ឈុតសម្ភារៈសំខាន់ការពារនៅពេលគ្រោះធម្មជាតិកើតឡើងរបស់ Muji

Muji គឺជាហាងសម្ភារៈប្រើប្រាស់ជប៉ុនដែលមានរចនាបទបែបសាមញ្ញតែទំនើប។ Muji ផ្តល់ជូនទំនិញជាង ៧០០០ ប្រភេទដូចជាសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ។ល។ ឆ្លើយតបតម្រូវការទាំងក្នុងជីវិត។ ថ្មីៗនេះក្រុមហ៊ុនបាន​ដាក់​ចេញ​នូវឧបករណ៍ការពារគ្រោះមហន្តរាយ។

ឧបករណ៍នេះមានឈ្មោះថា “Isumo moshimo” ដែលមានន័យថា “តែងតែមានពេលត្រូវការ” ។ ការវេចខ្ចប់មាន​លក្ខណៈ​សាមញ្ញ មិនស្មុគស្មាញដូចដែលហាងបានលើកឡើង។

មានបីប្រភេទខុសៗគ្នា ឈុតនីមួយៗរួមមានឧបករណ៍សង្គ្រោះបន្ទាន់ក្នុងស្ថានភាពចាំបាច់។

ឈុតទីមួយតូចជាងគេមានឈ្មោះថា “ឈុតយួរដៃ” មានតម្លៃ ៩៩០ យ៉េន។

កញ្ចប់ឧបករណ៍នេះរួមមានបង់រុំ ថង់ប្លាស្ទិច កន្សែងជូតការពារបាក់តេរី ម៉ាស់ កន្សែងដៃ Itsu no Moshimo ព្រម​ទាំង​ការ​ណែនាំទាក់ទងពេលមានអាសន្ន។

នៅលើក្រដាសមានការណែនាំទាក់ទងទៅកាន់រដ្ឋាភិបាលក្នុងតំបន់តាមរយៈទូរស័ព្ទស្មាតហ្វូន និងទូរស័ព្ទសាធារណៈ។

ឈុតទីពីរគឺ “ឈុតយកតាម” កញ្ចប់នេះរួមមានរបស់របរទាំងអស់ដែលនៅក្នុងឈុតយួរដៃ។ ក្រៅពីនេះមាន​ភួយ​សង្គ្រោះ​បន្ទាន់ បិទ​ត្រចៀក ភ្លើងផ្នែកខាងមុខ កាបូបស្ពាយពីក្រោយ។ ឈុតនេះមានតម្លៃ ៣,៩៩០ យ៉េន ហើយភ្ជាប់​មក​ជា​មួយ​វេចខ្ចប់ការពារជ្រាបទឹកដែលផ្តល់ភាពងាយស្រួលក្នុងការយកតាមខ្លួនក្នុងករណីមានអាសន្ន។

ឈុតទីបីគឺ “ឈុតប្រដាប់ប្រដា” ក្នុងកញ្ចប់នេះរួមមានឈុតយួរដៃ និងឈុតយកតាម។ ក្រៅពីនេះមានបន្ថែមស្រោម​ដៃ ទៀនខ្នាតតូច កាបូបអនាម័យបន្ទាន់ និងកន្សែងជូតមុខ។ បើប្រៀបជាមួយនឹងឈុតទាំងពីរខាង​លើ ឈុតទីបីនេះដាក់ក្នុងប្រអប់កាតុង។ រួមមានរបស់របរចំនួន ១៥ មុខមានតម្លៃ ៥៤៩០ យ៉េន។

ភួយសង្រ្គោះបន្ទាន់

រូបភាព https://www.shop-stationery.com/SHOP/EP6813

បន្ថែមពីលើសម្ភារៈសំខាន់ទាំងបី Muji ក៏មានលក់អាវ parka ១១ ហោប៉ៅ និងកន្សែងដៃពិសេសរបស់ “Itsumo no Moshimo” ។

នេះជាសម្ភារៈមានប្រយោជន៍នៅពេលអ្នកភ័យស្លន់ស្លោ។

អាវ parka មិនជ្រាបទឹក និងត្រូវបានរចនាឡើងសម្រាប់រក្សាភាពកក់ក្តៅក្នុងករណីរកមិនបានកន្លែងជ្រកបន្ទាប់​​ពី​គ្រោះ​មហន្តរាយ។ នៅលើកន្សែងដៃមានរូបភាពណែនាំរបៀបប្រើប្រកបដោយប្រសិទ្ធភាព។ អាវមានតម្លៃ ៦៩៩០ យ៉េន និងកន្សែងតម្លៃ ៤៩០ យ៉េន។

ក្រៅពីផលិតផលទាំងនេះ Muji ក៏គ្រោងដាក់បង្ហាញផលិតផលការពារគ្រោះមហន្តរាយប្រចាំខែ អ្នកអាចមើលនៅទីនេះ

ប្រសិនបើអ្នកកំពុងរស់នៅប្រទេសជប៉ុន ទាំងនេះជាឧបករណ៍មានប្រយោជន៍ដែលអ្នកគួរតែត្រៀម។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: