ចំបើងដែលនៅសល់បន្ទាប់ពីប្រមូលផលគេយកធ្វើជាចំណីសត្វ ជី និងសិប្បកម្មបុរាណជាច្រើនដូចជាកាបូប ស្បែកជើង ឬកន្ទេលសម្រាប់អ្នកចែកឋាន។
ទោះជាយ៉ាងណាក៏ដោយបច្ចេកវិទ្យាទំនើបកាន់តែច្រើនឡើងៗកំពុងត្រូវបានអនុវត្តក្នុងវិស័យកសិកម្ម។ តម្រូវការចំបើងក៏កាន់តែតិចទៅៗដែលបណ្តាលអោយនៅសល់លើសកម្រិត។ ដោយប្រឈមនឹងស្ថានភាពនេះ សិប្បករ និងកសិករក្នុងភូមិ Nishikan បានសហការជាមួយសាកលវិទ្យាល័យសិល្បៈ Shingo Miyajima ប្រើចំបើងធ្វើជាវត្ថុធាតុដើមសម្រាប់គម្រោងសិល្បៈ។
Toba-ami គឺជាបច្ចេកទេសប្រពៃណីដែលកំពុងបាត់បង់បន្តិចម្តងៗ ហើយគេប្រើក្នុងការបង្កើតសិល្បៈចំបើង Wara ។ បច្ចេកទេសនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែបុិនប្រសប់។ ថ្វីត្បិតតែចំបើងស្តើងហើយពិបាកប្រើក៏ដោយ តាមរយៈការត្បាញដោយភាពអត់ធ្មត់របស់សិប្បករ និងផ្អែកលើការរចនារបស់និស្សិតនៅ Musashino ស្នាដៃសិល្បៈត្រូវបានបង្កើតឡើង។ ពួកគេចាប់ផ្តើមធ្វើគ្រោងឈើ បន្ទាប់មកគ្របស្រទាប់ចំបើងពីលើ។
ដោយសារជំងឺរាតត្បាតកូវីដ ១៩ ព្រឹត្តិការណ៍ទាំងអស់នៅឆ្នាំ ២០២០ ត្រូវលុបចោល។ ប៉ុន្តែនៅឆ្នាំនេះមហោស្រព Wara លើកទី ១៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលានៅឧទ្យាន Uwasekigata ស្រុក Nishikan ទីក្រុង Niigata ។
ប្រធានបទលើកនេះគឺ “សត្វសំណាងដែលបន្ថែមកម្លាំងចិត្តអ្នកមកទស្សនា” ។
តោះរកមើលស្នាដៃសិល្បៈ Wara ជាមួយនឹង Japo ។
Yuki