ស៊ីនតូ​បាន​ក្លាយ​ជា​មូល​ដ្ឋាន​សីលធម៌​សម្រាប់​ជប៉ុន​អស់​រយៈ​ពេល ២៦០០ ឆ្នាំ​មក​ហើយ

នៅពេលដែល​គេ​សួរ​ថា “តើអ្នកកាន់សាសនាអ្វី?” ប្រជាជនជប៉ុនច្រើនតែឆ្លើយថា “ខ្ញុំមិនកាន់សាសនា” ទេ។ តាមពិត​ចំណុច​នេះមិនត្រូវប៉ុន្មានឡើយ។ ប្រហែលប្រជាជនជប៉ុនខ្លួនឯងក៏មិនដឹងដែរ ប៉ុន្តែគុណតម្លៃរបស់ប្រជាជនជប៉ុន​​ភាគ​ច្រើន​ផ្អែក​លើសាសនាស៊ីនតូ ដែលជាសាសនាបុរាណរបស់ជប៉ុន។

ប្រជាជនជប៉ុនមិនច្រើនទេដែលគិតថា៖ “នៅលើលោកនេះគ្មានទេវតានោះទេ ដូច្នេះខ្ញុំមិនខ្លាចអ្វីទាំងអស់” ។ ប្រ​ជា​ជនជប៉ុនមានសីលធម៌ដោយឡែករបស់ខ្លួន មូលដ្ឋានសីល​ធម៌​របស់ជនជាតិជប៉ុនមកពីស៊ីនតូ។

ស៊ីនតូ (Shinto) ជាសាសនាដែលផ្តោតលើប្រាសាទ និងមានចំណុចជាច្រើនខុសពីសាសនាដទៃទៀត។

ទោះជាយ៉ាងណា ស៊ីនតូខុសពីសាសនាដទៃទៀត ព្រោះមិនច្បាស់ស្ថាបនិកជានរណានោះទេ។ សាសនាគ្រឹស្តមានព្រះ​យេស៊ូ សាសនា​អុីស្លាម​មាន Muhammad ព្រះពុទ្ធសាសនាមាន Gautama Buddha ។ ផ្ទុយទៅវិញស៊ីនតូមិនច្បាស់ពីពេល​វេលា និងប្រភពដើមឡើយ។

តាមទស្សនៈរបស់ស៊ីនតូមានទេវតាជាងប្រាំបីលានអង្គនៅទូទាំងពិភពលោក។ ចំណុចនេះផ្ទុយស្រឡះនឹងការប្រ​កាន់​យក​ក្នុងសាសនាគ្រឹស្ត និងអុីស្លាម។

ក្រៅពីនេះស៊ីនតូគ្មានគម្ពីរ គ្មានសៀវភៅបង្រៀនដូចជាព្រះគម្ពីរ ឬគម្ពី Qur’an នោះទេ។ ស៊ីនតូមិនបានបង្រៀន និង​បង្ខំ​មនុស្សឲ្យ​ធ្វើអ្វីឡើយ។

(Goshintai – 御神体) គឺជាវត្ថុពិសិដ្ឋដែលដាក់នៅកណ្តាលទីសក្ការបូជា។ Goshintai មានដូចជាកញ្ចក់ ដាវ គ្រឿងអលង្ការជាដើម ក្នុងនោះវត្ថុដែលគេប្រើច្រើនគឺកញ្ចក់។

តើកញ្ចក់ដែលដាក់នៅទីនោះមានអត្តន័យដូចម្តេច? មិនមានការពន្យល់ជាក់លាក់ចំពោះរឿងនេះទេ។ នេះជាចំណុច​ដែលគួរឲ្យ​ចាប់អារម្មណ៍ ហើយពិបាកយល់នៃសាសនាស៊ីនតូ។

កញ្ចក់ឆ្លុះបញ្ចាំងរូបរាងរបស់អ្នក ចូរក្រឡេកមើលខ្លួនឯង តើអ្នកកំពុងដើរផ្លូវ​ត្រូវដែរឬទេ?

