ឆ្កែប៉ូលីស Juke ទទួលបានប័ត្រសរសើររកឃើញសាស្រ្តា​ចារ្យបាត់ខ្លួន ២ ថ្ងៃខណៈពេលឡើងភ្នំម្នាក់ឯង

ឆ្កែប៉ូលីសមួយក្បាលដែលមានឈ្មោះថា Juke និងអ្នកបង្វឹក Atsumi Miwa ត្រូវបាននាយកដ្ឋានប៉ូលីស Yoshino នៅទីក្រុង Oyodo ចែកប័ត្រសរសើរ និងអំណោយជាសាច់គោងៀត ដើម្បីសរសើរចំពោះការរួមចំណែករបស់ពួកគេក្នុង​បេសកកម្ម​ជួយសង្គ្រោះវេជ្ជបណ្ឌិត Shizuo Akira ។

Juke ឈ្មោះពេញហៅថា Juke Vom Hunde Schule ជាពូជឆ្កែឈ្មោលអាយុ ៣ ឆ្នាំ ប្រភេទឆ្កែប្រមាញ់អាល្លឺម៉ង់ Shepherd ដែលត្រូវបានបញ្ជូនទៅបំពេញភារកិច្ចចំនួន ២៩ ដងចាប់តាំងពីពេលចូលរួមជាមួយក្រុមប៉ូលីសឆ្កែ។ នេះ​ជាលើកដំបូងដែលវាចូលរួមករណីបាត់ខ្លួនរបស់លោកវេជ្ជបណ្ឌិត Shizuo Akira អាយុ ៦៨ ឆ្នាំកាលពីថ្ងៃទី ២៤ ខែ​កក្កដា។

ឆ្កែ Juke និងម្ចាស់របស់វាឈ្មោះ Atsumi Miwa (កណ្ដាល)

យោងតាមព័ត៌មានពីប៉ូលីសបានអោយដឹងថាលោកវេជ្ជបណ្ឌិត Akira បាត់ខ្លួនខណៈពេលកំពុងឡើងភ្នំម្នាក់ឯងនៅថ្ងៃទី ២៤ ខែកក្កដា​លើភ្នំ Kanonmine តំបន់ភូមិ Tenkawa ខេត្ត Nara ។ ប៉ូលីសប៉ាន់ស្មានថាលោក Akira អាច​នឹងរងរបួស ហើយជាប់នៅលើភ្នំមិនអាចទៅណាបាន។ វេជ្ជបណ្ឌិត Akira ជាមនុស្សសំខាន់ម្នាក់ដែលត្រូវបានតែង​តាំង​ជា “សាស្រ្តាចារ្យពិសេស” នៅសាកលវិទ្យាល័យអូសាកាបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា វេជ្ជសាស្ត្រ។

នៅព្រឹកថ្ងៃទី ២៦ ខែកក្កដាឆ្កែប៉ូលីស Juke Fom Hunde Schule និងគ្រូបង្វឹក Atsumi Miwa អាយុ ២៥ ឆ្នាំដែលមកពីសាលា Kansai Dog ក៏បានចូលរួមជាមួយក្រុមស៊ើបអង្កេតតាមសំណើរបស់នាយកដ្ឋានប៉ូលីស Yoshino ។ ឆ្កែ Juke ចាប់ផ្តើមស្វែងរកដោយដើរតាមក្លិននៅលើអាវរបស់វេជ្ជបណ្ឌិត។

តាមសម្តីរបស់គ្រូបង្វឹក Atsumi Miwa “Juke រាងកំសាកបន្តិច ប៉ុន្តែចេះប្រយ័ត្ន ហើយឧស្សាហ៍ព្យាយាមក្នុងការងាររបស់ខ្លួន” ។

ប្រហែលពាក់កណ្តាលថ្ងៃត្រង់ Juke ស្រាប់តែឃើញមានអ្វីម្យ៉ាងខុសប្រក្រតីទើបដើរចេញពីផ្លូវភ្នំ ហើយចុះទៅជ្រលងភ្នំ។ ទាំងឆ្កែ និងគ្រូបង្វឹកមិនអាចទៅឆ្ងាយដោយសារតំបន់នោះពិបាកដើរ ប៉ុន្តែ Juke នៅតែបន្តស្វែងរកហើយមិន​បោះ​បង់​ភារកិច្ចរបស់ខ្លួនឡើយ។

ដោយសារចាប់ក្លិនបានល្អ Juke រកឃើញដានរបស់វេជ្ជបណ្ឌិត Akira ពីចម្ងាយប្រហែល ៨០០ ម៉ែត្រ។ ភ្លាមៗនោះសមាជិកម្នាក់ក្នុងក្រុមជួយសង្គ្រោះដើរតាម Juke ហើយរកឃើញវេជ្ជបណ្ឌិត Akira យ៉ាងឆាប់រហ័ស។

Juke ទទួលសាច់គោងៀតពី Tetsuya Okamoto

ដំណើរស្វែងរកទទួលបានជោគជ័យ គ្រូបង្វឹក Atsumi Miwa ញញឹមហើយនិយាយថា “នេះជាលើកទីមួយដែលយើងធ្វើដំណើរស្វែង​រក​មនុស្សនៅលើភ្នំ Juke ផ្តោតលើបេសកកម្មណាស់។ ខ្ញុំចង់បន្តប្រើបទពិសោធន៍វិជ្ជមានទាំងនេះ​នា​ពេល​អនាគត” ។

ក្នុងអំឡុងពិធីសរសើរដែលបានធ្វើឡើងនៅប៉ុស្តិ៍ប៉ូលីស Yoshino ឆ្កែ Juke ហាក់ដូចជាភ័យខ្លាចក្នុងកម្មវិធី ប៉ុន្តែពេលទទួលបានអំណោយជាសាច់គោងៀត Juke បក់កន្ទុយត្រេកអរ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: