ហាងហ្គេម Pachinko នៅអូសាកាក្លាយជាកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩

ខណៈពេលដែលជំងឺកូវីដ ១៩ រាតត្បាតមានភាពស្មុគស្មាញ ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភព​លោក​​កំពុងព្យាយាមពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅកន្លែងជាច្រើនរួមមានសាលារៀន កន្លែងធ្វើការ និងមណ្ឌលសុខភាពសហគមន៍ជាដើម។

នៅថ្ងៃទី ១៣ ដល់ ១៤ ខែកញ្ញាកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវបានធ្វើឡើងនៅហាងហ្គេម Freedom Tenroku pachinko សម្រាប់មនុស្សសរុបចំនួន ១៥០០ នាក់ដែលរួមទាំងបុគ្គលិកហាង ក្រុមគ្រួសារ និងប្រជាជននៅតំបន់ជុំវិញ។

រូបភាព https://mainichi.jp/

យោងទៅតាមកម្មវិធីចាក់ថ្នាំបង្ការនៅកន្លែងធ្វើការរបស់ជប៉ុន ហាងហ្គេម Pachinko នេះប្រើវ៉ាក់សាំងផលិតដោយ​ក្រុមហ៊ុនឱសថ Moderna Inc. របស់អាមេរិក។ ការអនុវត្តចាក់វ៉ាក់សាំងត្រូវបានអនុម័តដោយនាយកប្រតិ​បត្តិ​គ្លីនិក Avance Co បានស្នើផែនការនេះជាមួយមន្ទីរពេទ្យទូទៅ Kano ដែលនៅក្បែរនោះ។

បច្ចុប្បន្នហាង Freedom Tenroku pachinko មានម៉ាសុីនលេងហ្គេម Pachinko និងម៉ាសុីនស៊កកាក់ចំនួន ១០០០ គ្រឿង។ អ្នកដែលមកចាក់ថ្នាំនៅទីនេះនឹងអង្គុយលើកៅលេងហ្គេមដែលមានរបាំងការពារ ហើយត្រូវបានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាការចាក់ថ្នាំបង្ការជូន។

ការប្រើប្រាស់ហាងហ្គេម Pachinko ធ្វើជាកន្លែងចាក់វ៉ាក់សាំងត្រូវគេវាយតម្លៃថាមានអត្ថប្រយោជន៍ជាច្រើន ព្រោះ​នៅ​ទី​នេះ​មានខ្យល់ចេញចូលល្អដោយសារឧបករណ៍ម៉ាស៊ីនត្រជាក់ កៅអីវិលជួយអោយអ្នករាល់គ្នាពេលចាក់ថ្នាំងាយស្រួលដាក់ដៃទទួលវ៉ាក់សាំង។ ជាពិសេសអ្នករាល់គ្នាអាច​ចុច​ប៊ូតុង​ហៅនៅលើម៉ាស៊ីនហ្គេម Pachinko ដើម្បីទាក់ទងទៅកាន់គិលានុបដ្ឋឬវេជ្ជបណ្ឌិតជាបន្ទាន់ប្រសិនបើមានអារម្មណ៍មិនស្រួលខ្លួន។

លោក Shigeaki Kano ប្រធានក្រុមវេជ្ជសាស្ត្រប្រតិបត្តិករមន្ទីរពេទ្យទូទៅ Kano មានប្រសាសន៍ថា “គ្មានកន្លែង​ណា​ល្អ​ជាង​នៅទីនេះទេ” ។

បុគ្គលិកប្រុសអាយុ ៣៤ ឆ្នាំម្នាក់ដែលធ្វើការនៅក្នុងហាងរយៈពេលជាង ១០ ឆ្នាំបាននិយាយទាំងសប្បាយរីករាយថា “ក្រៅ​ពី​ចាក់​វ៉ាក់​សាំង ខ្ញុំក៏រង់ចង់លេងហ្គេម Pachinko ភ្លាមៗផងដែរ” ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: