ស្មារតីអង់អាចក្លាហានរបស់សាមូរ៉ៃទោះក្បាលធ្លាក់ដល់ដីក៏មិនព្រមចុះចាញ់

ភាគច្រើនរឿងប្រវត្តិសាស្ត្រជប៉ុនតែងយកបរិបទនៅសម័យសាមូរ៉ៃ។ រងការគំរាមកំហែងពីសត្រូវ សាមូរ៉ៃម្នាក់​ឯង​យក​ឈ្នះ​ពួក​គេទាំងអស់ ពូកែណាស់មែនទេ? គួរអោយស្តាយប្រជាជនជប៉ុនមិនសូវមើលរឿងប្រវត្តិសាស្ត្រប៉ុន្មានទេ។

អ្នកដែលត្រូវកាប់មួយដាវស្រែកយ៉ាងខ្លាំងថា “អូយ” បន្ទាប់មកដួលចុះ ប៉ុន្តែមនុស្សមិនអាចស្លាប់ដោយងាយឡើយ (ខ្ញុំមិន​មាន​បទ​ពិសោធន៍​ចំពោះ​រឿងនេះទេ ប៉ុន្តែខ្ញុំប្រាកដ) ។

ទោះបីជារងរបួសធ្ងន់ក៏សាមូរ៉ៃនៅតែខំប្រឹងប្រយុទ្ធរហូតដល់ខ្លួនដួលចុះ។

សៀវភៅមួយក្បាលដែលគេចាត់ទុកដូចជា “គម្ពីររបស់សាមូរ៉ៃ” មានឈ្មោះថា Hagakure (葉隠) ។ នៅក្នុងសៀវភៅនេះ​មានប្រយោគមួយឃ្លាសរសេរដូចតទៅ៖

“ទោះក្បាលដាច់ចេញពីខ្លួន

ក្នុងរយៈពេលដ៏ខ្លីមុនស្លាប់នៅតែតស៊ូអោយអស់ពីខ្លួន” ។

ប្រយោគនេះមានន័យថាទោះក្បាលធ្លាក់ដល់ដីក៏មិនស្លាប់ដោយងាយដែរ ទោះជាប្រថុយយ៉ាងណាក៏មានដែនកំណត់។

សាមូរ៉ៃគិតក្នុងចិត្តថា “មិនអាចស្លាប់បែបនេះបានទេ” ពួកគេជឿថាដរាបណាមិនផ្លាស់ប្តូរ ទោះក្បាលធ្លាក់ដល់ដីក៏មិនស្លាប់ដែរឬ?

ជាការពិតមិនអាចនោះទេ មនុស្សធម្មតាម្នាក់ក្បាលធ្លាក់ដល់ដីមានតែស្លាប់ប៉ុណ្ណោះ។

ប៉ុន្តែសាមូរ៉ៃមួយចំនួនរបួសធ្ងន់ដល់ជីវិតនៅតែអាចរស់បានយូរ តួអង្គនោះគឺ Nitta Yoshisada ។

ក្នុងពេលប្រយុទ្ធសាមូរ៉ៃ Yoshisada ត្រូវព្រួញបាញ់ចំកណ្តាលចិញ្ចើម។ មនុស្សភាគច្រើនត្រូវរបួសបែបនោះនឹងស្លាប់ភ្លាមៗ ប៉ុន្តែលោក Yoshisada នៅតែនៅរស់ ហើយបន្ទាប់មកគាត់ធ្វើអត្តឃាតដោយប្រើដាវអារកខ្លួនឯង។

ប្រហែលជាលោក Yoshisada ចង់រំលឹកតាមរយៈសកម្មភាពនេះថា “យើងមិនចាញ់ក្រោមដៃរបស់សត្រូវទេ សត្រូវរបស់យើងមិនខ្លាំងឡើយ ប៉ុន្តែជ័យជម្នះនេះជារបស់អ្នក” ។

មនុស្សម្នាក់ទៀតគឺ Oono Douke លោកបង្ហាញខ្លួននៅសម័យសង្គ្រាមដែលជាយុគសម័យមាសរបស់សាមូរ៉ៃ។ នៅ​ពេល​លោក​ចាញ់ក្នុងសមរភូមិគាត់ត្រូវគេមើលងាយថាជា “សាមូរ៉ៃក្លែងក្លាយ” ។

ដើម្បីយកកិត្តិនាមមកវិញ ពាក់កណ្តាលការប្រយុទ្ធចុងក្រោយគាត់ដុតបំផ្លាញទីក្រុង Sakai នៅអូសាកាទាំងមូលដោយ​កំហឹង។

ទោះជាយ៉ាងណានៅទីបំផុតលោកចាញ់ ហើយត្រូវប្រជាជនទីក្រុង Sakai ចាប់ខ្លួនដុតគាត់ទាំងរស់នៅនឹងកន្លែង។

បន្ទាប់ពីត្រូវដុតក្នុងអណ្តាតភ្លើងហើយឆេះខ្មៅដូចធ្យូង លោក Douken បានក្រោកឈរឡើង ហើយព្យាយាម​យក​ដាវ​កាប់​ជុំវិញ។ ក្រោយមករាងកាយរបស់លោកស្លាប់បន្តិចម្តងៗ ប៉ុន្តែទិដ្ឋភាពមុននោះបានធ្វើអោយប្រជា​ជន​ភ័យ​ខ្លាចយ៉ាងខ្លាំង។ ដូច្នេះពួកគេចាប់ផ្តើមថ្វាយបង្គំរំលឹកដល់ព្រលឹងរបស់លោក Douken ។

សេចក្តីស្លាប់ពិតជាមិនអាចជៀសផុតបានទេ ប៉ុន្តែគំនិត និងឆន្ទៈរបស់លោកនៅតែធ្វើអោយមនុស្សនៅជុំវិញវង្វេង​ស្មារតី។ នេះជាគំរូសាមូរ៉ៃមួយរូប។

ទោះបីរាងកាយទាំងមូលត្រូវឆេះក៏អាចនៅរស់បានប៉ុន្មានវិនាទីទៀតដែរ។ ដូច្នេះតើឆន្ទៈក៏អាចព្យាបាលជំងឺដែរទេ? ខ្ញុំស្រាប់តែគិតបែបនេះ។

ជូនចំពោះអ្នកដែលកំពុងធ្លាក់ទឹកចិត្ត ហើយមើលឃើញអត្តបទនេះ អ្នកចង់បញ្ចប់ជីវិតរបស់ខ្លួនជាយូរណាស់មកហើយ ប៉ុន្តែ​តស៊ូរហូតមកដល់ពេលនេះ អ្នកធ្វើបានល្អណាស់ សូមបន្តរក្សាឆន្ទៈរបស់ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: