ផលប៉ះពាល់ដែលបណ្តាលមកពីបន្ទុះភ្នំហ្វូជី និងការផ្ទុះបន្ទាប់អាចនឹងគួរឲ្យភ័យខ្លាចទ្វេដង

ក្នុងអត្ថបទមុន JAPO បានលើកយកប្រធានបទ “ថ្ងៃទី ២០ ខែសីហាភ្នំហ្វូជីនឹងផ្ទុះ” ។ នេះជាការព្យាករណ៍ដែលគេនិយាយថាភាគ​រយ​ឆុត ៩០% មកពីសៀវភៅរឿង Manga ល្បី។ សំណាងល្អលទ្ធផលមិនដូចការព្យាករណ៍។

ទោះជាយ៉ាងណា អត្រាភ្នំហ្វូជីផ្ទុះគឺ ១០០ % អ្នកជំនាញផ្នែករញ្ជួយដីក៏បានបញ្ជាក់ចំពោះរឿងនេះដែរ។ បញ្ហាគឺថាពេល​ណា​ផ្ទុះ​ប៉ុណ្ណោះ។

ភ្នំហ្វូជីកំពុងត្រូវបានគេសង្កេតមើល ២៤ ម៉ោងលើ ២៤ ម៉ោង ដោយមិនដឹងថាការផ្ទុះបន្ទាប់នឹងបណ្តាលឲ្យមានអ្វីកើត​ឡើង។ ចូរក្រឡេកមើលការផ្ទះដែលកើតឡើងពីមុនមក។

ករណីផ្ទុះចុងក្រោយកើតឡើងកាលពី ៣០០ ឆ្នាំមុន។

ភ្នំហ្វូជីផ្ទុះលើកចុងក្រោយបំផុតនៅសម័យដែលមានសាមូរ៉ៃច្រើន។ ក្នុងដែនកំណត់ដែលអាចវាស់វែងបាន ភ្នំផ្ទុះចំនួន ១៨០ ដងក្នុង​រយៈ​ពេល ៥,៦០០ ឆ្នាំកន្លងមក ដូច្នេះជាមធ្យម ៣១ ឆ្នាំភ្នំភ្លើងផ្ទុះម្តង។

ជាយូរណាស់មកហើយភ្នំហ្វូជីមិនដែលផ្ទុះទៀតទេ។

ករណីភ្នំហ្វូជីផ្ទុះកាលពី ៣០០ ឆ្នាំមុនមិនមែននៅលើកំពូលភ្នំនោះទេ ប៉ុន្តែចេញពីចំហៀង។

យោងតាមកំណត់ត្រាផ្ទះចំនួន ៣៧ ខ្នងនៅក្នុងភូមិមួយដែលមានចម្ងាយ ១០ គីឡូម៉ែត្រត្រូវបោកបក់ទៅបាត់។ អគារដែលនៅ​សេស​សល់​ចំនួន ៣៩ ខ្នងក្រោយមកដួលរលំដោយសារតែទម្ងន់ផេះភ្នំភ្លើង។

ផេះភ្នំភ្លើងអាចនឹងហើរទៅឆ្ងាយ ហើយប្រមូលផ្តុំជុំវិញកន្លែងផ្ទុះចម្ងាយ ១០០ គីឡូម៉ែត្រ។ កន្លែងមួយចំនួនដែល​ពោរ​ពេញ​ទៅ​ដោយ​ផេះមិនអាចដាំដំណាំបានឡើយ ហើយប្រជាជនជាច្រើនក៏ក្អកស្ងួតផងដែរ។

បច្ចុប្បន្នបរិមាណកំអ៊ែរភ្នំភ្លើងប្រមូលផ្តុំផ្នែកខាងក្រោមភ្នំហ្វូជីកើនឡើងទ្វេដងបើប្រៀបនឹងការផ្ទុះលើកមុន។

ពិតណាស់ការខូចខាតនៅពេលក្រោយនឹងមិនតូចដូចមុនទេ។

ភ្នំហ្វូជីមានអាយុកាល ២០០០ ឆ្នាំមកហើយ តាមពិតទៅភ្នំហ្វូជីមិនដែលផ្ទុះផ្នែកខាងលើកំពូលនោះទេ។ ពិតជាពិបាកក្នុងការព្យាករណ៍​ថា​កំអ៊ែរ​ភ្នំភ្លើងនឹងផ្ទុះផ្នែកខាងណាណាស់។ រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាមានរណ្តៅភ្នំភ្លើងចំនួន ៤៤ បន្ទាប់ពីស្រាវជ្រាវចំនួននេះឡើងដល់ ២៥២ ។

ដោយមិនអាចបញ្ជាក់បានថាភ្នំហ្វូជីនឹងផ្ទុះនៅត្រង់ណា ពិតជាគួរឲ្យ​ព្រួយបារម្ភណាស់។ កំអ៊ែរភ្នំភ្លើងត្រូវគេព្យាករណ៍​​ថា​នឹង​ទៅ​ដល់​ខេត្ត Kanagawa ដុតបំផ្លាញអ្វីៗទាំងអស់នៅតាមផ្លូវ។ ដំណាំខូចខាតដែលបណ្តាលមក​ពី​ផេះ​ភ្នំ​ភ្លើង​អាច​ប៉ះពាល់ទៅដល់ខេត្តទាំងអស់ក្នុងតំបន់ Kanto ។

ទីក្រុងដែលនៅក្បែរនោះ កញ្ចក់បង្អួចនឹងបែកដោយសារផលប៉ះពាល់កំឡុងពេលផ្ទុះ កំអ៊ែរ និងផេះភ្នំភ្លើងនឹងបាញ់​ទៅ​គ្រប់​ទីកន្លែង។ ការខូចខាតសេដ្ឋកិច្ចអាចនឹងមានចំនួន ២.៥០០.០០០.០០០ យ៉េន។

ដើម្បីព្យាករណ៍ការផ្ទុះ វិធីតែមួយគត់គឺផ្អែកលើស្ថានភាពរញ្ជួយដី។ បន្ទាប់ពីរញ្ជួយដីម្តង ភ្នំ Ontake នឹងផ្ទុះ ១១ នាទី។ មិនអាចជម្លៀស​ប្រជាជន​បានទាន់ពេលវេលា។

ទោះបីជាគេចផុតពីបន្ទុះភ្នំភ្លើងក៏ប្រជាជននៅតែត្រូវប្រឈមនឹងគ្រោះមហន្តរាយបន្ទាប់បន្សំ។

អំឡុងពេលផ្ទុះកាលពី ៣០០ ឆ្នាំមុន ផេះភ្នំភ្លើងគជាគំនរក្រោមបាតទន្លេ ហើយបណ្តាលឲ្យជនលិចបន្ទាប់ពីភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។

ផលប៉ះពាល់នឹងបន្ត ភក់ដែលលាយលំផេះភ្នំភ្លើងនឹងបន្តហូររយៈពេលពី ៥០ ទៅ ៧០ ឆ្នាំខាងមុខ។

អាក្រក់ជាងនេះភ្លៀងផេះភ្នំភ្លើងនឹងធ្លាក់ប្រហែលមួយខែ ហើយបំផ្លាញឧបករណ៍អេឡិចត្រូនិកដូចជា PC ដោយនាំយកភាគល្អិតតូចៗ។ ឧបករណ៍ប្រើប្រាស់ដូចជាអគ្គីសនី ទឹក និងឧស្ម័នក៏អាចនឹងបញ្ឈប់ដំណើរការដែរ។

ភ្នំហ្វូជីពិតជាស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែក៏គួរឲ្យ​ខ្លាចផងដែរ។

ដោយឡែកតើអ្នកដឹងទេថាជប៉ុនកំពុងផលិតកប៉ាល់ម៉ាស៊ីនពណ៌ខៀវកងទ័ពជើងទឹកដែរទេ?

Shinkansen គឺជាខ្សែជីវិតសេដ្ឋកិច្ចសំខាន់តភ្ជាប់តូក្យូ និងអូសាកា។

ប្រសិនបើភ្នំហ្វូជីផ្ទុះកប៉ាល់នឹងមិនអាចដំណើរការរយៈពេលយូរ ដូច្នេះជប៉ុនកំពុងផលិតកប៉ាល់ជាបន្ទាន់។

ដោយសារតែផលប៉ះពាល់នៃរញ្ជួយដីភាគខាងកើតប្រទេសជប៉ុននៅឆ្នាំ ២០១១ រយៈពេល ១០ ឆ្នាំកន្លងមកគេតែង​តែ​ប្រកាសថាភ្នំហ្វូជីនឹងផ្ទុះក្នុងពេលឆាប់ៗនេះ។

គ្រាន់តែសង្ឃឹមថាការផ្ទុះលើកក្រោយនេះនឹងមិនបង្កការខូចខាតច្រើន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: