ករណីគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែជាប់ពន្ធនាគារតែ ៥ ឆ្នាំព្រោះធ្លាប់ជាមន្រ្តីជាន់ខ្ពស់
កាលពីខែមេសាឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ Ikebukuro ដែលជាផ្លូវថ្មើរជើងនៃទីក្រុងតូក្យូ។ គ្រោះថ្នាក់នេះបានបណ្តាលអោយមនុស្ស ៩ នាក់រងរបួសធ្ងន់ ធ្វើអោយស្រ្តីឈ្មោះ Matsunaga អាយុ ៣១ ឆ្នាំមកពី Okinawa និងក្មេងអាយុ ៣ ឆ្នាំម្នាក់ស្លាប់។ ប៉ុន្តែឥរិយាបថដែលប៉ូលីសធ្វើចំពោះឧក្រិដ្ឋជនរូបនេះពិតជាចម្លែក រឿងនេះបានបង្កជាការពិភាក្សាយ៉ាងច្រើន។
អ្នកដែលបង្កគ្រោះថ្នាក់នេះគឺលោក Kozo Iizuka អាយុ ៨៩ ឆ្នាំ។
រូបភាព https://www.tokyo-np.co.jp/article/100570
នៅថ្ងៃគ្រោះថ្នាក់គាត់យឺតពេលធ្វើដំណើរទៅភោជនីយដ្ឋានបារាំងដែលមានការកក់ទុកមុន។ គាត់បើកឡានក្នុងល្បឿនជាង ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង វេរចង្កូត ហើយបើកឆ្លងកាត់ម៉ូតូ និងរថយន្តជាច្រើន។
សូម្បីតែពេលជិះឡើងចិញ្ចើមផ្លូវគាត់នៅតែមិនបន្ថយល្បឿន ហើយបុកមនុស្សជាច្រើន។
គ្រោះថ្នាក់ចរាចរណ៍នេះធ្ងន់ធ្ងរណាស់ ប៉ុន្តែប៉ូលីសមិនបានចាប់ខ្លួនគាត់ទេ គ្រាន់តែបញ្ជូនឯកសារទៅព្រះរាជអាជ្ញាហើយប្រមូលប្រាក់ពិន័យ។
តាមពិតលោក Izuka ជាអតីតមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម។ ព្រោះតែជា “ពលរដ្ឋថ្នាក់ខ្ពស់” គាត់បានរួចផុតពីការចោទប្រកាន់។ រឿងនេះធ្វើអោយមនុស្សជាច្រើនមិនពេញចិត្ត បង្កឧប្បត្តិហេតុធ្ងន់បែបនេះហើយលោក Izuka នៅតែមានភាពស្ងៀមស្ងាត់ទាំងស្រុង។ ប៉ូលីសនិយាយថាគ្មានរឿងបំផ្លាញភស្តុតាងនោះទេ ប៉ុន្តែប្រជាជននៅទូទាំងប្រទេសជប៉ុនមិនជឿ។
លើសពីនេះលោក Izuka ក៏បានប្រកែកដែរថារថយន្តបង្កើនល្បឿនដោយស្វ័យប្រវត្តិ ហើយអះអាងថាគាត់មិនមានកំហុសអ្វីឡើយ។
ក្រុមហ៊ុន Toyota មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះប្រសាសន៍នេះ ហើយរៀបចំត្រួតពិនិត្យរថយន្តឡើងវិញ។ ក្រុមហ៊ុនមិនបានរកឃើញភាពមិនប្រក្រតីណាមួយក្នុងរថយន្តទាល់តែសោះ ដូច្នេះសម្តីការពាររបស់លោក Izuka មិនគួរអោយជឿទេ។
ទោះជាយ៉ាងនេះក្តីលោក Izuka នៅតែរឹងរូសចំពោះប្រសាសន៍របស់ខ្លួន ហើយមិនបានសុំទោសអ្វីឡើយ។
លោក Matsunaga ជនរងគ្រោះដែលបាត់បង់ប្រពន្ធ និងកូនស្រី ស្នើសុំអោយសុំទោស ប៉ុន្តែមិនទទួលបានអ្វីឡើយ។
រូបភាព https://news.livedoor.com/article/detail/18181003/
ក្នុងអំឡុងពេលស៊ើបអង្កេតករណីគ្រោះថ្នាក់ ពាក្យដោះសាររបស់លោក Izuka មិនស្របនឹងភស្តុតាងណាមួយទាល់តែសោះ។ ខ្លួនគាត់ផ្ទាល់បានបង្កើនល្បឿន និងបាត់បង់ការគ្រប់គ្រង។
“តើពលរដ្ឋជាន់ខ្ពស់មិនចាំបាច់ជាប់គុកទេឬ?”
សំណួរនេះត្រូវបានចែករំលែកទូទាំងប្រទេសជប៉ុន ប្រជាជនបានប្រមូលហត្ថលេខាចំនួន ៣៩០,០០០ ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលោក Izuka ។
នៅទីបំផុតតុលាការបានផ្តន្ទាទោសគាត់ដាក់ពន្ធនាគារ ៥ ឆ្នាំ។
បើកលឿនដោយសារភាពអាត្មានិយម បណ្តាលអោយមនុស្ស ២ នាក់ស្លាប់ និងរបួស ៩ នាក់ ប៉ុន្តែទទួលទោសជាប់ពន្ធនាគារតែ ៥ ឆ្នាំ ជាការពិតទណ្ឌកម្មនេះស្រាលពេកហើយ។ នៅលើបណ្តាញអុីនធឺណេតសុទ្ធតែគិតថាមកពីគាត់ជា “ពលរដ្ឋថ្នាក់ខ្ពស់” ទើបទទួលទោសស្រាលដូចនេះ។
ទោះបីអ្នកបើកបរដោយប្រុងប្រយ័ត្នក៏អាចបង្កគ្រោះថ្នាក់ដែរ។ លើសពីនេះលោក Izuka ថែមទាំងធ្វើអោយមនុស្សស្លាប់។ អ្នកដែលទទួលការសុំទោសក៏មិនអាចរស់ឡើងវិញ ប៉ុន្តែនេះជាទង្វើដឹងខុស។
ចៅក្រមស៊ើបសួរបានអានការកាត់ទោសអស់រយៈពេលមួយម៉ោង ដោយសម្លេងយ៉ាងច្បាស់គាត់និយាយទៅកាន់ចុងចោទថា៖
“កំហុសរបស់លោកច្បាស់ណាស់។ ប្រសិនបើលោកយល់ស្របនឹងសេចក្តីសម្រេចរបស់តុលាការ សូមផ្ញើការសុំទោសទៅកាន់សមាជិកគ្រួសារជនរងគ្រោះ” ។
ពេលនោះលោក Izuka គ្រាន់តែអោនក្បាល ហើយងក់ក្បាលបន្តិចប៉ុណ្ណោះ។
នៅប្រទេសជប៉ុនពលរដ្ឋទាំងអស់គួរតែមានភាពស្មើគ្នា។ ជាក់ស្តែងប្រជាពលរដ្ឋត្រូវបានបែងចែកជា “ថ្នាក់ខ្ពស់” និង “ថ្នាក់ទាប” ។ ប្រជាជនជប៉ុនខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអំពីរឿងនេះ។
បន្ទាប់ពីត្រូវបានដោះលែងលោក Izuka នឹងមានអាយុ ៩៥ ឆ្នាំ។ ចំពោះការដាក់ទណ្ឌកម្មនេះ ខ្ញុំគ្រាន់តែសង្ឃឹមថាមិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារតែការបើកបរលើសល្បឿនកំណត់ ជាពិសេសពិរុទ្ធជនជា “ពលរដ្ឋថ្នាក់ខ្ពស់” ។
Kengo Abe