ក្រឡេកមកមើលកញ្ចក់ (鏡- kagami) ពេលនោះកំពុងប្រកាន់យក “អត្មា” (我- ga) សូមលុបបំបាត់ភាព “អត្មា” នៅ​ពេល​នោះ​អ្នក​នឹងមើលឃើញរូបភាពទេវតា (神 – kami) ឆ្លុះបញ្ចាំងចេញពីកញ្ចក់។

នេះជាការបកស្រាយនៃ Goshintai មនុស្សម្នាក់ៗយល់ដឹងរៀងខ្លួន ដែលជាលក្ខណៈរបស់ស៊ីនតូ។

ប្រយោគភាសាជប៉ុនមានឃ្លា Ga ga tsuyoi (我が強い) មានន័យថាចចេស រឹងរូស។ ប្រសិនបើរឹងរូសពេក ហើយប្រកាន់ភ្ជាប់គោលជំហររបស់ខ្លួន ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ។

ជប៉ុនជាប្រទេសដែលដើរតាមរបបផ្តាច់ការនិយម។

ប្រទេសជប៉ុនមានអាយុកាលជាង ២៦០០ ឆ្នាំមកហើយ ដោយស្មារតី “ផ្តោតលើផលប្រយោជន៍រួមជាជាង​ផល​ប្រយោជន៍បុគ្គល” ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។ ប៉ុន្តែថ្មីៗនេះចំនួនមនុស្ស “ga ga tsuyoi” កំពុង​កើនឡើងគួរឲ្យកត់សម្គាល់។

ស្មារតីប្រពៃណីទាំង ៣ របស់ប្រជាជនជប៉ុនត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថា៖

  • Makoto no Michi (誠の道)

កុំខ្មាស់អៀន ចូរធ្វើអ្វីដែលត្រឹមត្រូវ។

  • Hi ni Atara (日に新た)

ជារៀងរាល់ថ្ងៃកុំធ្វើរឿងដដែលៗ កំណត់គោលដៅដើរឆ្ពោះទៅមុខ

  • Sunaona Kokoro (素直な心)

ត្រូវចេះបត់បែនក្នុងការទទួលយកកំហុសខ្លួនឯង។

(ប្រភព៖ ទីនេះ)

ការគិតបែបនេះក៏ផ្អែកលើផ្នត់គំនិតរបស់សុីនតូផងដែរ។

សុីនតូជាផ្នែកមួយនៃជីវិតរបស់ប្រជាជនជប៉ុន ថ្វីត្បិតតែប្រជាជនជប៉ុនគិតថាខ្លួនមិនកាន់សាសនាក៏ដោយក៏ស្មារតីរបស់ស៊ីនតូនៅតែចាក់ឫសយ៉ាងជ្រៅក្នុងចិត្តគំនិតរបស់ពួកគេ។

ប្រសិនបើអ្នកមិនមែនជាជនជាតិជប៉ុន អ្នកនៅតែអាចអនុវត្តគំនិតខាងលើ។

ចូរសាកល្បងមើលទៅក្នុងកញ្ចក់ ដំបូងសូមក្រឡេកមើលមុខរបស់អ្នកអោយបានច្បាស់។

តើអ្នកមើលឃើញទម្រង់មុខខុសពីធម្មតាព្រោះតែមានតណ្ហាច្រើនទេ? តើអ្នកហ៊ាននិយាយថាខ្លួនមិនបានធ្វើអ្វីដែលគួរអោយអាម៉ាសដែរទេ?

តើអ្នកជាមនុស្សដែលមានប្រយោជន៍សម្រាប់គ្រួសារ សង្គម និងផែនដីនេះ?

ក្នុងមួយសប្តាហ៍ម្តង ចូរឆ្លុះកញ្ចក់ ហើយសួរខ្លួនឯងនូវសំនួរទាំងនេះ។

“ប្រសិនបើអាចរកប្រាក់បានទោះកុហកអ្នកដទៃក៏មិនអីដែរ។ បើមិនស្តាប់តាមគួរបង្ខំ” ។ កាលពីមុនបុគ្គលម្នាក់​ៗ​អាច​លះបង់គំនិតអាត្មានិយមនេះ ដើម្បីកសាងប្រទេសជប៉ុនដែលមានមោទនភាព។ ប៉ុន្តែប្រទេសជប៉ុនសព្វថ្ងៃមាន​ការផ្លាស់ប្តូរច្រើន ប្រទេសកំពុងធ្លាក់ចុះបន្តិចម្តងៗ។

សុីនតូបាន និងកំពុងក្លាយជាមូលដ្ឋានសីលធម៌សម្រាប់ជប៉ុនអស់រយៈពេល ២៦០០ ឆ្នាំមកហើយ។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំមិនមែនសម្រាប់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជារបស់មនុស្សគ្រប់រូបក្នុងប្រទេស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: