ធានាថាប្លែកបង្គន់អាងចិញ្ចឹមត្រីវេទមន្តនៅហាងកាហ្វេជប៉ុន

នៅជប៉ុនបង្គន់តែងតែជាប្រធានបទគួរឱ្យចាប់អារម្មណ៍ បង្គន់មានច្រើនប្រភេទ ខ្លះទៀតក៏ចម្លែកបន្តិចដែរ។ ថ្ងៃ​នេះជួបជាមួយ Japo ក្រឡេកមកមើលបង្គន់ដ៏ពិសេសមួយទៀតនៅប្រទេសជប៉ុន។

ប្រហែលជាយើងទាំងអស់គ្នាចង់មានភាពឯកជនពេលចូលបង្គន់ ធ្វើយ៉ាងណាអាចចូលបង្គន់ដែលមានក្រសែភ្នែក​ជាច្រើនសម្លឹងមើលបែបនេះ? ដូច្នេះចុះបើក្រសែភ្នែកទាំងនោះជាភ្នែកត្រីនឹងទៅជាយ៉ាងណា?

ហាងកាហ្វេ HiPoPo PaPa នៅ Akashi ខេត្ត Hyogo គឺជាហាងកាហ្វេមួយដែលមើលទៅធម្មតា ប៉ុន្តែបែរជាបំពាក់បង្គន់​អាង​ចិញ្ចឹមត្រីដែលគួរឱ្យចាប់អារម្មណ៍។

រូបភាព https://fj100rist.at.webry.info/202101/article_5.html

ដំបូងពេលក្រឡេកមើលហាក់ដូចជាហាងកាហ្វេធម្មតាដែលមានទេសភាពសមុទ្រ ប៉ុន្តែនៅពេលដើរចូលបង្គន់ អតិថិជនស្រីជាច្រើននឹងមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទ្វារបន្ទប់ទឹកក៏មិនមានអ្វីពិសេសដែរ ប៉ុន្តែ…

រូបភាព https://fj100rist.at.webry.info/202101/article_5.html

នេះជាទិដ្ឋភាពនៅខាងក្នុង

នៅជុំវិញបង្គន់ស្រ្តីជាកញ្ចក់អាងចិញ្ចឹមត្រីដ៏ធំដែលមានត្រីត្រូពិចកំពុងហែលទឹក។ ក្រោមទិដ្ឋភាពបែបនេះអ្នកដែល​ចូល​បង្គន់នឹងមានអារម្មណ៍ដូចជានៅកណ្តាលសមុទ្រ។

លោក Koichi Miyanaga អាយុ ៧១ ឆ្នាំជាម្ចាស់ហាងបាននិយាយថាយូរៗម្តងមានអតិថិជនស្រីចេញពីបង្គន់រៀប​រាប់​ប្រាប់មិត្តភក្តិយ៉ាងរំភើប ចំណុចនេះធ្វើអោយគាត់សប្បាយចិត្តណាស់។

ហាង HiPoPo មានទីតាំងស្ថិតនៅក្នុងទីក្រុងភាគខាងលិចជាមួយនឹងទេសភាពធំទូលាយនៃសមុទ្រ Harimanada ដែលមានកោះជាច្រើនរួមមាន Awajishima, Shodoshima និងកោះ Ieshima ។

បង្គន់អាងចិញ្ចឹមត្រីនេះសម្រាប់តែស្ត្រីប៉ុណ្ណោះ ព្រោះម្ចាស់ហាងគិតថាស្ត្រីមានការប្រុងប្រយ័ត្ន និងរក្សាអនាម័យល្អជាង។

ក្នុងនាមជាអ្នកស្នងមរតកជំនាន់ទី ៤ នៃក្រុមហ៊ុនអាជីវកម្មសម្ភារៈសំណង់ លោក Miyanaga បើកក្រុមហ៊ុននាំមុខ HiPoPo PaPa ក្នុងឆ្នាំ ១៩៨០ នៅ Akashi ជាកន្លែងដែលគាត់ធំដឹងក្តី។

ពេលលោកហែលនៅឯកោះ Shodoshima ហើយជ្រមុជខ្លួនក្នុងសមុទ្រ គាត់មានអារម្មណ៍ធូរស្រាលណាស់។ មានម្តងពេលគាត់មើលឃើញហ្វូងត្រីធូណាហែលក្នុងអាងរាងនំដូណាត់នៅឧទ្យានសមុទ្រតូក្យូ លោកគិតថាបើដាក់បង្គន់នៅកណ្តាលនឹងគួរអោយចាប់អារម្មណ៍​ណាស់។

គំនិតទាំងពីរនេះធ្វើអោយគាត់ផ្តួចផ្តើមបង្កើតអាងចិញ្ចឹមត្រី។

ទោះជាយ៉ាងណា ក្រុមហ៊ុនរចនាបានបដិសេធសំណើនេះដោយនិយាយថាមិនអាចទៅរួចទេ។

ដោយមិនអស់ចិត្តគាត់សុំជំនួយពីមិត្តភក្តិរួមទាំងជាងឈើ និងជាងកញ្ចក់ម្នាក់ ហើយធ្វើបង្គន់ដោយខ្លួនឯង។

ដើមឡើយលោក Miyanaga បានទទូចឱ្យប្រើអាងចិញ្ចឹមត្រីកញ្ចក់ជំនួសឱ្យអាងចិញ្ចឹមត្រី acrylic ។ បន្ទាប់ពីអាងចិញ្ចឹម​ត្រីកញ្ចក់ប្រេះក្រោមសម្ពាធទឹកប្រហែល ១៦ តោន គាត់បានធ្វើស៊ុមដែក ហើយប្រើបន្ទះកញ្ចក់ដែលមានកម្រាស់ ១៨ មីលីម៉ែត្រ។ លោកកំណត់ទីតាំងដោយប្រើប្រភេទក្តារបន្ទះដែលប្រើក្នុងការដឹកជញ្ជូនអោយកាន់​តែ​មាំ។

ដើម្បីបិទបាំងក្តារបន្ទះលេចចេញក្នុងទឹកគាត់ប្រើថ្មធ្វើពីកញ្ចក់។

បន្ទាប់ពីបរាជ័យចំនួន ៣ ដងលទ្ធផលចុងក្រោយបានសម្រេចដោយចំណាយពេលមួយខែកន្លះ។

បើកជាង ១២ ឆ្នាំហើយហាងកាហ្វេ HiPoPo PaPa តែងតែជាកន្លែងពេញនិយមបំផុតក្នុងតំបន់។

ភ្ញៀវប្រុសអាចមកមើលបង្គន់នេះប្រសិនបើមានមិត្តស្រីនាំទៅ។ មានមនុស្សជាច្រើននាំមិត្តស្រីមកដល់ទីនេះដើម្បី​ធ្វើអោយនាងភ្ញាក់ផ្អើល។

អាងចិញ្ចឹមត្រីត្រូពិចមានប្រមាណ ៣០០ ក្បាល លោក Miyanaga ហាក់ដូចជាមិនខ្វល់ច្រើនចំពោះប្រភពដើម និង​ឈ្មោះរបស់វាឡើយ។ ប៉ុន្តែលោកប្រាកដថានឹងគ្រប់គ្រងត្រីទាំងនេះបានយ៉ាងល្អ ហើយនាំមកនូវបទពិសោធន៍ល្អ​បំផុតសម្រាប់អតិថិជន លោកថែមទាំងធ្លាប់យកចេញត្រីមួយក្បាលដែលឆាប់ច្រឡោតខឹងផងដែរ។

សង្ឃឹមថាបន្ទាប់ពីជំងឺរាតត្បាតបញ្ចប់ យើងនឹងមានឱកាសទៅលេងទីនេះ។

RIN

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: