គេហទំព័រជាភាសាជប៉ុនសម្រាប់ជនបរទេស និងអ្នកកំពុងរៀនជប៉ុន

ក្រុមហ៊ុន Alfasado Alfasado Co., Ltd., ដែលជាក្រុមហ៊ុនជប៉ុនផ្តោតលើកម្មវិធីគេហទំព័រ សេវាកម្មអុីនធឺណេត ប្រឹក្សាយោបល់ និងទីផ្សារបានបើកដំណើរការ やさにちウォッチ Yasanichi Watch ហើយក៏ជាប្រព័ន្ធផ្សព្វផ្សាយថ្មីប្រមូលដំណឹង និងព័ត៌មានមានប្រយោជន៍ពីរដ្ឋាភិបាលក្នុងតំបន់ ក្រុមហ៊ុន អង្គការ និងក្រុមនៅទូទាំងប្រទេស​ជប៉ុន បន្ទាប់មកបញ្ជូនព័ត៌មាននោះដោយប្រើ やさしい日本語 (yasashī nihongo) ភាសាជប៉ុនដែលងាយយល់។

Yasanichi Watch

ប៉ុន្មានឆ្នាំថ្មីៗនេះចំនួនគេហទំព័រដែលផ្តល់ព័ត៌មានជាភាសាជប៉ុនងាយៗមានការកើនឡើង។ ដើម្បីចែករំលែក​ព័ត៌​មានទៅអោយមនុស្សជាច្រើនបានដឹង ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Alfasado បានសម្រេចប្រមូល និងរៀបចំព័ត៌មាននេះតាមរយៈទម្រង់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយដែលមានឈ្មោះថា Yasanichi Watch ។ ក្នុងពេលជាមួយគ្នានេះពួកគេផ្តល់សេវាកម្មជំនួយក្រុមហ៊ុន ហើយរកមធ្យោបាយបោះពុម្ពផ្សាយព័ត៌មានជាភាសាជប៉ុនសាមញ្ញ។

អ្នកអាចចូលទៅកាន់គេហទំព័រនេះនៅទីនេះ។

ដើម្បីបង្កើតអត្ថបទពួកគេប្រើបច្ចេកវិទ្យា 伝えるウェブ “Tsutaeru Web”  សម្រាប់បម្លែងភាសាជប៉ុនស្តង់ដារទៅជាភាសាជប៉ុនសាមញ្ញ។ ដូចជារបៀបដែល Alfasado ធ្វើចំពោះ Yasanichi Watch ដែរ ក្រុមហ៊ុន និងអង្គការអាចប្រើប្រព័ន្ធគ្រប់គ្រងខ្លឹមសារ PowerCMS X និងកម្មវិធីប្តូរទៅជាភាសាជប៉ុនសាមញ្ញដោយស្វ័យប្រវត្តិ ដូចជាការបែងចែកប្រយោគវែងទៅជាប្រយោគខ្លី បន្ថែម furigana កំណត់ទម្រង់អត្តបទក្នុង wakachigaki ជាដើម។

ក្រៅពីនេះក្នុងការស្ទង់មតិនិស្សិតអន្ដរជាតិអំពី Easy Japanese បានបម្លែងទៅជាសេវាកម្ម “Tsutaeru Web” ក្នុង​នោះ​មាន​ចំនួន ៨៥% ឆ្លើយថាខ្លឹមសារងាយស្រួលយល់។

កម្មវិធីសាកល្បងប្រើដោយឥតគិតថ្លៃសម្រាប់ក្រុមហ៊ុន និងអង្គការរហូតដល់ចុងខែមីនាឆ្នាំ ២០២២ ។

ប្រសិនបើក្រុមហ៊ុន និងអង្គការចង់ប្រឹក្សាអំពីសេវាកម្មនេះ អាចមើលនៅទីនេះ

ប្រសិនបើអ្នកជាជនបរទេសដែលរស់នៅប្រទេសជប៉ុនឬអ្នកកំពុងរៀនភាសាជប៉ុន សូមរីករាយជាមួយដំណឹងល្អនេះ ព្រោះភាសាជប៉ុនកាន់តែមានភាពងាយស្រួល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: