តំបន់ទេសចរណ៍លក្ខណៈ Hawaii នៅទីក្រុង Iwaki ខេត្ត Fukushima ប្រទេសជប៉ុន

ក្រៅពីឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរក្នុងឆ្នាំ ២០១១ កន្លែងមួយចំនួនក្នុងស្រុកដែលរងផលប៉ះពាល់បន្ត​ជួបការលំបាកជាបន្តបន្ទាប់ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ។ ក្នុងចំណោមនោះមាន Spa Resort Hawaii នៅ​ទីក្រុង Iwaki ខេត្ត Fukushima ។

រូបភាព https://blog.goo.ne.jp/lanarana/e/166ed147534cbf80da2a12b819ee28f5

ហេតុ​អ្វីបានជាចង់បង្កើត Hawaii តំបន់ភាគខាងត្បូង Fukushima ដែលជាតំបន់ភាគភាគឦសានប្រទេស​ជប៉ុន?

មិនថាមូលហេតុ​អ្វីក៏ដោយក្នុងស្ថានភាពលំបាកប្រជាជននៅទីនេះរួមគ្នាបង្កើតកន្លែងផ្តល់សេវាកម្មដ៏អស្ចារ្យមួយ។

ដូចជាខ្សែភាពយន្តមួយមានឈ្មោះថា Hula Girls ដែលផ្អែកលើរឿងពិត។ ខ្សែភាពយន្តនេះនិយាយពីនារីរបាំ Hula ប្តេជ្ញាចិត្តបង្ហាញសមត្ថភាពខ្លួនឯង ហើយសង្គ្រោះភូមិ Iwaki ពីភាពក្រីក្រ។ 

នៅ Hawaii ខេត្ត Fukushima មានអាងហែលទឹកក្តៅដែលដំណើរពេញមួយឆ្នាំ ជាមួយនឹងការកំសាន្តគ្រប់ប្រភេទ​ដោយ​មិនគិតពីអាយុដូចជារបាំ Hawaii​ ។

ដោយសារតែគ្រោះថ្នាក់រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួនភ្ញៀវទេសចរណ៍មកលេងភូមិមានការថយចុះយ៉ាងខ្លាំង​។ ខណៈពេលដែលកំពុងស្តារឡើងវិញបន្តិចម្តងៗស្រាប់តែជំងឺកូវីដ​ ១៩ វាយប្រហារបន្ថែម។

ប៉ុន្តែអ្វីដែលអស្ចារ្យប្រជាជន Hawaii មិនចុះចាញ់នោះទេ។

កាលពីថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២១ ពួកគេបានបញ្ចប់កន្លែងថ្មីមួយដែលមានឈ្មោះថា Mauna Village ។

រូបភាព https://www.travel.co.jp/guide/article/46692/

នេះជាប្រភេទតង់ glamping តោះចូរក្រឡេកមកមើលផ្នែកខាងក្នុង។

លក្ខណៈពិសេសនៃ glamping ជាប្រភេទតង់មានបំពាក់យ៉ាងពេញលេញមិនដូចតង់ធម្មតាឡើយ។

វត្ថុតុបតែងក្នុងតង់ទាំងអស់មានលក្ខណៈ Hawaii ។

ក្រៅពីនេះក៏មានកាប៊ីនឈើដែលមានទំហំធំផងដែរ។

តង់មិនមែនជារបស់ប្រណីតតែមួយគត់នោះទេ គ្រឿងផ្សំសម្រាប់អាហារពេលល្ងាចក៏មានលក្ខណៈពិសេសផងដែរ។

ធ្វើដំណើរកំសាន្តមកកាន់ទីនេះអ្នកនឹងទទួលទានអាហារឆ្ងាញ់ខណៈពេលសម្លឹងមើលមេឃដែលពោរពេញទៅដោយ​ផ្កាយ ហើយសម្រាកនៅក្នុងតង់ដ៏ប្រណីត។ 

នេះជាអាងហែលទឹកនៃរមណីយដ្ឋាន

ឥឡូវនេះអ្នកគ្រាន់តែចំណាយពេល ៣ ម៉ោងធ្វើដំណើរពីតូក្យូទៅកាន់ “Hawaii” ប៉ុណ្ណោះ។

អ្នកដែលមិនចេះនិយាយភាសាអង់គ្លេសប្រហែលជាចូលចិត្តកន្លែងនេះ។

Glamping នារដូវក្តៅក៏អស្ចារ្យណាស់ដែរ ឥឡូវនេះជាពេលវេលាល្អបំផុត។ ប្រសិនបើអ្នកកំពុងនៅតូក្យូ អ្នកគួរតែ​មក​ដល់​ទីនេះ។ ប្រសិនបើអ្នកកំពុងរស់នៅបរទេសអាចមកកំសាន្ត Hawaii ខេត្ត Fukushima នៅឆ្នាំក្រោយ។

ព័ត៌មានអាស័យដ្ឋាន

ភូមិ Hawaii Glamping Mauna 

២១៦ Kamikamato Hashinoue ក្រុង Watanabe ទីក្រុង Iwaki ខេត្ត Fukushima

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: