បុរសជនជាតិជប៉ុនម្នាក់លួចខោទ្រនាប់ជាង ៧០០ ឈុតនៅហាងបោកគក់
នៅជប៉ុនយកសំលៀកបំពាក់ទៅបោកគក់នៅហាង coin laundry (コインランドリー) ជារឿងធម្មតា។ ហាងខ្លះមានម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតសម្រាប់ស្បែកជើងប៉ាតាផងដែរ។
អ្នកគ្រាន់តែយកសាប៊ូបោកសម្លៀកបំពាក់ និងប្រាក់កាក់ បន្ទាប់មកធ្វើតាមការណែនាំនៅលើម៉ាស៊ីនបោកគក់ ពិតជាងាយណាស់។ ទោះជាយ៉ាងណាការបោកគក់ខាងក្រៅក៏មានគុណវិបត្តិម្យ៉ាងដែរ អាចបាត់សម្លៀកបំពាក់ប្រសិនបើអ្នកមិនប្រយ័ត្ន។
ដោយឆ្លៀតឳកាសមនុស្សមួយចំនួនធ្វេសប្រហែស បុរសម្នាក់នៅទីក្រុង Beppu ខេត្ត Oita លួចយកខោអាវទ្រនាប់របស់ស្ត្រីពីហាងយ៉ាងហោចណាស់ ៧០០ ដងមកហើយ។
ជនសង្ស័យឈ្មោះ Tetsuo Urata អាយុ ៥៦ ឆ្នាំត្រូវចាប់ខ្លួនកាលពីថ្ងៃទី ២៤ ខែសីហាបន្ទាប់ពីបានលួចខោទ្រនាប់ចំនួន ៦ គូរបស់និស្សិតស្រីអាយុ ២១ ឆ្នាំនៅ Coin laundry ។
បន្ទាប់ពីត្រូវចាប់ខ្លួន ប៉ូលីសបានធ្វើការឆែកឆេរផ្ទះ ហើយរកឃើញខោទ្រនាប់ដែលលួចបានចំនួន ៧៣០ បន្ថែមទៀត។ សូមក្រឡេកមើលរូបថតក្នុងធ្វីតខាងក្រោម៖
このニュースを見て久しぶりに思い出しました。大学受験のために泊まっていたホテルのコインランドリーで下着を盗まれたことを。あれはほんとうにショックでした…。
下着泥棒 自宅から女性用下着700点以上が押収 56歳男逮捕 大分(フジテレビ系(FNN))#Yahooニュースhttps://t.co/KHOCqA31fj
— 女優55 (@oscar_ymx55) September 4, 2021
ប៉ូលីសបានអោយដឹងថា៖ “យើងមិនធ្លាប់រឹបអូសខោទ្រនាប់ច្រើនដល់ថ្នាក់នេះទេ” ។
ចំពោះបញ្ហានេះអ្នកប្រើបណ្តាញសង្គមបានសម្តែងអារម្មណ៍ខកចិត្ត៖
- “កាលពីមុនអ្នកអាចលួចខោអាវមួយឬពីរនៅហាងបោកគក់បានយ៉ាងងាយស្រួល ប៉ុន្តែឥឡូវនេះពួកគេបានបំពាក់កាមេរ៉ាសុវត្ថិភាព ដូច្នេះសូមបញ្ឈប់ទង្វើនេះទៅ” ។
- បាត់របស់វាអាក្រក់ណាស់ទៅហើយ ក្រោយមកត្រូវចំណាយប្រាក់ទិញបន្ថែម។
- សម្រាប់យើងគាត់យកច្រើនពេកហើយ ប៉ុន្តែសម្រាប់គាត់វាមិនច្រើននោះទេ។
RIN