សង្ខេបកំណត់ត្រាហ្គីណេសពិភពលោក “ប្លែកគ្មានពីរ” របស់ជនជាតិជប៉ុន
កាលពីពេលថ្មីៗនេះកំណត់ត្រាពិភពលោកហ្គីណេសបានបង្ហោះវីដេអូសង្ខេបកំណត់ត្រាពិភពលោករបស់ជនជាតិជប៉ុន សូមក្រឡេកមកមើលកំណត់ត្រាគួរឱ្យចាប់អារម្មណ៍មួយចំនួនជាមួយ Japo ទាំងអស់គ្នា។
Cue3 – រ៉ូបូតបោះបាល់ចូលទីច្រើនចំនួន ២០២០ ពិន្ទុ
Cue3 ត្រូវបានបង្កើតឡើងដោយសាជីវកម្ម Toyota ដែលជាសមាជិកក្រុមបាល់បោះ Alvark Tokyo ។ មនុស្សយន្តនេះមានកម្ពស់ជាង ២ ម៉ែត្រ ដោយប្រើឧបករណ៍ចាប់សញ្ញាលើរាងកាយ បញ្ជាគ្រឿងយន្តផ្នែកខាងក្នុងដៃ និងជង្គង់ដើម្បីបោះអោយចូលទី។ អត្រាបោះចូលទីរបស់ Cue3 ច្រើនរហូតដល់ ១០០% ។
Hiroshi Kuroda – មីស៊ុតធ្វើដោយដៃវែងបំផុតរហូតដល់ទៅ ១៨៣.៧២ ម៉ែត្រ
លោក Hiroshi Kuroda បានអោយដឹងថាគាត់ត្រាំសរសៃរមីក្នុងប្រេងល្ងកុំអោយវាដាច់ ហើយដាក់សម្ពាធដើម្បីទាញសរសៃរមីពេលដាក់ចូលខ្ទះ។ ដំណាក់កាលទាំងនេះចំណាយពេលជិតមួយម៉ោង។
Mononofu មនុស្សយន្តខ្ពស់ជាងគេនៅលើពិភពលោក ៨,៤៦ ម៉ែត្រ
អ្នកធ្វើមនុស្សយន្តមួយនេះជាលោកឪពុកម្នាក់មកពីខេត្ត Gunma ។
នៅក្នុងទ្រូងរបស់មនុស្សយន្តមានរថយន្តខ្សែកាបដឹកជញ្ជូនអ្នកដំណើរឡើងកាប៊ីន។ ផ្នែកខាងក្នុងមានកៅអីអង្គុយ និងផ្ទាំងបញ្ជាយ៉ាងជំនាញ។ អេក្រង់កាមេរ៉ាស្របនឹងទិសទាំងបីរបស់មនុស្សយន្ត ដៃពីរទាំងពីរគ្រប់គ្រងដោយដងថ្លឹង។
សូម្បីតែជើងក៏អាចធ្វើចលនា និងដើរយឺតៗផងដែរ។ ក្រៅពីនេះដោយកត់សម្គាល់ឃើញថាមនុស្សយន្តតែងមានកាំភ្លើងធំក្នុងដៃ ដូច្នេះម្ចាស់វាក៏ភ្ជាប់កាំភ្លើងស្រដៀងគ្នានៅខាងស្តាំដៃរបស់ Mononofu ទោះវាគ្មានកម្លាំងបំផ្លាញតែអាចបាញ់គ្រាប់កៅស៊ូតូចបាន។
Dj Sumirock ឌីជេអាជីពចំណាស់ជាងគេនៅលើពិភពលោក (អាយុ ៨៦ ឆ្នាំ)
ដោយពឹងទៅលើមិត្តម្នាក់ណែនាំ DJ Sumirock ចូលរួមថ្នាក់បង្រៀន DJ ក្នុងអាយុ ៧៧ ឆ្នាំ។ នៅពេលថ្ងៃគាត់ធ្វើការក្នុងហាងអាហារ ចំណែកពេលយប់គាត់ធ្វើជាឌីជេអាជីពម្នាក់។ ជារឿយៗ DJ Sumirock ធ្វើការនៅ Decabar Z នៃ Shinjuku ក្រៅពីនេះគាត់ទៅទស្សនាក្លឹបនៅជុំវិញពិភពលោករួមទាំង Paris និង New Zealand ។
FORPHEUS មនុស្សយន្តហ្វឹកហាត់វាយកូនបាល់លើតុដំបូងគេនៅលើពិភពលោក
មនុស្សយន្តប្រើប្រព័ន្ធសង្កេតចលនាដើម្បីលេងជាមួយគូប្រកួតដោយផ្អែកលើក្បួនបញ្ជា។ កាមេរ៉ា និងឧបករណ៍ចាប់សញ្ញាត្រូវបានបំពាក់លើមនុស្សយន្តទាំងសងខាង សង្កេតមើលចលនារ៉ាកែត និងអ្នកលេងដើម្បីទាយគន្លងល្បឿន ទីតាំង ចំនួនបាល់វិល និងតួលេខផ្សេងទៀត។
មនុស្សយន្តអាចធ្វើចលនាបានដោយប្រព័ន្ធម៉ូទ័រ servo ចំនួន ៥ ហើយតួលេខត្រូវបានដំណើរការដោយក្បួនដោះស្រាយរូបភាពតាមកុំព្យូទ័រធ្វើយ៉ាងណាអោយការវាយបាល់ត្រឡប់មកវិញចំគោលដៅ ដើម្បីអោយភាគីទាំងពីរមានខ្សែសង្វាក់វាយបាល់ទៅមកបានយូរ។ បង្កើតអារម្មណ៍សប្បាយរីករាយសម្រាប់អ្នកលេង។
Yuya Yamada កំណត់ត្រាបង្វិលកងធំបំផុតសម្រាប់បុរស ៥,៤ ម៉ែត្រ
លោក Yamada ល្បីដោយសារជំនាញបង្វិលកងអំឡុងពេលរត់ គាត់បង្វិលបានទាំងក្បាល និងខ្នង ព្រមទាំងបង្វិលកងជាច្រើនក្នុងពេលតែមួយ។ ដើម្បីបង្វិលកងយក្សគាត់ត្រូវបង្វិលខ្លួនជុំវិញកងខណៈពេលវាធ្វើចលនាដើម្បីរក្សាសន្ទុះ។
Hitoshi Uchida អ្នកប្រមូល Dragon Ball ច្រើនជាងគេ ចំនួន ១០,០៩៨ វត្ថុ។
ការប្រមូលរបស់ Uchida មានលក្ខណៈចម្រុះដូចជារូបចម្លាក់តូច ប្រដាប់ក្មេងលេង និងផ្ទាំងរូបភាពតូច។ ចំនួនរបស់របរច្រើនរហូតដល់ថ្នាក់អាចដាក់ពេញបន្ទប់ពីរ។ ថ្វីត្បិតតែរឿងមានតួអង្គច្រើន ប៉ុន្តែ Uchida នៅតែចូលចិត្តតួអង្គ Goku ជាងគេ ក្នុងនោះមានជាង ៤ ពាន់វត្ថុទាក់ទងនឹង Goku ។
Cherry Yoshitake គ្រាន់តែអង្គុយអាចបំបែកគ្រាប់វ៉លណាត់ច្រើនក្នុងរយៈពេល ១ នាទី (១២២ គ្រាប់)
Cherry Yoshitake ចាប់នំម៉ាស្កាឡូច្រើនដោយប្រើចង្កឹះក្នុងរយៈពេល ១ នាទី (៩០ នំ)
Cherry ជាតារាកំប្លែងជនជាតិជប៉ុន ដែលមានកំណត់ត្រាពិភពលោកហ្គីណេសច្រើនជាងគេនៅប្រទេសជប៉ុន។ បច្ចុប្បន្នគាត់ទទួលបានកំណត់ត្រាពិភពលោកចំនួន ២២ ។
Kenichi Ito អ្នករត់ជើងបួនលឿនបំផុតក្នុងចម្ងាយ ១០០ ម៉ែត្រ (១៥,៧១ វិនាទី)
Kenichi Ito ល្បីឈ្មោះដោយសារសមត្ថភាពហក់លោតដូចស្វា។ Kenichi បានអោយដឹងពីមូលហេតុដែលគាត់រៀនរត់បែបនេះព្រោះកាលនៅរៀន Kenichi ត្រូវមិត្តរួមថ្នាក់សម្លុតធ្វើបាបចាត់ទុកគាត់ដូចជាស្វា។
ដោយមិនព្រមចាញ់ Kenichi សម្រេចរៀនយកតម្រាប់តាមកាយវិការស្វា។ Kenichi ស្វែងយល់របៀបហក់លោតរបស់ស្វាតាមរយៈសៀវភៅ និងកាសែត ជាពិសេសប្រភេទស្វាអាហ្រ្វិក។ Kenichi កាន់តែស្ទាត់ជំនាញបន្តិចម្តងៗ ហើយបង្កើតកំណត់ត្រារត់ជើងបួនព្រមទាំងបំបែកឯតទគ្គកម្មខ្លួនឯងជាច្រើនដង។
Takeru Kobayashi កំណត់ត្រាញ៉ាំ Hamburger ច្រើនបំផុតក្នុងរយៈពេល ៣ នាទី (១២ នំ)
Takeru Kobayashi ជាបេក្ខជនប្រលងញ៉ាំអាហាររហ័ស គាត់មានសមត្ថភាពដែលគួរអោយខ្លាចជាច្រើនដូចជាញ៉ាំសាំងវិចចំនួន ១៣ នំក្នុងរយៈពេល ៦០ វិនាទី ញ៉ាំនំប៉ាវចំនួន ៨៣ ក្នុងរយៈពេល ៨ នាទី ស្លាបមាន់ចំនួន ៣៣៧ ដុំក្នុងរយៈពេល ៣០ នាទីជាដើម។
RIN