វិថីដើរកំសាន្តទិញឥវ៉ាន់ដែលធ្វើត្រាប់តាមជប៉ុននៅប្រទេសចិនត្រូវផ្អាកដំណើរការបណ្តោះអាសន្ន

អារម្មណ៍ខឹងសម្បារបស់អ្នកប្រើបណ្តាញអុីនធឺណេតចិនធ្វើអោយផ្លូវដើរទិញឥវ៉ាន់មួយនៅភាគឦសានប្រទេសចិនដែលសាងសង់ឡើងស្រដៀងនឹងរាជធានី Kyoto បុរាណត្រូវបិទទ្វារបណ្តោះអាសន្ន។

វិថីដើរកំសាន្តទិញឥវ៉ាន់ដែលមានចំណងជើងថា “Tang Little Kyoto” នៅក្នុងទីក្រុង Dalian ប្រទេសចិន បច្ចុប្បន្ន​ត្រូវ​បិទ​ជាបណ្តោះអាសន្នបន្ទាប់ពីបើកដំណើរការរយៈពេលពីរសប្តាហ៍ ទោះបីជាមានប្រជាជនចិនជាច្រើនមកដល់ទីនោះដើរកំសាន្តទិញឥវ៉ាន់ក៏ដោយ។

រូបភាព https://news.yahoo.com/

អ្នកប្រើបណ្តាញអុីនធឺណេតចិនបានរិះគន់គម្រោងនេះព្រោះវារំលឹកដល់អតីតកាលកាន់កាប់របស់ជប៉ុន ហើយចាត់ទុកជា “ការ​លុក​លុយ​វប្បធម៌” ។

នាយកប្រតិបត្តិក្រុមហ៊ុន Dalian Shuyuan Group បានអោយដឹងថាក្រុមហ៊ុនត្រូវបានរដ្ឋាភិបាលទីក្រុង Dalian ចេញសេចក្តីបង្គាប់អោយបិទដំណើរការជាបណ្តោះអាសន្ន។

https://twitter.com/S10408978/status/1431967651849375752?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1431967651849375752%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Ftin-tuc%2F134953.html

នៅលើបណ្តាញសង្គម Weibo របស់ចិន មនុស្សជាច្រើនបានរិះគន់ការធ្វើត្រាប់តាមរាជធានីបុរាណជប៉ុននៅ Dalian ដែលជាកន្លែងធ្លាប់ត្រូវជប៉ុនកាន់កាប់ពីរដង។

ការបង្កើតរចនាសម្ពន្ធ័មួយដែលមើលទៅដូចប្រទេសជប៉ុន និងលក់ទំនិញរបស់ជប៉ុនដែលរួមទាំងប៉សឺឡែន Arita គ្រឿងសំអាង បង្អែមជប៉ុន សាច់អាំង Yakiniku, ramen ជាដើមដូចជា “ការលុកលុយផ្នែកវប្បធម៌” ។

មានមតិយោបល់ការពារគម្រោងមួយចំនួនបានអោយដឹងថាទីក្រុងចិនផ្សេងទៀតក៏អញ្ជើញវិនិយោគិនជប៉ុនដែរ ហើយក៏មានស្នាដៃធ្វើត្រាប់តាមបរទេសជាច្រើននៅក្នុងប្រទេសចិនផងដែរ។

រដ្ឋាភិបាល Dalian ពីមុនមកគាំទ្រគម្រោងនេះយ៉ាងពេញទំហឹង ដោយចៅហ្វាយក្រុងចូលរួមក្នុងពិធីចុះហត្ថលេខានៅទីក្រុងតូក្យូកាល​ពី​ខែ​មេសា​ឆ្នាំ ២០១៩ ។ សម្ពាធមកពីអ្នកប្រើបណ្តាញអុីនធឺណេតហាក់ដូចជាបានបង្ខំឱ្យរដ្ឋាភិបាល​ទីក្រុង​ប្តូរទិសដៅផ្សេង។

“Tang Little Kyoto” ដែលធ្វើត្រាប់តាមរាជធានី Kyoto បុរាណជប៉ុនស្ថិតនៅទីក្រុង Dalian ខេត្ត Liaoning មានទំហំ ៦០០,០០០ ម៉ែត្រការ៉េ ដែលត្រូវបានសាងសង់ក្នុងតម្លៃ ៦ ពាន់លានយន់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ។

គម្រោងនេះទើបតែបើកដំណើរការបាន ២ សប្តាហ៍ប៉ុណ្ណោះ ដោយមានហាងលក់គ្រឿងអេឡិចត្រូនិក និងផលិត​ផល​ជប៉ុន​ជា​ច្រើន។

Dalian Shuyuan Group ដែលជាអ្នកបង្កើតគម្រោងនេះបានបញ្ជាក់ថាត្រូវរដ្ឋាភិបាល Dalian ស្នើអោយបញ្ឈប់តំបន់ពាណិជ្ជកម្មនេះ។

អ្នកតំណាងបានអោយដឹងថារដ្ឋាភិបាលចង្អុលបង្ហាញការរិះគន់នៅលើបណ្តាញសង្គម ហើយព្រួយបារម្ភចំពោះការប្រមូល​ផ្តុំមនុស្សអាចប្រឈមនឹងហានិភ័យផ្ទុះជំងឺកូវីដ ១៩ ។ ហាងចំនួន ២៩ ដែលនៅក្នុងដំណាក់កាលទីមួយរួមទាំង​ហាងអេឡិចត្រូនិករបស់ Panasonic ហាងលក់រាយផលិតផលនៅហុកកៃដូ និងហ៊ីរ៉ូស៊ីម៉ាក៏ដូចជាភោជនីយដ្ឋាន​ជប៉ុន បញ្ហាផ្អាកប្រតិបត្តិការជាការប៉ះពាល់យ៉ាងខ្លាំងចំពោះពួកគេ។

អ្នកតំណាងក្រុមហ៊ុន Dalian Shuyuan Group បានបន្ថែមថាអាជីវកម្មវីឡាបែបជប៉ុននៅក្នុងគម្រោងនៅតែបន្ត។

មនុស្សជាច្រើននៅក្នុងប្រទេសជប៉ុនមានអារម្មណ៍សោកស្តាយ ហើយឆ្ងល់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល Dalian ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: