និស្សិតរចនាគំនូសសញ្ញាផ្លូវលក្ខណៈ 3D រំលឹកអ្នកបើកបរអោយគោរពច្បាប់

ដើម្បីជួយអោយអ្នកបើកបរយកចិត្តទុកដាក់ចំពោះអ្នកថ្មើរជើងពេលដើរឆ្លងផ្លូវ គំនូសសញ្ញាផ្លូវសម្រាប់អ្នកថ្មើរ​ជើង​ត្រូវ​​បានលាបពណ៌យ៉ាងពិសេស បង្កើតជាលក្ខណៈ 3D ដែលទើបតែបានសាកល្បងនៅជិតសាលាបឋមសិក្សា Kyoto ប្រទេស​ជប៉ុន។

គំនូសសញ្ញាផ្លូវទាំងនេះដាក់នៅកន្លែងដែលគ្មានភ្លើងសញ្ញាចរាចរណ៍ មិនត្រឹមតែលាបពណ៌សដូចធម្មតាប៉ុណ្ណោះ​ទេ ហើយថែមទាំងបញ្ចូលពណ៌ក្រហមបង្កើតបានជាលក្ខណៈដូចអណ្តែតលើអាកាស។

គំនូសសញ្ញាចរាចរណ៍នេះជាគំនិតរបស់និស្សិតសាកលវិទ្យាល័យ Kyoto Sangyo ។

រូបភាព https://www.japantimes.co.jp/

នៅក្នុងរូបភាពជាទិដ្ឋភាពប្អូនៗដើរឆ្លងគំនូសសញ្ញាផ្លូវ ហើយអោនក្បាលគោរពមន្ត្រីដែលកំពុងកាន់ផ្លាកសញ្ញារំលឹកដល់អ្នកបើកបរកុំបើកហួសល្បឿន។

និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះ Kohei Yamashita អាយុ ២១ ដែលចូលរួមក្នុងការរចនាបានអោយដឹងថា៖ “យើង​ក៏​បានពិគ្រោះគំរូស្រដៀងគ្នានេះនៅឯបរទេស ហើយឃើញថាវាមានប្រសិទ្ធភាពនៅប្រទេសជប៉ុន” ។

លោក Hiroki Matsuda ប្រធាននាយកដ្ឋានចរាចរណ៍ប៉ុស្តិ៍នគរបាល Kameok មានប្រសាសន៍ថា “នេះជាគំនិតថ្មីដែលមានតែយុវជនប៉ុណ្ណោះទើបគិតឃើញ” លោកសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងជួយលើកកម្ពស់ការយល់ដឹងរបស់​អ្នកបើកបរលើផ្លូវអាទិភាពសម្រាប់អ្នកថ្មើរជើង។

រូបភាព Sankei

នៅប្រទេសជប៉ុនច្បាប់ចរាចរណ៍តម្រូវឱ្យរថយន្តឈប់នៅគំនូសសញ្ញាផ្លូវសម្រាប់អ្នកថ្មើរជើងឬអ្នកជិះកង់ដែលត្រៀមឆ្លង​ថ្នល់។ ទោះជាយ៉ាងណាក៏ដោយអ្នកបើកបរមួយចំនួនមិនគោរពតាមបទបញ្ជា។

យោងតាមការស្ទង់មតិឆ្នាំ ២០២០ ដែលធ្វើឡើងដោយសមាគមយានយន្តជប៉ុន អត្រាជាមធ្យមនៃរថយន្តឈប់នៅ​គំនូស​សញ្ញាផ្លូវដែលគ្មានភ្លើងចរាចរណ៍មានត្រឹមតែ ២១,៣% (ទូទាំងប្រទេស) ។ តួលេខនេះនៅទីក្រុងក្យូតូគឺ ១៩,៩%។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: