ឡើងកប៉ាល់នេសាទត្រីធូណាជាជម្រើសសម្រាប់បុរសដែលត្រូវការប្រាក់សងបំណុល
មនុស្សមួយចំនួនធ្លាក់ក្នុងស្ថានភាពខ្ចីប្រាក់ច្រើនពេកមិនមានលទ្ធភាពសង ហើយឈានទៅដល់ការក្ស័យធនកំពុងតែកើនឡើងនៅក្នុងប្រទេសជប៉ុន។
គម្រោងការណ៍ដែលជួយអោយអ្នករួចផុតពីបំណុលប្រសិនបើប្រកាសក្ស័យធន ក្រោយមកកាតឥណទានរបស់អ្នកស្ទើរតែស្មើសូន្យ រឿងនេះរំខានដល់អ្នកក្នុងសង្គម។
ប្រើវិធានការជាជម្រើសចុងក្រោយ ប៉ុន្តែជាក់ស្តែងក្នុងការអនុវត្តក៏មានឧបសគ្គមួយចំនួន។ ប្រសិនបើស្នើប្រាក់កម្ចីដោយមិនមានមូលហេតុច្បាស់លាស់ អ្នកប្រហែលជាមិនត្រូវបានអនុញ្ញាតទេ។
ទោះជាយ៉ាងណាក៏ដោយមានវិធីមួយសម្រាប់អ្នកដែលធ្លាក់ក្នុងស្ថានភាពទាល់ច្រក “ងើបឡើង” វិញ។
នោះគឺការងារចាប់ត្រីធូណានៅសមុទ្រ។
រូបភាព http://www.maguro-boshu.com
ដូច្នេះតើកប៉ាល់នេសាទត្រីធូណាអាចរកចំណូលបានប៉ុន្មាន? ជាការពិតវាអាស្រ័យទៅលើកប៉ាល់នីមួយៗ ប៉ុន្តែប្រាក់ខែជាមធ្យមរបស់អ្នកដើរកប៉ាល់គឺ ៤៣០.០០០ យ៉េនក្នុងមួយខែ។
ប្រសិនបើអ្នកជាអ្នកចំណូលថ្មីប្រាក់ខែនឹងចាប់ពី ៣០០.០០០ ដល់ ៣៤០.០០០ យ៉េន ធ្វើការយូរទៅប្រាក់ខែនឹងឡើង។ ប្រាក់ខែរបស់នាយនាវាគឺ ៧០០.០០០ យ៉េនឬច្រើនជាងនេះ។ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រងទូទៅប្រាក់ខែមានចំនួន ១ លានយ៉េនឬច្រើនជាងនេះ។
ប្រាក់ខែប៉ុណ្ណឹងគ្រប់សម្រាប់សងបំណុល ប្រហែលជាមនុស្សជាច្រើននឹងគិតដូច្នេះ។
ទោះជាយ៉ាងណាក៏ដោយឡើងកប៉ាល់នេសាទត្រីធូណាទាំងនេះមានតម្រូវការមួយ។
ដោយសារនេះជាការងារនេសាទនៅឯនាយសមុទ្រពីកន្លះឆ្នាំទៅមួយឆ្នាំមិនអាចឡើងដីគោកឡើយ។ ប្រសិនបើអ្នកកំពុងអណ្តែតលើសមុទ្រទោះមានប្រាក់ក៏គ្មានកន្លែងចាយដែរ។
មានវិធីតែមួយគត់គឺសន្សំ ដូច្នេះអ្នកនឹងសន្សំបានប្រាក់ ១០ លានយ៉េនក្នុងមួយឆ្នាំ។
ប្រសិនបើអ្នកមិនចង់ខ្ចីប្រាក់ពីក្រុមហ៊ុនចងការ ហើយញ៉ាំមិនឆ្ងាញ់ដេកមិនលក់នោះ ដើម្បីសងបំណុលអ្នកអាចជ្រើសធ្វើការងារនេះ។ នៅពេលអ្នកឡើងកប៉ាល់ខំធ្វើការមិនឈប់នោះប្រាក់ខែរបស់អ្នកនឹងច្រើនឡើងបន្តិចម្តងៗ ។
នៅពេលស្ត្រីម្នាក់ជំពាក់បំណុលច្រើនជម្រើសទូទៅបំផុតគឺធ្វើការនៅហាងរកសុីផ្លូវភេទ។ ចំណែកបុរសអាចឡើងកប៉ាល់នេសាទត្រីធូណា។
ដូច្នេះតើអ្នកដែលធ្វើការលើកប៉ាល់នឹងរស់នៅដូចម្តេច? សមាជិកលើកប៉ាល់មានប្រហែល ២០ ទៅ ៣០ នាក់។ ថ្មីៗនេះមានពលករបរទេសជាច្រើនក៏ចូលរួមការងារនេះផងដែរ។ ដោយសារពួកគេធ្វើការរួមគ្នាលើកប៉ាល់តូច ដូច្នេះគ្មានកន្លែងផ្ទាល់ខ្លួនឡើយ។
ពេលវេលាធ្វើការប្រហែល ១៥ ម៉ោងក្នុងមួយថ្ងៃ ពិតជាហត់នឿយណាស់។
លើសពីនេះកប៉ាល់នេសាទក៏មានចំណុចល្អ និងអាក្រក់ដែរ មានកប៉ាល់មួយចំនួនពិបាកណាស់។ នៅលើកប៉ាល់ខ្លះអ្នកធ្វើការស្ទើរតែមិនបានសម្រាក។ បន្ទាប់ពីបិទភ្នែកបានមួយម៉ោងពួកគេត្រូវត្រលប់ទៅធ្វើការវិញ ហើយបន្ទាប់ពីធ្វើការមួយសន្ទុះពួកគេក៏បន្តដេក ធ្វើដូច្នេះទៅមករហូត។ នៅលើកប៉ាល់មានរលកឥតឈប់ឈរ ដេកតែមួយម៉ោងធ្វើយ៉ាងណាមានកម្លាំងគ្រប់គ្រាន់។
ព្រោះតែគេប្រើគ្រឿងចក្រធុនធ្ងន់សម្រាប់ទាញត្រីធូណា ដូច្នេះអ្នកដើរកប៉ាល់ជាប់នឹងម៉ាសុីនបង្កគ្រោះថ្នាក់ដោយសារស្ថានភាពគេងមិនគ្រប់ជារឿងធម្មតា។
រូបភាព https://ameblo.jp/yukonohimitunoheya2010/entry-11887660491.html
មុននោះខ្ញុំក៏ធ្លាប់ធ្វើការទាក់ទងនឹងត្រីដែរ ប៉ុន្តែពេលខ្ញុំប្តូរការងារមានអតិថិជនម្នាក់និយាយប្រាប់ខ្ញុំថា៖
“ប្រសិនបើអ្នកកំពុងខ្វះខាតប្រាក់ សូមប្រាប់ខ្ញុំ។ ខ្ញុំនឹងណែនាំកប៉ាល់នេសាទល្អ” ។
មនុស្សម្នាក់នោះមិនមែននិយាយលេងទេ តែនិយាយដោយសម្តីប្រាកដប្រជា ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍អស់សំណើច បន្ទាប់មកពួកគេនិយាយប្រាប់ខ្ញុំពីភាពខុសគ្នារវាងកប៉ាល់នេសាទល្អ និងអាក្រក់។
ប្រសិនបើអ្នកកំពុងជំពាក់បំណុល ហើយចង់ចូលរួមជាមួយនាវិកធូណា សូមប្រយ័ត្នកុំឡើងកប៉ាល់អាក្រក់។
និយាយអីញ្ចឹងប្រសិនបើកប៉ាល់នេសាទត្រីធូណាអាចរកប្រាក់ច្រើន តើល្អទេដែលមានកប៉ាល់នេសាទផ្ទាល់ខ្លួន? ខ្ញុំធ្លាប់គិតដូច្នេះ ប៉ុន្តែបើគិតទៅបើកប្រាក់ខែអោយបុគ្គលិកច្រើនបែបនេះកប៉ាល់ត្រូវទទួលប្រាក់ចំណេញប្រហែល ១០០ លានយ៉េនក្នុងមួយឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយការងារអាស្រ័យលើសំណាង មិនមែនពេលណាក៏ចាប់បានត្រីច្រើននោះទេ។
ប្រសិនបើមិននេសាទបានត្រីនឹងប៉ះពាល់យ៉ាងខ្លាំងទៅដល់ថ្លៃពលកម្ម និងថ្លៃប្រេង។
ដូច្នេះបើត្រូវជ្រើសរើស តើអ្នកនឹងក្លាយជា … ?
- ម្ចាស់កប៉ាល់នេសាទត្រីធូណា
- អ្នកដើរកប៉ាល់នេសាទត្រីធូណា
- អ្នកធ្វើការផ្សេងៗ ហើយទទួលទានត្រីធូណាយ៉ាងឆ្ងាញ់។
Kengo Abe