យន្តហោះប្រមាញ់នាវាមុជទឹករបស់ជប៉ុនរអិលធ្លាក់ចេញពីផ្លូវរត់

យន្តហោះប្រមាញ់នាវាមុជទឹក P-1 របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនបានហោះចេញពីផ្លូវរត់កំឡុងពេល​ចុះ​ចត ហើយរអិលលើវាលស្មៅនៅឯមូលដ្ឋានអាកាស Gifu កាលពីថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ ។ សំណាងល្អគ្មាន​នរណា​ម្នាក់រងរបួស មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

រូបភាព https://defence-blog.com/

យោងតាមកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនបានអោយដឹងវេលាម៉ោងប្រហែល ៤ រសៀលថ្ងៃទី ៧ ខែកញ្ញាយន្តហោះល្បាត P-1 បានរអិលធ្លាក់ចេញពីផ្លូវរត់នៅឯមូលដ្ឋានអាកាស Gifu នៃកងកម្លាំងស្វ័យការពារអាកាសនៅ​ទីក្រុង Kakamigahara ខេត្ត Gifu ។

តាមប្រភពព័ត៌មានបានអោយដឹងថាយន្ដហោះកំពុងស្ថិតក្រោមការថែរក្សានៅរោងចក្រឧស្សាហកម្ម Kawasaki Heavy Industries ក្បែរនោះ បច្ចុប្បន្នព័ត៌មានលម្អិតកំពុងត្រូវបានបញ្ជាក់។

យោងតាមមូលដ្ឋានទិន្នន័យទស្សនាវដ្តី Scramble យន្តហោះ P-1 នេះនៅមិនទាន់បញ្ជូនទៅអង្គភាព JMSDF ណា​មួយ​ឡើយ វាកំពុងត្រូវបានសាកល្បងដោយ Kawasaki Heavy Industries (KHI) ។ សេចក្តីរាយការណ៍ថាសមាជិក​នាវិក​នៃយន្តហោះល្បាតមិនបានរងរបួសទេ។

យន្តហោះ P-1 បន្ទាប់ពី P-3C គឺជាយន្តហោះល្បាតប្រមាញ់នាវាមុជទឹករបស់ជប៉ុន ដែលត្រូវបានបង្កើត និងផលិត​ដោយ​ក្រុម​ហ៊ុនអាកាសចរណ៍ Kawasaki ។

តាមការកត់សម្គាល់ដោយក្រុមហ៊ុន P-1 ដែលទើបតែបង្កើតថ្មី និងផលិតក្នុងស្រុក រួមបញ្ចូលទាំងប្រព័ន្ធខ្យល់ ម៉ា​ស៊ីន និងប្រព័ន្ធល្បាត។ យន្តហោះ P-1 មានល្បឿនលឿន ហោះឆ្ងាយជាង P-3C និងសមត្ថភាពផ្ទុកច្រើនជាងមុនដោយសារបច្ចេកវិទ្យាថ្មីបំផុត។ លក្ខណៈពិសេសទាំងនេះអនុញ្ញាតឱ្យយន្ដហោះល្បាតដែនទឹកហោះបានយូរជុំវិញដែនទឹកប្រទេស​ជប៉ុន​។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: